ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាមួយ​បច្ចេកវិទ្យា​ថ្មី​! កាន់តែ​អស្ចារ្យ​ជាមួយ​រថយន្ត Nissan

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សួស្តី​អតិថិជន​របស់​ក្រុមហ៊ុន NISSAN​។ យើងខ្ញុំ​សូម​ណែនាំ​នូវ​ប្រភេទ​រថយន្ត NISSAN ទំនើប​ថ្មី​ចំនួន​ពីរ​ម៉ូត​គឺ NISSAN NAVARA PREMIUM…

រាជធានី​ភ្នំពេញ ៖ សួស្តី​អតិថិជន​របស់​ក្រុមហ៊ុន NISSAN​។ យើងខ្ញុំ​សូម​ណែនាំ​នូវ​ប្រភេទ​រថយន្ត NISSAN ទំនើប​ថ្មី​ចំនួន​ពីរ​ម៉ូត​គឺ NISSAN NAVARA PREMIUM និង NEW NISSAN X-TRAIL 2018​។

ដើម្បី​ទស្សនា​នូវ​ភាពល្អ​ឯក​ជាមួយ​បច្ចេកវិទ្យា​ទំនើប​នៃ​រថយន្ត Nissan តោះ​! ជួប​គ្នា​នៅ TK Avenue ក្នុង​ការ​ដាក់​បង្ហាញ​នូវ​រថយន្ត NISSAN NAVARA PREMIUM នៅ​ថ្ងៃ​ទី ២៨ ដល់​ថ្ងៃ​ទី ២៩ នេះ​តទៅ​។ ដែល​នាំ​មក​ជាមួយ នឹង​ការ​តេស្ត​សាកល្បង ព្រម​មក​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេស (Special Promotion) ពី NISSAN ជូន​ដល់​អតិថិជន​។

ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​បង្ហាញ​ពី​ភាព​ទាក់ទាញ និង​ភាព​ឥត​ខ្ចោះ​នៃ​រថយន្ត​ទាំង​ពីរ​ម៉ាក ៖

I- Nissan Navara Premium ៖
សួស្តី​អតិថិជន​របស់​ក្រុមហ៊ុន NISSAN​។ សូម​ធ្វើការ​ក្រឡេក​មក​មើល Nissan Navara Premium ដែល​គឺជា​ប្រភេទ​រថយន្ត Pick-Up មួយ​ដ៏​ស្អាត​ទំនើប និង​រចនា​ឡើង​មាន​លក្ខណៈ​​ពិសេស​ដាច់​ដោយឡែក​បំផុត ដូច​ជា​ភាពរឹងមាំ​, versatile; និង​ការ​រចនា​ដែល​មានការ​គាំទ្រ និង​ពេញ​និយម​ជាង​80​ឆ្នាំ នៃ​ប្រភេទ​រថយន្ត​ស៊េរី Pick-up ជា​សកល​របស់​ក្រុមហ៊ុន Nissan និង​ប្រកបដោយ​ភាព​អាច​ជឿជាក់​។

+  Litre Direct Injection VGS (Variable Geometry System) គឺជា​រថយន្ត​ប្រភេទ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ដែល​មាន​កម្លាំង​អតិបរមា​190PS និង​កម្លាំង​បង្វិល​ជុំ​អតិបរមា 450Nm (​ស្មើនឹង 3.0 លី​ត្រ​ម៉ា​ស៊ូ​ត​)​។

+ Daytime Running Lights (DRL) ដែល​វា​មិន​ត្រឹមតែ​រចនា​ឡើង​ប្រកបដោយ​ស្ទីល​ស្រស់​ស្អាត​នោះ​ទេ តែ​វា​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ដែល​ធ្វើ​ឲ្យ​រថយន្ត​ត្រូវ​បាន​មើលឃើញ​រូបរាង​យ៉ាង​ច្បាស់​ទាំង​ការ​បើកបរ ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ដោយ​ការ​បំពាក់​ភ្លើង LED Headlamps ។

