ឆ្នាំ២០១២ ជាឆ្នាំរោងឬឆ្នាំនាគរាជ ជាប្រភេទឆ្នាំមួយនាំមកនូវទ្រព្យស្តុកស្តម្ភ និងសិរីសួស្តីល្អដល់ក្រុមគ្រួសារព្រោះរៀងរាល់១២ឆ្នាំ នឹងវិលចូលគម្រប់ខួបឆ្នាំនាគរាជ បណ្តាបងប្អូនញាតិមិត្តនៅទូទាំងសាកលលោកតែងតែមមាញឹករកផលកម្រៃក្នុងឆ្នាំថ្មី ។ រីឯអ្នកខ្លះទៀតយល់ថា នឹងរូតរះក្នុងការផ្តល់កំណើតទារកក្នុងឆ្នាំនាគ រាជ ព្រោះមានជំនឿថា ជាឆ្នាំនៃសិរីមង្គលសួស្តីល្អដល់ក្រុមគ្រួសារ ។ លើសពីនេះក្នុងឆ្នាំខាងលើក៏បានបង្ហាញពីជោគជតារាសី ប្រចាំឆ្នាំសម្រាប់លោកអ្នកដែលកើតក្នុងអំឡុងខែនីមួយៗ និងជារបាយការណ៍សម្រាប់លោកអ្នកដែលកើតក្នុងអំឡុងខែនីមួយៗ និងខាងក្រោមនេះជារបាយការណ៍សម្រាប់បញ្ជាក់ពីជោគជតារាសីដែរ ។
*ជោគជតារាសីខែមេសា ៖ (លោកអ្នកដែលកើតក្នុងរវាងថ្ងៃទី១៣ មេសា ដល់ថ្ងៃទី១៤ ឧសភា) ៖ ក្នុងឆ្នាំ២០១២នេះ ប្រាក់ចំណូលនិងផលប្រយោជន៍របស់លោកអ្នកនឹងកើនខ្ពស់ រីឯការចំណាយនឹងធ្លាក់ចុះឬមានស្ថិរភាព រមែងមានអំណោយផលល្អ ដល់ថវិការបស់ខ្លួន ។ លោកអ្នកជាមនុស្សជួយទំនុកបម្រុងដល់ក្រុមគ្រួសារពិតមែន បរិវារដែលទទួលបានប្រាក់ក៏ចង់បានកិត្តិយស និងមានមុខមាត់ ។ ចំពោះអ្នកចូលរួមការងារ ដែលមានទំនុក ចិត្តរបស់លោកអ្នកមិនមែនមានគំនិតផិតក្បត់ ប៉ុន្តែពួកគេក៏មានគោលបំណងចង់់ឃើញបរិវាររបស់លោកអ្នកដែលស្ថិតនៅក្នុងភាគីរបស់គេទទួលជោគជ័យក្នុងការងារ ។ បរិវារដែលមានបំណងអាក្រក់ទាំងនេះ រមែងបានដឹងពីទង្វើរបស់មនុស្សដែលលោកអ្នករាប់អាន និងមានទំនុកចិត្ត ប៉ុន្តែទោះបីជាគេខំនិយាយ និងណែនាំបែបណាក៏ដោយក៏គ្មានអ្នកស្តាប់ លើសពីនេះ ថែមទាំងទទួលគ្រោះថ្នាក់ទៀតផង ។
*ជោគជតារាសីខែឧសភា ៖ (សម្រាប់អ្នកដែលកើតក្នុងថ្ងៃទី១៥ ឧសភា ដល់១៤មិថុនា) ៖ រាសីក្នុងឆ្នាំនេះ លោកអ្នកសន្សំប្រាក់់ទុកមិនសូវសមប្រកប ទទួលចំណូលប៉ុន្មានក៏ចំណាយប៉ុណ្ណោះ ប៉ុន្តែមានសំណាងល្អដែលគ្មានបំណុល។ សម្រាប់ចំណូលប្រចាំក្នុងឆ្នាំនេះ លោកអ្នករមែងមានវត្ថុដែលហៅថា «ចំណូលចាស់នឹងចូលពាក់ព័ន្ធ» មានន័យថា លោកអ្នកអាចទទួលបានលាភដោយគ្មានការរំពឹងទុកឬអាចជាបំណុលពីអ្នកដទៃដែលគេផ្តល់ជូនដោយមិនបានរំពឹងទុក។ លោកអ្នកដែលកើតក្នុងរាសីខាងលើរមែងមានចំណូលដោយមិនដឹងខ្លួន ហើយលោកអ្នកក៏ត្រេកអរ វាមិនខុសពីពាក្យចាស់លោកពោលថា «ទទួលវត្ថុមានតម្លៃនៅលើលោក ដោយគ្មានការគ្រោងទុក» ។
ដូច្នេះចំពោះលោកអ្នកដែលមានកំណើតក្នុងរាសីខាងលើត្រូវមានជំនឿលើការទស្សន៍៍ទាយ មេត្តាជួយប្រារព្ធពិធីឧទ្ទិសកុសលផលបុណ្យ និងសូមឱ្យអហោសិកម្មដល់អ្នកដែលបានស្លាប់នាពេលកន្លងមក ។ ជាធម្មតាលោកអ្នករមែងទទួលបានទ្រព្យសម្បត្តិតាមកម្មផលដែលបានប្រព្រឹត្តនាពេលកន្លងមក បើកាលពីមុនប្រព្រឹត្តអំពើល្អនឹងទទួលបានលាភសំណាងដោយគ្មានការគ្រោងទុកក្នុងអំឡុងឆ្នាំ២០១២នេះ ។
*ជោគជតារាសីខែមិថុនា ៖ (សម្រាប់លោកអ្នកដែលកើតក្នុងរវាងពីថ្ងៃទី១៥ មិថុនា ដល់១៥ កក្កដា) ៖ ក្នុងរាសីឆ្នាំនេះលោកអ្នកជាមនុស្សមិនខ្លាចក្រែងចំពោះការបម្រែបម្រួលនៃធម្មជាតិ និងជោគជតារាសីអ្វីទាំងអស់ ។ ទោះបីជាមានអ្នកណាម្នាក់កើតរោគាពាធ គ្រុនក្តៅផ្តាសាយ ប៉ុន្តែលោកអ្នកមិនបានកើត និងមិនឆ្លងពីអ្នកនៅក្បែរខ្លួន ។ ស្របពេលជាមួយគ្នានេះ អ្នកជាមនុស្សអាចណែនាំក្នុងស្ថានភាពរស់នៅប្រចាំឆ្នាំដល់បរិវាររបស់់ខ្លួនដោយប្រាប់ឱ្យពួកគេដឹងថា អ្នកណាជាមិត្ត ឬជាសត្រូវ រួមទាំងត្រូវបំពេញតួនាទីអ្វីមួយឱ្យមានលក្ខណៈប្រាកដប្រជានិងច្បាស់លាស់ ។
សម្រាប់ហេតុការណ៍ដែលអ្នកផ្សេងមានក្តីបារម្ភនិងភិតភ័យជាទូទៅនោះ មិនបានបង្កឱ្យក្លាយជាហេតុការណ៍៍ធ្វើឱ្យលោកអ្នកភិតភ័យឡើយ ។ លោកអ្នកគឺជាអ្នកឈ្នះលើគូសត្រូវមិនថា លើរឿងការងារ ឬលេងកីឡា រួមទាំងក្តីស្រឡាញ់់ និងផ្នែកហិរញ្ញវត្ថុផងដែរ ។ នៅក្នុងអំឡុងពេលឆ្នាំ២០១២នេះ ទោះបីជាលោកអ្នកមានចំណូលនិងទទួលផលប្រយោជន៍ខ្ពស់ក៏ដោយ ក៏នៅមានបញ្ហាបំណុលដែរ ។
