ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុល ដាវី ​ត្រៀម​ចេញ​ទៅសម្តែង​នៅ​កាណា​ដា​ជាលើក​ដំបូង ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ តារា​សម្តែងដែល​ចូល​ចិត្ត​បង្អួតដើម​ទ្រូង​​កុល ដាវី បានត្រៀម​ខ្លួន​​​​ជិះយន្ត​ហោះ​ឆ្លង​សមុទ្រ​ទៅកាន់​ប្រទេស​កាណា​ដា​ ដើម្បី​សម្តែង​និង​បង្អួត​​សម្រស់ឲ្យ​បង​ប្អូន​ខ្មែរ​យើង​​​​រស់​នៅទី​នោះ​​បានឃើញ​ដោយផ្ទាល់​ជា​លើក​​ដំបូង ។ការចាក​ចេញទៅ​សម្តែងនៅ​ឯក្រៅ​ប្រទេស​របស់​កុល ដាវី ​នាពេល​នេះគឺ​ជាឱកាស​លើក​ដំបូង​របស់នាង​បន្ទាប់​ពី​អាក់​ខានក្នុង​ការចេញ​ទៅ​សម្តែង​

រាជ​ធានី​ភ្នំពេញ ៖ តារា​សម្តែងដែល​ចូល​ចិត្ត​បង្អួតដើម​ទ្រូង​​កុល ដាវី បានត្រៀម​ខ្លួន​​​​ជិះយន្ត​ហោះ​ឆ្លង​សមុទ្រ​ទៅកាន់​ប្រទេស​កាណា​ដា​ ដើម្បី​សម្តែង​និង​បង្អួត​​សម្រស់ឲ្យ​បង​ប្អូន​ខ្មែរ​យើង​​​​រស់​នៅទី​នោះ​​បានឃើញ​ដោយផ្ទាល់​ជា​លើក​​ដំបូង ។ការចាក​ចេញទៅ​សម្តែងនៅ​ឯក្រៅ​ប្រទេស​របស់​កុល ដាវី ​នាពេល​នេះគឺ​ជាឱកាស​លើក​ដំបូង​របស់នាង​បន្ទាប់​ពី​អាក់​ខានក្នុង​ការចេញ​ទៅ​សម្តែង​នៅឯនាយ​​សមុទ្រ​ជាច្រើន​ឆ្នាំមក​នេះ ។

តារា​សម្តែង​ដែលចូល​ចិត្តបង្អួត​​ដើមទ្រូង​ដ៏ទ្រ​លុក​ទ្រលន់រូប​នេះប្រាប់កោះ​សន្តិភាព​តាម​ទូរស័ព្ទ​នៅថ្ងៃ​ទី១៤​ កញ្ញា​ឆ្នាំ២០១២ ​​ថា ​គម្រោង​​​ចេញទៅ​សម្តែងនៅ​​ប្រទេស​កាណា​ដា នេះជា​ការសម្រេច​ជាថ្មី​របស់នាង​បន្ទាប់​ពី​កន្លង​មកនាង​​បដិសេធ​ក្នុងការ​ចេញ​ទៅ​សម្តែង​នៅឯ​ក្រៅ​ប្រទេស ។ ការ​បដិ​សេធ​​របស់នាង​នា​ពេល​​កន្លងមក​នេះ គឺដោយ​សារ​​ការងារ​នៅ​ក្នុង​​​ស្រុក​កំពុងតែ​មានការ​កាក់​កប​ខ្លាំង​មិនអាច​ដកឃ្លា​បាន ។ ​ទើបតែ​ពេលនេះ​ដោយសារ​ការងារ​ក្នុង​ស្រុក​ហាក់មាន​ការធូ​រ​ស្បើយ​បន្តិចនោះ​ ទើប​នាង​​​​សម្រេច​ចិត្ត​ទទួលយក​ការចេញ​ទៅ​សម្តែង​​នៅឯ​បរទេស​វិញម្តង​ ម៉្យាងដោយ​ចង់​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ឲ្យបាន​ច្រើនក្នុង​ការ​សម្តែង​​​នៅ​ក្រៅ​ប្រទេស ។