+ Functional Roof Rails ទាក់ទង​ទៅ​នឹង​ការ​ផ្ទុក​ឥ​វ៉ា​ន់​នៅ​លើដំបូល​ឡាន​ដែល​វា​បង្ក​ល​លក្ខណៈ​ងាយស្រួល និង​ពិសេស​ផ្ទុក​បាន​ទៅ​ដល់ ៥៦ Kg ។

+ Intelligent Key with Push-Start Button ភាព​ឆ្លាត​វៃ​នៃ​កូនសោ​រថយន្ត ដែល​ជា​ប្រភេទ (Push-Start Button) ដែល​ផ្តល់​ឲ្យ​អ្នកបើកបរ​នូវ​ប្រតិបត្តិការ​រហ័ស ដើម្បី​ដោះ​សោ​រថយន្ត បញ្ឆេះ​ម៉ាស៊ីន និង​ការ​បើក​បករ​។

+ Full Auto Air-Conditioning with Dual Zone Climatic Control ដំណើរ​នៅ​លើ​កាប៊ី​ន​មាន​អារម្មណ៍​ថា មាន​សីតុណ្ហភាព មាន​ផា​សុខភាព និង​បង្ហាញ​តាម​ឌី​ជី​ថ​ល​សម័យ​ទំនើប ដោយ​បំពាក់​នូវ​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ រួម​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​អាកាសធាតុ​តំបន់​ពីរ រួម​ទាំង​ខ្យល់អាកាស​ដែល​ផ្តល់​ខ្យល់​ត្រជាក់​នៅ​ក្នុង​រថយន្ត​ធំ​ទូលាយ​សម្រាប់​អ្នកដំណើរ​កៅអី​ខាង​មុខ និង​ខាងក្រោយ​។

+ កៅអី​មាន​លក្ខណៈ​ពិសេស ១០ វិធី​សម្រាប់​អ្នកបើកបរ​ដែល​ជា​ជំនួយ​ដល់ក​ផ្នែក​ចង្កេះ​អោយ​មាន​ថាមពល​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា (astronaut-inspired Zero-Gravity seat)​។

+ Rear Differential Locking (RDL) button គឺជា​ប្រព័ន្ធ​សុវត្ថិភាព​សំរាប់​ធ្វើការ​ចាក់សោ​កង់​នៅ​ពេល​ដែល​យើង​ធ្វើការ​ឡើង​ចំណោត​(​រក្សា​លំនឹង​កង់​)​។

*  ក្រៅពី​នេះ​ទៅ​ទៀត Nissan Navara Premium ក៏​បាន​ធ្វើការ​បំ​ពាល់​លក្ខណៈ​ពិសេស​របស់​ប្រព័ន្ធ​សុ​វត្តិភាព​ជា​ច្រើន​ដូច​ជា ៖

​- Anti-Lock Braking System (ABS) ជួយ​រក្សា​លំនឹង និង​គ្រប់គ្រង​ចង្កូត នៅ​ពេល​ដែល​មានការ​ឈប់​ដោយ​បន្ទាន់ (​ឈប់​ភ័យ​ស្លន់​) ដែល​អាច​ជួយ​អោយ​បត់បែន​បាន​នូវ​ឧបសគ្គ​ជុំវិញ​។

​- Electronic Brake-force Distribution (EBD) គឺជា​ប្រព័ន្ធ​បន្ថែម​កម្លាំង​ទៅ​ហ្វ្រាំង​ខាងក្រោយ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​រថយន្ត​មានការ​ផ្ទុក​ទំងន់​ធ្ងន់

​- Traction Control System (TCS) គឺជា​ប្រព័ន្ធ​ជំនួយ​ដល់​កង់​នៅ​ពេល​ដែល​មាន​កង់​មួយ​ធូរ ដែល​បណ្ដាល​អោយ​មានការ​រអិល ដើម្បី​កាត់​បន្ថយ​កម្លាំង​ម៉ាស៊ីន ឬ​សម្ពាធ​ហ្វ្រាំង ដើម្បី​ជួយ​ស្ដា​ល​កម្លាំង​ការ​អូស​ទាន​។

