ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lactasoy តាំង​បង្ហាញ​ផលិតផល​ក្នុង​ពិព័រណ៍​ផលិតផល​ថៃ​៤​ថ្ងៃ​នៅ​កោះ​ពេជ្រ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិព័រណ៍​ផលិតផល​ថៃ រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៨-៣១ ខែធ្នូ​នេះ​មាន​ផលិត​​ផល​ល្បី​ៗ​ជា​ច្រើន​បាន​ចូលរួម​តាំង​បង្ហាញ​ និង​ដាក់​លក់​ជូន​អតិថិ​ជន​ដែល​ចូល​ទស្សនា ក្នុង​នោះ Lactasoy ក៏​បាន​ចូលរួម​ទាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​ផង​ដែរ…

​រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិព័រណ៍​ផលិតផល​ថៃ រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៨-៣១ ខែធ្នូ​នេះ​មាន​ផលិត​​ផល​ល្បី​ៗ​ជា​ច្រើន​បាន​ចូលរួម​តាំង​បង្ហាញ​ និង​ដាក់​លក់​ជូន​អតិថិ​ជន​ដែល​ចូល​ទស្សនា ក្នុង​នោះ Lactasoy ក៏​បាន​ចូលរួម​ទាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​ផង​ដែរ ដោយ​មាន​ផលិតផល​ជា​ច្រើន​មុខ​ដាក់​តាំង​បង្ហាញ​លក់​ជូន​អតិថិជន ។

​បើ​តាម​លោក ជឿន ណេ​ម តំណាង​ទីផ្សារ​ក្រុមហ៊ុន​លក់​ផលិតផល Lactasoy ប្រចាំ​ប្រទេស​​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​មិនមែន​ដើម្បី​លក់​យក​ប្រាក់​ចំណេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​នឹង​ចំណាយ​ថ្លៃដើម​ជូន​អតិថិជន​របស់​ខ្លួន ព្រោះ​ក្នុង​ព្រឹត្តិការណ៍​នេះ​ក្រុមហ៊ុន​បាន​លក់​បញ្ចុះតម្លៃ​ពិសេស​ៗ​នូវ​​រាល់​គ្រប់​ផលិតផល Lactasoy ។ ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ឱ្យ​អតិថិជន និង​ប្រជាពលរដ្ឋ​បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​ផលិតផល​របស់ Lactasoy ហើយ​អតិថិជន​ដែល​ចូលរួម​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ក៏​អាច​មក​ទទួលទាន​ភេសជ្ជៈ​Lactasoy ដោយ​មិន​គិតថ្លៃ​នៅ​ក្នុង​ស្តង់​តាំង​បង្ហាញ​ផង​ដែរ ។

​លោក​បន្ត​ថា ​តាម​ការ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញ​ថា ​អតិថិជន​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ផលិតផល​ដែល​ដាក់​តាំង​បង្ហាញ ហើយ​ក្នុង​នោះ​ក៏​មាន​​អតិថិជន​ជា​ច្រើន​បាន​ទិញ​ផលិតផល Lactasoy យក​ទៅ​ផ្ទះ​ផង​ដែរ ។

​លោក​ជឿន ណេ​ម បាន​បញ្ជាក់​ថា ​ផលិតផល ​Lactasoy ជា​ប្រភេទ​ភេសជ្ជៈ​បំប៉ន​មួយ ដែល​អាច​ទទួលទាន​បាន​គ្រប់​វ័យ ។​ ដោយឡែក​ចំពោះ​កុមារ​ក៏​អាច​ទទួលទាន​បាន​ដែរ តែ​ត្រូវ​មាន​អាយុ​ចាប់ពី​ជាង​១​ឆ្នាំ​ឡើង​ទៅ ព្រោះ​កុមារ​ដែល​មាននៅ​ក្មេង​ពេក បើ​ទទួល​ទាន​​អាច​នាំ​អោយ​ប៉ះពាល់​ដល់​ក្រពះ​របស់​គេ ។

​គួរ​បញ្ជាក់​ថា ​ផលិតផល ​Lactasoy ដែល​បាន​និង​កំពុង​ចរាចរ​នៅ​លើ​ពី​ផ្សារ​ប្រទេស​កម្ពុជា ជា​ប្រភេទ ទឹកដោះគោ និង​ទឹក​សណ្ដែក ដែល​មាន​៦​រសជាតិ ក្នុង​នោះ​រួម​មាន​រសជាតិ​តែ​បៃតង រសជាតិ​សូកូឡា រសជាតិ​ល្ងខ្មៅ ​រសជាតិ​កាល់ស្យូម រសជាតិ​ទឹក​សណ្ដែក និង​រសជាតិ Collagen ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