*ជោគជតារាសីខែកក្កដា ៖ សម្រាប់អ្នកដែលកើតក្នុងរវាងពីថ្ងៃទី១៦ កក្កដា ដល់១៦ សីហា) ៖ លោកអ្នកដែលកើតក្នុងរាសីខាងលើ មានន័យថាក្នុងឆ្នាំថ្មីនេះ ជាពេលនៃការប្រឈមមុខនឹងរឿងថ្មីៗក្នុងជីវិត ។ ការងាររមែងមានការរីកចម្រើននិងមានការវិវឌ្ឍន៍ ប៉ុន្តែប្រាក់ចំណូលក៏មិនទទួលបានខ្ពស់ ឬអាចមានស្ថានភាពថេរដូចអំឡុងពេលកន្លងមក ។ លោកអ្នកគួរតែស្វែងរកមិត្តភក្តិ និងស្ថានភាពគួរឱ្យពឹងពាក់ ដោយសារសមត្ថភាពរបស់ខ្លួន ។ សម្រាប់បងប្អូនញាតិមិត្ត និងវត្ថុមានតម្លៃដែលនឹងទទួលបាននាពេលអនាគត និងមានបរិមាណច្រើន ។
ចំពោះស្ថានភាពផ្លូវចិត្ត និងជោគជតារាសីរបស់ខ្លួន និងអំណោយផលល្អដល់ជីវភាពរស់នៅរបស់លោកអ្នកជារឿយៗ អាចមានការផ្លាស់ប្តូរស្ថានភាពនៃខ្សែជីវិតផ្លាស់ប្តូរលំនៅឋាន ។ គ្មានអ្នកណាម្នាក់សម្រាប់ធ្វើឱ្យលោកអ្នកមានទំនុកចិត្ត ទោះបីជាអ្នកនោះមានការស្មោះស្ម័គ្រដល់លោកអ្នកក៏ដោយ ។ មានន័យថា ក្នុងអំឡុងជោគជតារាសីឆ្នាំថ្មីនេះ លោកអ្នកនឹងមានលក្ខណៈប្រាកដប្រជាលើការងាររបស់ខ្លួន និងមិនសូវជឿជាក់លើគោលគំនិតរបស់អ្នកផ្សេង រីឯស្នេហាក៏មានដំណើរការយ៉ាងរលូននិងល្អូកល្អិនជាមួយដៃគូ ។
*ជោគជតារាសីខែសីហា ៖ (សម្រាប់លោកអ្នកដែលកើតក្នុងរវាងថ្ងៃទី១៧ សីហា ដល់១៦ កញ្ញា ) ៖
ឆ្នាំ២០១២ ជាឆ្នាំថ្មី លោកអ្នកមានសេចក្តីសុខនៅក្នុងជីវិតការងារ និងបរិស្ថានលើសឆ្នាំចាស់។ អាចចាត់ទុកថា លោកអ្នកនឹងជួបហេតុការណ៍ស្មុគស្មាញមួយរយៈពេលក្នុងដំណាច់ខែមេសា។ លោកអ្នកនឹងជួបរឿងរ៉ាវពិបាកៗព្រោះមានមនុស្សអន្ធពាលមួយចំនួនរង់ចាំឃ្លាំមើលអត្តចរិតរបស់លោកអ្នកដើម្បីធ្វើការវាយប្រហារ។ ពួកគេជាប្រភេទមនុស្សអកតញ្ញូ និងរមិលគុណរង់ចាំឆក់ឱកាសវាយប្រហារលោកអ្នក ប៉ុន្តែពួកគេប្រតិបត្តិការបែបនេះមិនបានយូរ ក្រោយមកក៏សាបសូន្យឬអាចត្រូវបំផ្លិចបំផ្លាញគំនិតឈ្នានីសបែបនេះដោយបក្សពួករបស់ពួកគេដោយផ្ទាល់។
