បន្ទាប់ពីគ្រងមកុដបវរកញ្ញាចក្កវាឡសិង្ហបុរី បានរយៈពេលត្រឹមតែ១០ថ្ងៃ នាងលីន តាន់ ទទួលរងការវាយប្រហាររិះគន់តាមប្រព័ន្ធហ្វេសប៊ុកថា នាងបានកែសម្ផស្សជាច្រើនកន្លែងទើបធ្វើឱ្យនាងអាចមានសមត្ថភាពគ្រងមកុដបវរកញ្ញាចក្កវាឡសិង្ហបុរីឆ្នាំ២០១២ នេះបាន ។
ក្រុមអ្នករិះគន់ទាំងនោះបាននិយាយថា កញ្ញាលីន តាន់ បានវះកាត់កែសម្ផស្សបីកន្លែងគឺ វះកាត់ពង្រីកសុដន់ កែច្រមុះ និងវះកាត់ប្តូរភេទ។ជាការឆ្លើយតបទៅនឹងក្រុមអ្នករិះគន់ បវរកញ្ញាវ័យ២៤ឆ្នាំរូបនេះបាននិយាយថា «ដើមទ្រូងដ៏ធំរបស់ខ្ញុំនេះ គឺជាអំណោយផលពីធម្មជាតិ ហើយវាជាកេរមរតកដែលម្តាយរបស់ខ្ញុំចែកឱ្យ ខ្ញុំមិនដែលវះកាត់ពង្រីកសុដន់ម្តងណាសោះ ។ ប្រសិនបើខ្ញុំវះកាត់មែននោះវាប្រហែលជាធំជាងនេះទៅទៀត» ។
ទាក់ទងទៅនឹងការកែខ្ទង់ច្រមុះវិញ នាងបាននិយាយថា «ម្តាយរបស់ខ្ញុំមានខ្ទង់ច្រមុះស្រួច មើលទៅដូចតួសម្តែងកូរ៉េ ហើយខ្ទង់ច្រមុះរបស់ខ្ញុំគឺដូចគ្នាជាមួយម្តាយរបស់ខ្ញុំដែរ ។ ចំពោះការចោទប្រកាន់រូបខ្ញុំថា កែភេទវិញវារឹតតែជាការប្រឌិតខុសការពិតឆ្ងាយទៅទៀតពីព្រោះខ្ញុំមានសំបុត្រកំណើតបញ្ជាក់ត្រឹមត្រូវចេញពីមន្ទីរពេទ្យ» ។នាងលីន តាន់ វ័យ២៤ឆ្នាំ បានគ្រងមកុដបវរកញ្ញាចក្កវាឡសិង្ហបុរីឆ្នាំ២០១២ កាលពីរាត្រីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១២ ៕
ចែករំលែកព័តមាននេះ