ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ ! ឡានដឹកសិស្ស២៥កៅអី ជ្រុលធ្លាក់ចូលស្រះទឹកនៅខ្សាច់កណ្តាល បណ្តាលឱ្យសិស្សស្រី៥នាក់បាត់បង់ជីវិត និងរបួស២១នាក់

15 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ឡាន​ដឹក​សិស្ស​ធ្លាក់​ចូល​ស្រះ​ទឹក នៅ​ខ្សាច់កណ្តាល បណ្តាល​ឱ្យ​បាត់បង់​ជីវិត ៥​នាក់ របួសធ្ងន់​ស្រាល ២១​នាក់ ។

ជាក់ស្តែង​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក (​បើករថយន្ត​ធ្លាក់​ចូល​ស្រះ​ទឹក​) កើតហេតុ​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​៧ និង​១០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ (២៨-២៩) ស្ថិត​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

ចំពោះ​ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត ម៉ាក MITSUBISHI ប្រភេទ​ដឹក​អ្នកដំណើរ​(២៥​កៅអី​) ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-5603 បើកបរ​ដោយ​ឈ្មោះ ម៉ែ​ន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ស្នាយ​ពល ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។
ក្នុង​នោះ​ដែ​មានរ​អ្នក​រួម​ដំណើរ ចំនួន​២៦​នាក់ ប្រុស​១២​នាក់ ស្រី​១៤​នាក់ (​ជា​សិស្សសាលា​) ។

ក្នុង​ហេតុការណ៍​នេះ​ដែរ បណ្តាល​ឱ្យ​សិស្សសាលា​ស្លា​.​ប់​ចំនួន​០៥​នាក់ ភេទ​ស្រី​, របួសធ្ងន់ ចំនួន​០៣​នាក់ ស្រី​០១​នាក់ និង​របួសស្រាល​ចំនួន​១៨​នាក់ ស្រី​០៨​នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ ចំពោះ​រថយន្ត​ដឹក​សិស្ស​ខាងលើ ជា​រថយន្ត​ឯកជន ដែល​អាណាព្យាបាល​សិស្ស​ជួល​ដឹក​សិស្សសាលា​មួយ​នេះ​ពី​ស្រុក​ពារាំង ខេត្តព្រៃវែង មក​រៀន​នៅ​សាលា​ប៊ែ​ល​ធី សាខា​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ។

ដោយឡែក​ចំណែក​អ្នកបើកបរ​រថយន្ត​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន កំពុង​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី ។
តាម​ការ​សន្និដ្ឋាន​ជាបឋម​ពី​សមត្ថកិច្ច​ជំនាញ ៖ បណ្តាល​មក​ពី អ្នកបើកបរ​រថយន្ដ​បើកបរ​មាន​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ស្រប​ពេល​ដែល​មាន​ម៉ូតូ​បើក​ឆ្លងកាត់​ផ្លូវ ហើយ​រថយន្ត​បើក​គេច​ទៅ​ស្ដាំ​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ស្រះ​ទឹក ៕