ការលួចវាយប្រហារពីអ្នកផ្សេងតែងតែធ្វើឱ្យលោកអ្នកខាតបង់ និងទ្រព្យសម្បត្តិមួយចំនួនត្រូវបាត់បង់ ។ ឥរិយាបថរបស់អ្នកដែលមានទង្វើអាក្រក់ខាងលើអាចធ្វើឱ្យលោកអ្នកឈានចូលក្នុងសហគមន៍កំបាំងមុខនិងបង្កគ្រោះថ្នាក់យ៉ាងខ្ពស់ ដូច្នេះគួរប្រុងប្រយ័ត្ននិងគិតគូរឱ្យមានលក្ខណៈប្រាកដប្រជាចៀសវាងកុំឱ្យមានហេតុការណ៍អាក្រក់កើតក្នុងខ្សែជីវិតនៅក្នុងឆ្នាំថ្មី ។
*ជោគជតារាសីខែកញ្ញា ៖ (សម្រាប់អ្នកកើតក្នុងរវាងពីថ្ងៃទី១៧ កញ្ញា ដល់១៦ តុលា) ៖
ជោគជតារាសីក្នុងឆ្នាំនេះ លោកអ្នកនឹងមានសុខភាពល្អជាងអំឡុងពេលកន្លងមក ព្រោះក្នុងឆ្នាំថ្មីបរិវារដែលលោកអ្នកធ្លាប់មានគុណដល់គេនឹងនាំមកនូវភាពថ្កុំថ្កើង ដោយនាំយកមាសប្រាក់ កែវកងមកជាមួយ ។ ចំពោះអ្នកដែលចេះជួយធុរៈដោយមិនចេញមុខរមែងទំនុកបម្រុងលោកអ្នកមិនឱ្យដឹងខ្លួន ។ នៅក្នុងអំឡុងពេលនេះ លោកអ្នកស្ថិតក្នុងស្ថានភាពល្អក្នុងខ្សែជីវិត ទទួលផលលាភសំណាងជាហូរហែ និងគ្មានអ្នកណាមានបំណងអាក្រក់ប៉ុនប៉ងធ្វើទុក្ខបុកម្នេញដល់ខ្លួន។
ក្នុងជោគជតារាសីឆ្នាំថ្មី ប្រសិនបើលោកអ្នកមានបុត្រាបុត្រីកំលោះ-ក្រមុំ ពួកគេនឹងរៀបអាពា៍ពិពាហ៍ជាមួួយមនុស្សមានស្តុកស្តម្ភ និងយិតយោងលោកអ្នកឱ្យផុតពីក្រលំបាក ។ ទោះជាយ៉ាងណា ទាក់ទងនឹងស្ថានការណ៍ខាងលើ ជាធម្មតាលោកអ្នកនឹងមិនត្រូវការអ្វីពីកូនចៅ ដោយគ្រាន់តែប្រាថ្នាចង់ឱ្យពួកគេរស់នៅប្រកបដោយសេចក្តីសុខ សិរីសួស្តី។
*ជោគជតារាសីខែតុលា ៖ (លោកអ្នកដែលកើតក្នុងរវាងពីថ្ងៃទី១៧ តុលា ដល់១៥ វិច្ឆិកា) ៖ នៅក្នុងជោគជតារាសីឆ្នាំនេះ លោកអ្នករមែងស្ថិតក្នុងចំណោមមហាជនដែលស្នើគម្រោងផលប្រយោជន៍នានាក្នុងនោះមានអ្នករៀបចំគម្រោងផ្សេងៗនឹងរៀបចំចាត់ចែងលើថវិកាដែលលោកអ្នកទទួលដោយផ្តល់ផលប្រយោជន៍៩៩% ។ ប៉ុន្តែត្រូវគេបែងចែកត្រឹមតែ១% ។ ស្ថានភាពខាងលើជាធម្មតា រមែងបង្កឱ្យលោកអ្នកមានក្តីរំភើបក្នុងចិត្ត ប៉ុន្តែលោកអ្នកគួរតែប្រុងប្រយ័ត្នលើស្ថានភាពបែបនេះផង ព្រោះថាអាចបង្កឱ្យគ្រោះថ្នាក់នៅពេលក្រោយ ។
