ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មមែ ឆ្លូវ ​កុរ លុយ​ចូល​មក​ជានិច្ច ​គ្រប់មុខរបរ​ជួបតែហេងៗ កើបប្រាក់ចំណេញច្រើនណាស់​

3 ម៉ោង មុន

មនុស្ស​ទាំងអស់​មាន​ចរិត​មិន​ដូច​គ្នា​ទេ មាន​អ្នកខ្លះ​ពុំ​សូវ​ឆាប់​ខឹង និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ចូល​ចិត្ត​ខឹង​ណាស់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ឆ្នាំ​មួយ​ចំនួន​ដែល​ពុំ​មាន​កំហឹង ហើយ​អាច​នាំ​សំណាង​ចូល​ផ្ទះ​បាន​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ?

ឆ្នាំមមែ

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ជា​មនុស្ស​ដែល​មាន​ភាព​ទន់ភ្លន់​ជាមួយ​អ្នក​ដទៃ​ជា​និច្ច ដោយ​មិន​ដែល​ងាយ​ខឹង​ច្រលោត​នោះ​ទេ​។ ដូចនេះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ម័គ្រចិត្ត​បម្រើ​អ្នក​ដោយ​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​ពួក​គេ​។ ម្យ៉ាងទៀត​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន​វិញ ចៅហ្វាយនាយ​នឹង​ពេញ​ចិត្តជា​ខ្លាំង ព្រោះ​គេ​ជា​មនុស្ស​ដែល​អាច​សម្រេច​កិច្ចការ​ដែល​ថ្នាក់លើ​ដាក់​ឲ្យ​ធ្វើ ថែម​ទាំង​មិន​មួរ​ម៉ៅ​ដោយសារ​តែ​ការងារ​ច្រើន​ឡើយ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​គេ​បំពេញការងារ​បាន​ល្អ​ណាស់​។

ឆ្នាំឆ្លូវ

អ្នក​ដែល​មិន​យល់​ពី​អ្នក​ដែល​កើត​នៅ​ឆ្នាំឆ្លូវ​នេះ​អាច​គិត​ថា​គេ​ជា​មនុស្ស​ដែល​ពិបាក​នៅ​ជាមួយ ប៉ុន្តែ​ប្រសិនជា​អ្នកមាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​គេ អ្នក​នឹង​ដឹង​ថា​គេ​ជា​មនុស្ស​ដែល​មាន​ភាព​ទន់ភ្លន់​ណាស់​។ មាន​ពេល​ខ្លះ​ក្នុង​ចិត្ត​គេ​ពិតជា​ខឹង​យ៉ាង​ខ្លាំង ប៉ុន្តែ​គេ​មិន​ជះ​កំហឹង​នោះ​ទៅ​លើ​ខ្លួន​នរណា​ឡើយ ដោយ​គេ​នឹង​នៅ​មួយ​ចំហៀង​គ្រប់គ្រង​កំហឹង​ខ្លួន​ឲ្យ​បាន​ល្អ​។ គេ​ជា​មនុស្ស​ដែល​មានចិត្ត​ស្ងប់​ទប់ទល់​នឹង​រឿង​លំបាក​ទាំងឡាយ ដោយ​គេ​មិន​មានចិត្ត​ឆេវឆាវ​នោះ​ទេ គេ​នឹង​តាំងចិត្ត​ដោះស្រាយ​ឲ្យ​បាន​ល្អ​។ ដូចនេះ​គេ​ជា​មនុស្ស​ដែល​មានចិត្ត​អំណត់​ខ្លាំង​ណាស់ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​មុខរបរ​អាច​ដើរទៅ​មុខ​បាន​យ៉ាង​ល្អ​។

ឆ្នាំកុរ

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ជា​មនុស្ស​ដែល​មានចិត្ត​ល្អ​ណាស់​។ គេ​ជា​មនុស្ស​ដែល​មិន​ចេះ​ប្រកាន់​ច្រើន​ជាមួយ​អ្នក​ដទៃ​ឡើយ ថែម​ទាំង​តែងតែ​ជួយ​អ្នក​ដទៃ​ជា​និច្ច​។ ដោយសារ​តែ​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើអំពើ​ល្អ​ចំពោះ​អ្នក​ដទៃ​បែប​នេះ នៅ​ពេល​ដែល​មានរឿង​ចំណេញ​លុយ អ្នក​ទាំងនោះ​តែងតែ​ប្រាប់​គេ​ជា​និច្ច​។ ដូចនេះ​គេ​នឹង​អាច​ទទួល​បាន​លាភ​សំណាង​យ៉ាងច្រើន​ពី​គ្រប់​ទិស​ទី​៕