ដាវី​បញ្ជាក់​ថា នាងនឹង​ចាកចេញ​ទៅ​ប្រទេស​កាណាដា​នៅក្នុង​ខែតុលា​ការ​ ​ដោយ​មានការ​អម​ដំណើរ​ដោយតារា​ចម្រៀង​ដែល​​ចូលចិត្ត​បង្អួត​ដើម​ទ្រូងដែរ​នោះគឺនាង​ឆៃលី ដាឡែន ។ ការ​ចេញ​​ទៅសម្តែង​លើកនេះ​មាន​រយៈ​​ពេល២ខែ​តាមការ​ស្នើសុំ​របស់​ម្ចាស់​ឧបត្ថម្ភ ដើម្បី​ឱ្យ​អាណិក​​​ខ្មែរនៅ​ទីនោះ​បាន​ទស្សនា​ការ​សម្តែង​ដោយសប្បាយ​រីករាយ​និងជួយ​រៃ​​អង្គាស​ប្រាក់​ជួយដល់​កុមារ​កំព្រាដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ។

ទោះជា​ការចេញ​ទៅសម្តែង​នៅក្នុង​ទឹកដី​ដ៏​​ស៊ីវិល័យ​នោះ​​ជា​​លើកដំបូង​​​ពិតមែន​ តែសម្រាប់​កុល ដាវី ​​ហាក់មាន​ជំនឿចិត្ត​យ៉ាង​ខ្លាំងថា​នឹង​ទទួល​​បានជោគ​ជ័យ បើទោះ​បី​ជា​​នាងមិន​សូវ​ជា​មាន​​បទពិសោធន៍​​ក្នុង​ការ​ច្រៀងក៏​ដោយ ។តារារូប​នេះបញ្ជាក់​ថា​ឆ្លងតាម​បទពិសោធន៍​នា​ពេល​កន្លងមក​នេះនាង​មានជំនឿ​ចិត្តថា​ការ​សម្តែង​របស់នាង​​​នឹងទទួល​បានការ​គាំ​ទ្រពី​​អាណិក​ជនខ្មែរ​នៅទីនោះ​ ​ហើយនាង​នឹង​ខិត​ខំ​សម្តែង​ឲ្យអស់​ពីសមត្ថ​ភាពដើម្បី​មានឱកាស​ចេញ​ទៅសម្តែង​នៅប្រទេស​ផ្សេងទៀត ។​
 ទោះ​ជាប្រឡូក​ក្នុង​សិល្បៈ​ច្រើន​ឆ្នាំ​ក៏ពិត​មែន​ តែ​គេកម្រ​ឃើញតារា​សម្តែង​សិច​ស៊ី​កុល ​ដាវី ទៅសម្តែង​នៅក្រៅ​ប្រទេស​រយៈពេល​វែង​ដូចសិល្ប​ការិនី​ផ្សេងៗណាស់ ។

​​មិត្ត​ភក្តិរួម​អាជីព​ខ្លះនិយាយ​ថា​កុល ដាវី មិនចេញ​ទៅ​សម្តែងនៅ​ក្រៅប្រទេស​ដោយសារ​នាង​មិន​ចេះ​ច្រៀង ហើយគូស្នេហ៍​ក៏ប្រចណ្ឌ​ផងដែរ ព្រោះ​នរណា​ក៏ដឹងដែរ​ថាកុល ដាវី ជាតារា​ដែល​មាន​ដើមទ្រូង​​ស្អាតធំ​ទ្រលុក​ទ្រលន់​ និងចូល​ចិត្ត​ស្លៀកពាក់​​សិច​ស៊ីធ្វើឱ្យ​បុរសលង់​ស្នេហ៍មិន​តិច​ទេ ។ ​មួយ​រយៈចុង​ក្រោយនេះ​បន្ទាប់ពី​ការងារ​ក្នុង​ស្រុក​រង្វើល​​ ខណៈ​តារាជំនាន់​ក្រោយ​រះ​បន្ត​បន្ទាប់​​នោះ កុល ដាវី ​ប្រឹង​ប្រែងហាត់​ច្រៀង​ដោយ​​​បាន​​ជួលគ្រូ​ទៅ​​បង្រៀន​ដល់ផ្ទះ​តែម្តង​  ប៉ុន្តែ​នាង​​គ្មាន​មហិច្ឆតា​ចង់ក្លាយ​ជាអ្នក​ចម្រៀង​ទេ ។ ​​នាង​ចង់​ចេះ​ច្រៀង​ដើម្បីច្រៀង​តាម​កម្មវិធី​ទូរទស្សន៍​ និង​ចេញ​ទៅ​ក្រៅប្រទេស​ប៉ុណ្ណោះ ៕