ចំពោះសុវត្ថិភាពលើផលប្រយោជន៍និងកេរ្តិ៍ឈ្មោះរបស់លោកអ្នកត្រូវប្រតិបត្តិការអ្វីមួយបង្ហាញឱ្យដឹងជាសាធារណៈកុំស៊ុមគ្រលំក្នុងលក្ខណៈជាដៃគូ ឬត្រូវមានការដេញថ្លៃជាមុន។ ក្នុងអំឡុងពេលនេះ លោកអ្នកមិនគួរចេញទៅណាមកណាតែម្នាក់ឯងជាមួយមនុស្សប្លែកឬជាមួយមនុស្ស ដែលមិនមែនជាបងប្អូន ។ កុំទៅពិសាបាយជាមួយគេ ព្រោះគេអាចដាក់ថ្នាំសណ្តំដល់លោកអ្នកបើប៉ូលិសពិនិត្យឃើញនឹងចោទប្រកាន់ថាជាអ្នកញៀនថ្នាំក៏ថាបាន។
*ជោគជតារាសីខែវិច្ឆិកា ៖ (អ្នកដែលកើតក្នុងរវាងពីថ្ងៃទី១៦ វិច្ឆិកា ដល់១៥ ធ្នូ) ៖ នៅក្នុងឆ្នាំថ្មីនេះ ជោគជតារាសីរបស់លោកអ្នកស្ថិតក្នុងអំឡុងពេលចំណាយខ្ពស់ ។ អ្នកដែលបម្រើការងារក្នុងផ្ទះឬបរិវារ ប្រសិនបើលោកអ្នកផ្តល់ប្រាក់ឈ្នួលរបស់ខ្លួនក្នុងរយៈពេល១ថ្ងៃដល់គេនឹងធ្វើឱ្យពួកគេមានទឹកចិត្តរីករាយយ៉ាងក្រៃលែង ។ ក្រៅពីនេះចំពោះអ្នកដែលដឹងពីបញ្ហាការងាររមែងបញ្ជាក់ប្រាប់ភាគីដែលជាគូប្រជែងរបស់លោកអ្នកស្តីពីបញ្ហាជំនួញ ចាត់ទុកថាជាអំពើក្បត់ដ៏ធ្ងន់ធ្ងរក្នុងមុខជំនួញរបស់លោកអ្នក ។ មានន័យថា ក្នុងអំឡុងពេលថ្មីនេះលោកអ្នកអាចនឹងជួបផលពិបាកនៅក្នុងចិត្តទាក់ទិនទៅនឹងបុគ្គលិករបស់ខ្លួន ពួកគេរមែងមានបំណងអាក្រក់និងឈ្នានីសលើប្រាក់ចំណូលរបស់ខ្លួន។ស្ថានការណ៍ខាងលើអាចបង្កឱ្យខ្លួនគ្រោះថ្នាក់ដូច្នេះរាល់ការសម្រេចចិត្ត និងការគ្រប់គ្រងគេលោកអ្នកត្រូវមានភាពប្រាកដប្រជានៅក្នុងខ្លួន ទើបទទួលផលល្អ ។
*ជោគជតារាសីខែធ្នូ ៖ (សម្រាប់លោកអ្នកកើតក្នុងរវាងពីថ្ងៃទី១៦ ធ្នូ ដល់១៤មករា ៖ សម្រាប់ជោគជតារាសីក្នុងអំឡុងពេលឆ្នាំថ្មី ២០១២នេះ លោកអ្នកបំពេញការងារប្រកបដោយការលំបាកខ្លាំងជាងអំឡុងពេលមុនៗមានន័យថា អ្នកជួបឧបសគ្គយ៉ាងច្រើន ។ រាល់ការងារដែលនឹងជួបប្រទះលោកអ្នកត្រូវធ្វើការប្រឆាំងនូវគ្រប់យុទ្ធសាស្ត្រ និងធ្វើការប្រឆាំងដោយប្រើពាក្យសម្តីឱ្យបានម៉ត់ចត់ ។ ការប្រឆាំងដ៏ធ្ងន់ធ្ងររបស់លោកអ្នកលើរឿងរ៉ាវខាងលើរួមមានទូរស័ព្ទមកបញ្ជាក់ប្រាប់ឬប្រពន្ធរបស់ខ្លួនបញ្ជាក់ថា