ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរ! មន្ទីរ​សាធារណការ​ខេត្តកំពង់ឆ្នាំង និង​រដ្ឋបាល​ស្រុក​សាមគ្គី​មាន​ជ័យ ច្រក​ដីខ្សាច់​ក្នុង​កា​រុ​ង ​ទប់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥ចាស់​

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​សម្រួល​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ ៥ ចាស់ ដែល​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ចំណុច​ព្រះ​គោ​ព្រះ​កែវ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ជ្រ​លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា​ ឆ្នាំ​២០២៥ មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​ សហការ​ជាមួយ​ក្រុមការងារ​រដ្ឋបាល​សាមគ្គី​មាន​ជ័យ ​កម្លាំង​មាន​សមត្ថកិច្ច​បាន បាន​នាំ​គ្នា​ច្រក​ដី​ខ្សាច់​ក្នុង​កា​រុង​យក​ទៅ​ទប់​ចិញ្ចើម​ផ្លូវជាតិ​ដែល​ត្រូវ​បាន​ជន់​លិច​។

លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ដើម្បី​សម្រួល​ចរាចរណ៍ និង​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតឡើងជា​យថាហេតុ លើ​ផ្លូវជាតិ​លេខ​៥​ចាស់ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤០ និង​លេខ ៤១ ត្រង់​ចំណុច​ព្រះ​គោ​ព្រះ​កែវ ដែល​ជន់​លិច​ដោយ​ទឹកភ្លៀង ព្រឹក​នេះ​កម្លាំង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ព្រមទាំង​ក្រុមការងារ​រដ្ឋបាល​ស្រុក​សាមគ្គី​មាន​ជ័យ និង​សមត្ថកិច្ច បាន​សហការ​គ្នា ច្រក​ដី​ខ្សាច់​ដាក់​កា​រុង ដើម្បី​យក​ទៅ​ទប់​តាម​បណ្ដោយ​ផ្លូវជាតិ ការពារ​មិន​ឲ្យ​ទឹក​ហូរ​លើ​ថ្នល់ជាតិ រហូត​ចរាចរណ៍​អាច​ទៅ​មក​បាន​ដោយ​សុវត្ថិភាព ។

​សូម​បញ្ជាក់​ដែរ​ថា តាម​របាយការណ៍​សង្ខេប​របស់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ​ខែតុលា នេះ ទឹកបាន​ស្រក​ចុះ​ជា​បណ្ដើរ​ៗ​ហើយ ៕