ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Metfone ទទួល​ពានមាស Stevie Award សម្រាប់​សេវា​ថ្មី​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​២០១៧

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា មិត្ត​ហ្វូ​ន (Metfone) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ទទួល​ពានរង្វាន់​ពិភពលោក​សម្រាប់​ផលិតផល ឬ​សេវា​ថ្មី​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​។ ហើយ​សេវាកម្ម​ដែល​នាំ​ឲ្យ មិត្ត​ហ្វូ​ន ឈ្នះ​នូវ​រង្វាន់​កិត្តិយស​លំដាប់​អន្តរជាតិ​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា មិត្ត​ហ្វូ​ន (Metfone) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ទទួល​ពានរង្វាន់​ពិភពលោក​សម្រាប់​ផលិតផល ឬ​សេវា​ថ្មី​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​។ ហើយ​សេវាកម្ម​ដែល​នាំ​ឲ្យ មិត្ត​ហ្វូ​ន ឈ្នះ​នូវ​រង្វាន់​កិត្តិយស​លំដាប់​អន្តរជាតិ​នេះ គឺ​គម្រោង យូ​ធូប ដោយ​សេរី ដែល​បាន​ដាក់​ឲ្យ​អតិថិជន​កម្ពុជា​ប្រើប្រាស់​កាលពី​ចុងឆ្នាំ​២០១៦​។

ពានរង្វាន់​ដែល​មានឈ្មោះ​ថា Gold Stevie Award 2017 សម្រាប់​ផលិតផល ឬ​សេវា​ថ្មី​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ ត្រូវ​បាន​ទទួល​ជំនួស​មុខ​ឲ្យ​មិត្ត​ហ្វូ​ន ដោយ​ក្រុមហ៊ុនមេ​របស់​ខ្លួន គឺ Viettel នៅ​ឯ​ព្រឹត្តិការណ៍​ពានរង្វាន់​ធុរកិច្ច​អន្តរជាតិ​-​ពានរង្វាន់ Stevie Awards ដែល​បាន​​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ទី​២១ ខែតុលា កន្លង​ទៅ​នេះ​។

មន្ត្រី​តំណាង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន មាន​ប្រសាសន៍​ថា ពានរង្វាន់​នេះ​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ ម៉ាក​យីហោ​របស់ មិត្ត​ហ្វូ​ន កាន់តែ​ល្បីល្បាញ​ថែម​ទៀត​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​អន្តរជាតិ​។

មន្ត្រី​តំណាង​ក្រុមហ៊ុន​ដដែល​ថ្លែង​ដូច្នេះ​ថា​៖ «​ការ​ឈ្នះ​ពានរង្វាន់​ដ៏​មហា​កិត្តិយស​នេះ មាន​អត្ថន័យ​ធំធេង​ណាស់​ចំពោះ​ម៉ាក​យីហោ មិត្ត​ហ្វូ​ន នៅ​កម្ពុជា​។ នេះ​ជា​ការ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ផលិតផល​/​សេវា​របស់​មិត្ត​ហ្វូ​ន ត្រូវ​បាន​អតិថិជន​កម្ពុជា​ជឿជាក់​ និង​ទុកចិត្ត​ថា ​ជា​ផលិតផល​/​សេវា​ដែល​មានគុណ​ភាពល្អ​ដាច់​គេ​»​។

មន្ត្រី​តំណាង មិត្ត​ហ្វូ​ន ថ្លែង​បន្ថែម​ថា​៖ «​យើង​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​អ្វី​ដែល​យើង​សម្រេច​បាន​។ នេះ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​ធំ​មួយ​របស់ មិត្ត​ហ្វូ​ន​»​។

 

សូម​បញ្ជាក់​ថា កាលពី​ចុងឆ្នាំ​២០១៦ ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ដាក់​ចេញ​នូវ​គម្រោង យូ​ធូប ដោយ​សេរី ដែល​មាន​តម្លៃ​ទាប​បំផុត ដល់​អតិថិជន​របស់​ខ្លួន ដែល​គម្រោង​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាចទស្សនា​វី​ដេ​អូ​ដ៏​សម្បូរ​បែប​នៅ​លើ YouTube ដោយ​គុណភាព​រូប​ច្បាស់​កម្រិត HD និង​ល្បឿន​អ៊ិ​ន​ធឺ​ណិ​ត​លឿន​ដោយ​ប្រើ​ប្រព័ន្ធ 4G របស់ មិត្ត​ហ្វូ​ន​។

មន្ត្រី​តំណាង មិត្ត​ហ្វូ​ន ថ្លែង​បន​ថា​៖ «​អ្វី​ដែល​ពិសេស​គឺថា គម្រោង យូ​ធូប ដោយ​សេរី​នេះ មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត​ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ប្រើ​ប្រាស់​ចំណាយ​ត្រឹមតែ ១​ដុល្លារ ក្នុង​មួ​យស​ប្ដា​ហ៍ ឬ ៣​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​អាច​រីករាយ​នឹង​ការ​ទស្សនា​វី​ដេ​អូ លើ YouTube ដោយ​គ្មាន​ដែន​កំណត់​»​។

មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត​តែ​មួយ​គត់ ដែល​មាន​សមត្ថភាព​ផ្ដល់​សេវា​បែប​នេះ ជាមួយនឹង​សេវា 4G គ្របដណ្ដប់​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន មិត្ត​ហ្វូ​ន បម្រើ​អតិថិជន​ប្រមាណ ៩៧% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