លោកជាមនុស្សគ្មានយុត្តិធម៌លើការងាររបស់ខ្លួន និងជេរប្រមាថលើរឿងរ៉ាវផ្សេងៗដោយគ្មានការរំពឹងទុក ។ ប៉ុន្តែនៅក្នុងយុទ្ធសាស្ត្ររបស់លោកហោរាសាស្ត្របានរៀបរាប់ថា ការដែលរងការវាយប្រហារចោទប្រកាន់ដោយគ្មានការពិតគឺជាគ្រោះអាក្រក់ចាត់ទុកថាជារឿងធម្មតារបស់មនុស្សយើង ។ សម្រាប់បញ្ហាគ្រោះអាក្រក់ដែលយាយីនិងទម្លាក់កំហុសមកលើលោកអ្នក កំពុងស្ថិតនៅក្នុងភពនៃវិនាសកម្មប្រសិនបើលោកអ្នកធ្វើការតស៊ូឬរំដោះគ្រោះ។ ចំពោះលោកអ្នកដែលកើតក្នុងជោគជតារាសីខាងលើតែងតែជួបបញ្ហាស្មុគស្មាញនៅគ្រប់ពេល ដូច្នោះគួរធ្វើការត្រិះរិះពិចារណាឱ្យបានដិតដល់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ។
*ជោគជតារាសីខែមករា ៖ (អ្នកដែលកើតក្នុងរវាងពីថ្ងៃទី១៥ មករា ដល់ថ្ងៃទី១២ កុម្ភៈ) ៖ នៅក្នុងឆ្នាំ២០១២នេះ ជោគជតារាសីរបស់លោកអ្នកនៅមិនទាន់អំណោយផលល្អ ក្នុងការកែលម្អខ្សែជីវិតនិងជីវភាពរស់នៅរបស់ខ្លួន ។ ប្រសិនបើគេឱ្យលាឈប់ពីការងារ ឬបណ្តេញចេញដោយផ្តល់ពីហេតុផលអ្វីមួយ លោកអ្នកត្រូវស្វែងរកឬឃ្លាំមើលការងារមួយរយៈពេលទើបទទួលបានផល។ សម្រាប់ការងារថ្មីរមែងធ្វើឱ្យលោកអ្នកមិនពេញចិត្តលើប្រាក់ខែ និងលក្ខណៈការងារដែលមិត្តរួមការងារជាមួយលោកអ្នកនឹងមានទង្វើឬឥរិយាបថដ៏ចម្លែកដែលមិនធ្លាប់ឃើញកាលពីមុន មានដូចជាការបង្កើតក្រុមជក់កញ្ឆានៅកន្លែងការងារជាដើម ។ គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ជ្រួលច្របល់ខាងលើបណ្តាមិត្តរួមការងាររមែងទម្លាក់កំហុសទៅលើលោកអ្នកថាជាអ្នកដើមហេតុ ។ ជោគជតារាសីក្នុងឆ្នាំនេះលោកអ្នកនឹងជួបផលពិបាកនៅក្នុងជីវិត ។ ស្ថានភាពខាងលើលោកអ្នកគួរធ្វើការពិចារណាឱ្យបានល្អិតល្អន់មុននឹងប្រតិបត្តិទៅលើអ្វីមួយ ។
