ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យអុំទូក ដើម្បីធានាសន្តិសុខ និងសោភ័ណភាព

1 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​ថ្ងៃអាទិត្យ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ នេះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទី​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង អញ្ជើញ​ចូលរួម​ជាមួយ មន្ទីរ អង្គភាព ស្ថាប័ន ដែល​មានការ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង សម្រាប់​ត្រៀម​រៀប ចំ កម្មវិធី​នានា ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ពេល​ខាង​មុខ​នេះ ដឹកនាំ​ដោយ​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។

សូម​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​រៀបចំ ពិនិត្យ​កិច្ចការ ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ ធ្នាប់​សាធារណៈ និង​ជួយ​សង្គ្រោះ ក៏​ដូច​ជា​សម្រួល​ដល់​ការ​រៀបចំ​កម្មវិធី​នានា និង​ការ​ដើរ​កម្សាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រៀបរយ និង​មាន​ភាព​អធិកអធម​បំផុត​ ៕