ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចូលចិត្តខ្យល់អាកាសត្រជាក់ និងព្រៃភ្នំ មិនគួររំលងតំបន់អន្ទង់អាំង ភ្នំ១៥០០ ដែលនឹងក្លាយជាឋានសួគ៌ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ

7 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ តំបន់​អន្ទង់អាំង (​ឬ បុប្ផា​លាក់ខ្លួន​) នៅ​ភ្នំ​១៥០០ ដែល​ស្ថិត​នៅ​ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ នឹង​ត្រូវ​ថែរក្សា​ជា​តំបន់​សាធារណៈ​របស់​រដ្ឋ ដោយ​នឹង​ត្រូវ​រៀបចំ​ដាំ​ដើមឈើ​ឡើង​វិញ ក្នុង​គោលដៅ​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ សម្រាប់​ប្រជាពលរដ្ឋ និង​ទេសចរ​ទៅ​កម្សាន្ត ។

លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ដែល​ដឹកនាំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ ២០២៦ មកនេះ​ឱ្យ​ដឹង​ថា តំបន់​អន្ទង់អាំង ជា​បេះដូង​របស់​ជាតិ ជា​តំបន់​ទេសចរណ៍ធម្មជាតិ ជា​តំបន់​ព្រៃ​ភ្នំ ដោយ​ត្រូវ​រៀបចំ​តំបន់​នេះ​ឱ្យ​ក្លាយជា​តំបន់​ទាក់ទាញ​ទេសចរ ព្រោះ​ជា​តំបន់​ត្រជាក់ អាកាសធាតុ​ល្អ មាន​ផ្លូវ​ឡើង​ដល់​កំពូលភ្នំ ។ លោក​បញ្ជាក់​ថា ជា​គោលការណ៍​តំបន់​នេះ​នឹង​រៀបចំ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់បំព្រង​នា​ពេល​អនាគត ៕

លោក ខូយ រីដា អភិបាលខេត្ត​ពោធិ៍សាត់ (ឆ្វេង) និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ស្តាំ)