ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់ព្យុះ​បោក​បក់​ខូច​ខាត​​ផ្ទះ​អស់​ចំនួន​៩​ខ្នង​នៅឃុំ​ស្រះ​​​រាំង ស្រុកមង្គលបុរី

13 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​ ផ្ទះ​ចំនួន​៩​ខ្នង​នៅ​ភូមិ​ចំនួន៣ ក្នុង​ឃុំ​ស្រះ​រាំង ស្រុក​មង្គលបុរី ​​ត្រូវ​បាន​​ខ្យល់​ព្យុះ​​​បោកបក់​​​បណ្តាល​ឱ្យ​ខូ​ច​ខាត​​​​ ​កាល​ពី​យប់​ថ្ងៃ​ទី២៩ ​កក្កដា ​​២០១២ ​ ។

តាមរ​បាយ​ការណ៍​​​របស់លោកវ​រ​សេនីយ៍​ត្រីយ៉ត ​​សុផល អធិការ​​នគរបាលស្រុក​មង្គល​​បុរី​បានឱ្យ​ដឹង​ថា ​នៅ​យប់​កើត​ហេតុមាន​ភ្លៀង​​ធ្លាក់​​យ៉ាង​ខ្លាំង ​រួមជាមួយ​​​នឹង​ខ្យល់ព្យុះ​​បាន​បោកបក់ បណ្តាល​ឱ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​​នៅ​ភូមិ​ចំនួន៣​ ក្នុង​ឃុំ​ស្រះរាំង​៩​ខ្នង​ គឺ​ភូមិតា​អិន១ ចំនួន៣​ខ្នង ​​ត្រូវ​របើក​ដំបូល​​​ស័ង្ក សី ​​ស្ទើរ​ទាំងស្រុង ភូមិ​ក្រូច​ចំនួន​​៥​ខ្នង ​​របើក​ដំបូល​​​ស័ង្កសី​​​ ក្នុងនោះ​​​មាន​១​ខ្នង ​ត្រូវ​បាន​​​ខ្យល់​ព្យុះ​​​កួច​ទម្លាក់​​ពីលើ​ជើង​​កំណល់ ​បណ្តាល​ឱ្យ​របួស​​ម្ចាស់​ផ្ទះ​​ឈ្មោះ​ជុំ ​ប៊ុនថន ​​ភេទប្រុស អាយុ​៧៨​ឆ្នាំ​​ រង​របួស​គ្រេច​ចង្កេះ ​និង​ចំនួន២​ខ្នង​ទៀត ត្រូវ​​ដើម​ឈើ​ដួលរលំ​​សង្កត់​​ និង​ភូមិច​ម្ការ​​ចេក មាន​១​ខ្នង ​របើកដំបូល​ស័ង្កសី​ចំនួន​១០សន្លឹក ។

​លោក​អធិការ​នគរ​បាល​ស្រុក​បាន​បញ្ជាក់​ថា ករណី​គ្រោះ​ធម្ម​ជាតិ​​ដោយ​សារ​ខ្យល់​ព្យុះ​នេះ គឺ​​ពុំ​បណ្តាល​​ឱ្យ​មាន​មនុស្ស ​ឬ​សត្វ​​រងគ្រោះ​​ថ្នាក់​ដល់​អាយុ​ជីវិត​​នោះទេ ​គឺ​គ្រាន់តែខូច​ខាត​ផ្ទះ និង​សម្ភារ​តែប៉ុណ្ណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