ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ ជះ​កំហឹង​ដាក់​បុគ្គល​ដែល​នាំឱ្យ​បទ ​«​គ្រូបង្រៀន​ស្រវឹងស្រា​» ​ជាប់​បម្រាម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​វាយប្រហារ​ដាក់​បុគ្គល​មួយ​ចំនួន​ដែល​ជាដើម​ហេតុ​នាំ​ឲ្យ​ក្រសួង​ព័ត៌មាន​ចេញ​បម្រាម​ចំពោះ​បទ​ចម្រៀង​ «​គ្រូ​បង្រៀន​​ស្រវឹងស្រា​» ។ ប្រតិកម្ម​ពី​ករុណា ពេជ្រ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​វាយប្រហារ​ដាក់​បុគ្គល​មួយ​ចំនួន​ដែល​ជាដើម​ហេតុ​នាំ​ឲ្យ​ក្រសួង​ព័ត៌មាន​ចេញ​បម្រាម​ចំពោះ​បទ​ចម្រៀង​ «​គ្រូ​បង្រៀន​​ស្រវឹងស្រា​» ។

ប្រតិកម្ម​ពី​ករុណា ពេជ្រ នា​ពេល​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​ក្រសួង​ព័ត៌មាន​សម្រេច​បិទ​បទ​ចម្រៀង​«​គ្រូបង្រៀន​ស្រវឹងស្រា​» មិន​ឲ្យ​ចាក់​ផ្សាយ​តាម​បណ្តា​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​។ តារាចម្រៀង​រូប​នេះ​ចាត់​ទុក​បុគ្គល​មួយ​ចំនួន​នោះ​គឺជា​អ្នក​នាំ​ភ្លើង កើត​ចេញពី​ការ​ចង់​ឈ្នះ​ចាញ់ បន្ទាប់​ពី​ការ​កើត​ជម្លោះ​ជាមួយ​អ្នកនិពន្ធ បង្កើត​ជា​កំហឹង​ដល់​មហាជន ។

លោក​ករុណា ពេជ្រ បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​បញ្ហា​នេះ​ថា ជម្លោះ​បុគ្គល ការ​អន់​ចិត្ត​រវាង​បុគ្គល និង​បុគ្គល និយាយ​ឲ្យ​ចំ គឺ​ការ​អន់ចិត្ត ជម្លោះ​រវាង អ្នក​សារព័ត៌មាន​ម្នាក់ និង​អ្នកនិពន្ធ​ម្នាក់​សោះ​យក​រឿង​ឈ្នះ​ចាញ់​ទៅ​បុករុក​ដល់​ថ្នាក់លើ​…​ហើយ​បើ​បាន​ទៅ​ចាក់រុក​ដល់ ពូ​ៗ​ទៅ​ហើយ ម៉េច​មិន​គិត​ប្រាប់​គាត់​ឲ្យ​ច្បាស់​ថា សូម​ចេញ​ជា​លិខិត​ហាម​មិន​ឲ្យ​ចេញ​លក់​បទ​នេះ​បាន​ត្រូវ ព្រោះ​បទ​នេះ​មិន​ទាន់​ចេញ​លក់​ឯណា​…​រួច​ទៅ​ប្រាប ់ពូ​ៗ ដែល​គាត់​រវល់​ការងារ ធំ​ៗ​ច្រើន​ណាស់ ហើយ​ប្រាប់​មិន​ច្បាស់​ទៀត ចេញ​ហាម​មិន​ឲ្យ​ចាក់​បទ​នេះ​តាម​វិទ្យុ​…​។

សួរ​តើ​បាន​បទ​នេះ​ពី​ណាយ​កមក​ចាក់​បាន បើ​អត់​ទាន់​ចេញ​លក់​ផង​ហ្នឹង ទាន​ម្ចាស់​…! នៅ​សល់​ប៉ុន្មាន​នាក់​ទៀត អា​ម៉ាក​ហ្នឹង​លោក​…​ទីបំផុត​មក​នាំ​រវល់​ដល់​អ្នក​អត់​ដឹងខ្លួន​ម៉ា​គំនរ ថែម​ទាំង​បាន​អ្នក តែ​ៗ​ស្ករ​ៗ មក​ជាមួយ​ផង​ដែរ ។

