រឿងជីកដីដឹកលក់ សង្ស័យចែកគ្នារស់
- ព្រៃវែង
ខេត្តព្រៃវែង ៖ គ្រឿងចក្រមួយក្រុម ដែលគេស្គាល់ថាជារបស់ឈ្មួញឈ្មោះ វណ្ណៈ នៅស្រុកពារាំង បានធ្វើសកម្មភាពជីកដីទួលព្រៃជ័ស នៅឃុំកំពង់ពពិល ស្រុកពារាំង យកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំង តើឈ្មួញរូបនេះបានសិទ្ធិពីណា? ទើបហ៊ានជីកដីទួលសាធារណៈលក់បែបនេះ។
លោក ឈាង សាវី មេឃុំកំពង់ពពិល បានឱ្យដឹងថា គ្រឿងចក្រឈ្មួញជីកដីទួលព្រៃជ័សនេះ គឺមានច្បាប់អនុញ្ញាតពីអាជ្ញាធរស្រុក ហើយមិនមែនជីកទីតាំងថ្មីទេ គឺជីកនៅក្នុងរណ្ដៅដីចាស់ ដែលគេធ្លាប់ជីកកាលជាង២ឆ្នាំមុន ហើយមុនជីក ក៏មានការចុះត្រួតពិនិត្យណែនាំពីមន្ត្រីជំនាញផងដែរ។ សង្ស័យណាស់រឿងចែកគ្នារស់ទេដឹង?
ជុំវិញករណីនេះ មន្ត្រីសាលាស្រុកពារាំង បានប្រាប់ឲ្យទូរទស្សន៍មួយ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា នេះថា រឿងគ្រឿងចក្ររបស់ឈ្មួញឈ្មោះវណ្ណៈ ចូលជីកដីទួលព្រៃជ័សនេះ អាជ្ញាធរជាអ្នកអនុញ្ញាតឱ្យគេជីក ក្នុងគោលបំណងពីរ ទី១-ដើម្បីកែសម្រួលទីតាំងចាក់សំរាម និងទី២-ដើម្បីយកអាចម៍ដីចាក់ជួសជុលផ្លូវលំតាមភូមិមួយចំនួន។ ប៉ុន្តែអ្វីដែលគេកំពុងចាប់អារម្មណ៍នោះ គឺនៅព្រឹកថ្ងៃទី ៨ វិច្ឆិកា មានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយករណីនេះ ភ្លាមៗស្រាប់តែអាជ្ញាធរស្រុក បញ្ជាឲឱ្យមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ចុះទៅហាមឃាត់គ្រឿងចក្រ និងឱ្យដកចេញវិញអស់គ្មានសល់ ធ្វើដូចភ័យខ្លាចអ្វីមួយអញ្ចឹង ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