ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តបន្ទាយមានជ័យជូនដំណើរប្រជាពលរដ្ឋវិល​ត្រឡប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយ​មានជ័យ អមដំណើរ​ដោយ​លោក ឃ្លោក នួ​យ និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលរង​ខេត្ត លោក ស្រេង សុផល​   អភិបាល នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ ព្រមទាំង​មន្ត្រីរាជការ បាន​អញ្ជើញ​ជូន​ដំណើរ​បងប្អូន​ប្រជាពលរដ្ឋ​វិល​ត្រលប់​ទៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត បន្ទាប់​ពី​បញ្ចប់​ពិធី​បុ​ណ្យ​ភ្ជុំបិណ្ឌ ។  

នា​ឱកាស​នោះ ឯកឧត្ដម​ក៏​បាន​ធ្វើ​ការ​ជូនពរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្រោយ​ពី​បាន​មក​លេង​ស្រុក​កំ​ណើតជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ញាតិ​មិត្ត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សូម​ការ​ធ្វើ​ដំណើរ ឬ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន កន្លែងធ្វើការ និង​ការ​សិក្សា​វិញ សូម​ប្រកបដោយ​សុខ​សុវត្ថិភាព​។  

មួយវិញទៀត ឯកឧត្ដម អ៊ុំ រាត្រី អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្ស​និស្សិត រាល់​ការ​ធ្វើ​ដំណើ​រ ​សូម​ចូលរួម​គោរព​ច្បាប់​ចរាច​ណ៍​ទាំងអស់​គ្នា ដោយ​បើកបរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន យោគយល់ អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ដងផ្លូវ កុំ​បើកបរ​ហួស​ល្បឿន​កំណត់​ ៕