*ជោគជតារាសីខែកុម្ភៈ ៖ (សម្រាប់អ្នកកើតក្នុងរវាងថ្ងៃទី១៣ កុម្ភៈ ដល់១៤ មីនា) ៖ នៅក្នុងឱកាសឆ្នាំថ្មីនេះ លោកអ្នកនឹងមានការធ្វើដំណើរទៅទីជិតឆ្ងាយជារឿងធម្មតា ដូចជាទៅក្រៅប្រទេសជាញឹកញាប់ឬមានជនជាតិអឺរ៉ុប ប្រទះឃើញអ្នកជាហូរហែ ។ នៅក្នុងអំឡុងពេលដែលធ្វើដំណើរទៅក្រៅប្រទេសមានមនុស្សជាច្រើនអញ្ជើញលោកអ្នកទៅពិសាអាហារនៅតាមភោជនីយដ្ឋានឬនៅតាមសណ្ឋាគារផ្កាយ៥ ។
ជោគជរារាសីឆ្នាំថ្មីរបស់លោកអ្នករមែងទទួលចំណូលជាប្រាក់ដុល្លារ និងមានមនុស្សជាច្រើនរង់ចាំអបអរសាទរលោកអ្នកជាហូរហែ។ លើសពីនេះ សម្រាប់ចំណូលនាឆ្នាំថ្មីខាងលើលោកអ្នកនឹងមានទ្រព្យសម្បត្តិរក្សាទុកនៅក្នុងធនាគារគួរឱ្យមានចំណាប់អារម្មណ៍ រួមទាំងធ្វើឱ្យអ្នកជិតខាងរាប់រក និងសួរសុខទុក្ខជាហូរហែ។នៅក្នុងអំឡុងពេលដែលលោកអ្នកកំពុងមានស្ថានភាពធូរធារក្នុងជីវិតបែបនេះ សូមកុំមានទំនុកចិត្តទៅលើអ្នកផ្សេងខ្លាំងពេក ដូចសុភាសិត ពោលថា «ទុកចិត្តអ្នកណាម្នាក់ត្រូវឃ្លាំមើលផៅសន្តានជាមុន » ។ ប៉ុន្តែសម្រាប់ប្រពន្ធឬគូស្នេហ៍គេរមែងសម្តែងទំនុកចិត្តទៅលើអ្នកយ៉ាងដិតដល់ ប្រៀបដូចលោកអ្នកទុកចិត្តលើគេដែរ ។
*ជោគជតារាសីខែមីនា ៖ (អ្នកកើតក្នុងរវាងពីថ្ងៃទី១៥ មីនា ដល់១២ មេសា) ៖ ជោគជតារាសី ក្នុងឆ្នាំនេះ សម្រាប់អ្នកដែលមានអាយុនៅតិចឬវ័យក្មេង នឹងមានអត្តចរិត ឬឥរិយាបថប្រៀបដូចចាស់ទុំ ។ ជាធម្មតានៅក្នុងជោគជតារាសីរបស់លោកអ្នកដែលបានកើតក្នុងអំឡុងថ្ងៃខាងលើ លោកអ្នករមែងបំពេញការងារសំខាន់ៗ និងជាមនុស្សសំខាន់នៅក្នុងសង្គម ។ ទិដ្ឋភាពដ៏ស្រស់ស្រាយនៅក្នុងសង្គមរបស់ខ្លួនរួមមាន លោកអ្នកអាចក្លាយជាប្រធានសមាគមដ៏មានកេរ្តិ៍ឈ្មោះ និងបំពេញផលប្រយោជន៍ជាលក្ខណៈសមូហភាពបានល្អ ។
សម្រាប់លោកអ្នកដែលមានគូស្នេហ៍ឬសង្សារដែលបែកគ្នាកាលពីមុននឹងវិលត្រឡប់ជួបគ្នាជាថ្មីធ្វើឱ្យលោកអ្នកមានភាពស្និទ្ធស្នាលកាន់តែខ្លាំង។ ចំពោះលោកអ្នកមិនទាន់មានគូស្នេហ៍ មិនគួរជ្រើសរើសយកដៃគូតាមបែបវិទ្យាសាស្រ្ត ឬទស្សន៍ទាយតាមលេខអាយុ ព្រោះថារឿងរ៉ាវគូស្វាមី ភរិយាត្រូវមានចិត្តអំណត់និងស៊ូទ្រាំក្នុងស្ថានភាពរស់នៅទើបល្អប្រសើរ ៕
ចែករំលែកព័តមាននេះ