​- The Vehicle Dynamic Control (VDC) ជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ពី​ការ​ការពារ​ធ្លាក់​ចំហៀង​, ការ​រក្សា​ផ្លូវ​ដៃចង្កូត​របស់ខ្លួន​។

II- NEW NISSAN X-TRAIL 2018
សួស្ដី​អតិថិជន​របស់ Nissan ! តើ​អ្នក​ទាំងអស់​គ្នា​សុខ​សប្បាយ​ដែល​ឬទេ0x017d7 ស្វាគមន៍​មក​កាន់ Nissan , នេះ​គឺជា​ការ​បង្ហាញខ្លួន​ជា​ថ្មី​របស់ Nissan X-Trail 2018​។ សម្រាប់​រថយន្ត NEW NISSAN X-TRAIL 2018 ថ្មី​នេះ មានការ​រចនា​ឌី​ណា​ម៉ិច​ដែល​ជួយ​កាត់​បន្ថយ​កម្លាំង​កកិត និង​សម្លេង​រំខាន​នៅ​ក្នុង​បន្ទប់​របស់​អ្នកដំណើរ ខណៈ​ពេល​បើកបរ​សម្រាប់​ការ​បើកបរ​ប្រកបដោយ​ការ​សន្សំ​សំចៃ​ប្រេង​។

រថយន្ត NEW Nissan X-Trail 2018 ជា​ប្រភេទ​រថយន្ត SUV រចនា​ឡើងជា​មួយ​អំ​ពូ​ល Fog map ចង្កៀង​អ័ព្ទ​អុ​ប​ទិច​កាន់តែ​ច្បាស់​ពង្រីក​កាំរស្មី Nissan «V-Motion» និង​កែ​សំរួល​ភ្លើង​ហ្វារ​ពន្លឺ​ដោយ​មាន​សញ្ញា​ផ្លា​ក​សញ្ញា​អេ​ឡិច​ត្រូ​និ​ច​ដែល​មាន​រាង​ដូច Boomerang ដែល​បាន​ធ្វើ​ឱ្យ​យានជំនិះ​របស់​អ្នក​មើលឃើញ​ច្បាស់​នៅ​ពេល​ថ្ងៃ​សម្រាប់​អ្នកបើកបរ ឬ​អ្នក​ថ្មើរជើង​ផ្សេង​ៗ​លើ​ដងផ្លូវ​។ រថយន្ត​ប្រភេទ​នេះ ត្រូវ​បាន​បំពាក់​នូវ​ឧបករណ៍​ទំនើប​បែប CVTC ដែល​វា​អាច​ផលិត​បាន​ថាមពល​អតិបរមា 144PS និង​កម្លាំង​បង្វិល​ជុំ​អតិបរមា 200Nm ដែល​ផ្តល់​នូវ​ប្រតិកម្ម​ឆ្លើយ​តប​ល្អ និង​ប្រសិទ្ធភាព​ប្រេង​។

ជាមួយនឹង​កូនសោ​ដ៏​ឆ្លាត​វៃ​ប្រភេទ I-Key, លោក​អ្នក​អាច​បើកទ្វារ​កន្លែង​អ្នកបើកបរ​បាន​ងាយស្រួល និង​ការ​បញ្ឆេះ​រថយន្ត​បាន​ស្រួល​ផង​ដែរ ។ អ្នក​ក៏​អាច​សម្គាល់​ឃើញ​នូវ​ប្រព័ន្ធ D-shape Steering Wheel and Advanced Drive Assist Display (ADAD) ជា​ពិសេស​កៅអី​កន្លែង​អ្នកបញ្ជា​ចង្កូតរថយន្ត​ត្រូវ​បាន​រចនា​ឡើង ដើម្បី​កាត់​បន្ថយ​នូវ​ភាព​នឿយហត់​សម្រាប់​អ្នកបើកបរ​។

  • លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​សុ​វត្តិភាព​របស់​រថយន្ត Nissan X-Trail 2018 ថ្មី​រួម​មាន ៖
    •​ ​Blind Spot Warning (BSW)
    •​ ​Rear Cross Traffic Alert (RCTA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