ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​៖ ការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1 រក​ឃើញ​នៅ​កំពង់ធំ​

6 ឆ្នាំ មុន
  • កំពង់ធំ

​រាជធានី​ភ្នំពេញ ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៅ​ថ្ងៃ​ទី ២៧ ធ្នូ​នេះ​ បាន​ជំរាប​ជូន​បង​ប្អូន​​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​មានការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1 កើត​លើ​សត្វ​បក្សី​ជា​បន្តបន្ទាប់ ​គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ…

​រាជធានី​ភ្នំពេញ ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៅ​ថ្ងៃ​ទី ២៧ ធ្នូ​នេះ​ បាន​ជំរាប​ជូន​បង​ប្អូន​​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​មានការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1 កើត​លើ​សត្វ​បក្សី​ជា​បន្តបន្ទាប់ ​គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម ហើយ​ពេល​នេះ​ក៏​បាន​ផ្ទុះ​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ផង​ដែរ ។​

​យ៉ាងណាមិញ ករណី​ផ្ទុះ​ទាំង​បី​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខា​ភិបាល​​បញ្ជាក់​ថា «​ពុំ​ទាន់​រក​ឃើញ​មានការ​ឆ្លង​មក​លើ​មនុស្ស​នៅឡើយ​ទេ​» តែ​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​កំពុង​បន្ត​តាម​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុខភាព​មនុស្ស សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ចំលងជំងឺ​នេះ ជា​ពិសេស ក្នុង​ពិធីបុណ្យ​ផ្សេង ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ជា​និច្ច​អំពី​ការ​ចំលង​ជំងឺផ្តាសាយបក្សី ។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​សំណូមពរ​ថា សំខាន់​សូមកុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឬ​លក់​បន្ត ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ​បោចរោម និង ចំអិន​​ជាប់​ជា​និច្ច និង​រាយ​ការ​ណ៍​ជា​បន្ទាន់​ទៅ​មន្ត្រី​ជំនាញ ។

​សូម​រំលឹក​ថា ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់ ២០១៤ ក្នុង​ប្រទេស​យើង​ធ្លាប់​កើត​មាន​ជំងឺ​ផ្តាសាយបក្សី ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី ​ដែល​ក្នុង​នោះ​៣៧ ករណី​បាន​ស្លាប់ ។ ដោយឡែក​គ្រាន់តែ​ឆ្នាំ​២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ដែល​ក្នុង​នោះ​មាន ១៤​ករណី ​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន​៩​ករណី និង ៤​ករណី​បាន​ស្លាប់ ។

បុគ្គល​ដែល​មាន​រោគ​សញ្ញា​គ្រុនក្តៅ លើស​ពី ៣៨.៥ អង្សារ​សេ និង​មាន​រោគ​សញ្ញា ក្អក ឬ ឈឺ​.ក ឬ ដកដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​កំឡុង​ពេល ៧ ថ្ងៃមុន​ចេញ​រោគ​សញ្ញា ចាត់​ទុក​ថា ​ជា​ករណី​សង្ស័យ ត្រូវ​ប​ញ្ជូន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត ​ដើម្បី​ធ្វើការ​ព្យាបាល យើង​មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