អាសូរ​បទ​ថ្មី​លោក នេះ​ចេញ promotion ជិត​៤​ខែ ហើយ​មិន​ទាន់​បាន​ចេញ​លក់​ផង​… ឆ្ងល់​អា​ពេល​ត្រូវ​គ្នា ហើយ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា មិន​មាន​បញ្ហា ដល់​ពេល​ឈ្លោះ​គ្នា បែកក្រុម ស្រាប់តែ​ចេញ​មក​អ៊ីចឹង​…​ដូច្នឹង​ផង ។

តែ​សូម​ផ្តាំ​អ្នកនិពន្ធ​ថា ធ្វើ​អី​មិន​ឈ្នះ​គេ​អ្នក​សារព័ត៌មាន​ទេ​…​តែ​អ្នក​សារព័ត៌មាន​គេ​ល្អ​ច្រើន​ណាស់ តែ​ប៉ុន្មាន​អ្នក​ហ្នឹង​ទេ ចាក់រុក​ឆ្កឹះឆ្កៀល​នូវ​អ្វី​ដែល​មិន​ចូល​ក្រុម​សម្ព​ន្ធ័​របស់​ខ្លួន​បន្ថែម​ពីលើ​នេះ​ទៀត ។ កាល​បទ​«​ពុក​ខ្ញុំ​ជា​ប៉ូ​លី​ស​»​ចរាចរ​ចេញ​ដំបូង​សុទ្ធតែ​ដៀល​គេ​កាន់ជើង​ប៉ូលិស កាន់ជើង​ខាង​នេះ ខាង​នោះ ដល់​បទ​ហ្នឹង​មានការ​ទទួលស្គាល់​ខ្លាំង ក៏​បាត់​អស់​ពួក​មាត់ចាប មាត់​ព្រាប »​។

ពាក់ព័ន្ធ​បញ្ហា​នោះ​ដែរ​តារាចម្រៀង​ជើង​ចាស់​លោក​សុះ ម៉ាច អះអាង​ថា បើ​ទោះបីជា​លោក​នៅ​មិន​ទាន់​បាន​ស្តាប់​អត្ថន័យ​ពេញ​នៃ​បទ​ចម្រៀង គ្រូបង្រៀន​ស្រវឹងស្រា ប៉ុន្តែ​តាម​រយៈ​ចំណងជើង​បទ​ចម្រៀង​នេះ​គឺ​ហាក់​ផ្ទុយ​ស្រឡះ​ទៅ​ហើយ ។ ចំណងជើង​បទ​ចម្រៀង​នោះ​គឺ​ប្រាសចាក​ពី​ការណ៍​ពិត​នៃ​ពាក្យ​គ្រូបង្រៀន​ដែល​ជា​អ្នក​ផ្តល់​ឱវាទ និង​ដំបូន្មាន ល្អ​ៗ​សម្រាប់​សិស្ស ។

ក្នុង​នាម​ជា​តារាចម្រៀង​ម្នាក់​លោក​សុះ ម៉ាច អំពាវនាវ​ដល់​អ្នកនិពន្ធ​បទ​ចម្រៀង​ទាំង​ឡាយ​​គួរ​និពន្ធ​នូវ​អ្វី​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម​ជាតិ បង្កប់ន័យ​អប់រំ​ឲ្យ​បាន​ច្រើន ចៀសវាង​នូវ​អ្វី​ដែល​ប្រាសចាក​ពី​ការណ៍​ពិត​ខុស​ក្រមសីលធម៌​អ្នកនិពន្ធ ។

បើ​តាម​លោក​សុះ ម៉ាច អ្នកនិពន្ធ​សម័យនេះ​គួរ​យក​គំរូ​ពី​កវីនិពន្ធ​ជំនាន់​ដើម ដែល​បទ​ចម្រៀង​របស់​ពួក​គាត់ នីមួយ​ៗ​គឺ​បាន​រៀបរាប់​ពី​ធម្មជាតិ ហើយ​បើ​ន័យ​ស្នេហា​ឈឺចាប់​គឺ​បង្កប់ន័យ​មិន​មានការ​គុំកួន​អ្វី​ឡើយ ។

Upload Files

លោក​សុះ ម៉ាច បាន​កោត​ស​សើរ​ដល់​អ្នកនិពន្ធ​សម័យនេះ​មួយ​ចំនួន​មាន​ទឹកដៃ​ល្អ ហើយ​​អត្ថន័យ​នៃ​បទ​ចម្រៀង​របស់​ពួក​គេ​មាន​ន័យ​អប់រំ និង​ការ​បង្ហាញ​សេចក្តី​ស្នេហា​ដ៏​ផ្អែមល្ហែម​ចាក់​ដោត​ដល់​បេះដូង​អ្នក​ស្តាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