ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ​៖ «​វី​រៈ​កងទ័ព​កម្ពុជា​»​ជា​និមិត្តរូប​​នៃ​ការ​លះបង់​ដ៏​ខ្ពង់ខ្ពស់ និង​ជា​របង​ការពារ​ជាតិ​យ៉ាង​រឹង​មាំ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ តុលា ឆ្នាំ​២០២៦ ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ និង​ភរិយា​លោក​ជំទាវ ជ័យ ណា​រី ព្រមទាំង​មានការ​អមដំណើរ​ដោយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមការងារ​បាន​នាំ​យក​នូវ​អំណោយ​មាន​គ្រឿង​ឧបភោគបរិភោគ ត្រី សាច់ សម្ភារៈ ពេទ្យ និង​សម្ភារៈ​ប្រើប្រាស់ ផ្តល់​ជូន​ដល់​វរៈ​កងទ័ព វរៈ​នគរបាល ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។

ក្នុង​ឱកាស​នោះ ឯកឧត្ដម អ៊ុ រាត្រី ក៏​បាន​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ «​វី​រៈ​កងទ័ព​កម្ពុជា​» ដែល​បាន​លះបង់​គ្រប់​បែប​យ៉ាង​ការពារ​មាតុភូមិ ដែល​ជា​និមិត្តរូប​នៃ​ការ​លះបង់​ដ៏​ខ្ពង់ខ្ពស់ និង​ជា​របង​ការពារ​ជាតិ​យ៉ាង​រឹង​មាំ ជា​ឆ្មាំ​ការពារ​បូរណភាព​ទឹកដី និង​ជា​អ្នក​ថែរក្សា​សន្តិភាព សន្តិសុខ និង​សេចក្តីសុខ​សាន្ត​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។

ឯកឧត្ដម​ក៏​បាន​បញ្ជាក់​ពី​ការ​លះបង់​ដ៏​ធំធេង​របស់​វី​រៈ​កងទ័ព ក្នុង​បេសកកម្ម​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ពី​ការ​រំលោភ​បំពាន និង​ការ​ឈ្លានពាន​ពី​ភាគី​ថៃ មក​លើ​កម្ពុជា​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ចង់​ចាំ មិន​អាច​បំភ្លេច​បាន​នូវ​គុណ​នូ​បការៈ​ដ៏​ធំធេង​នេះ ដោយ​បាន​លះបង់​ក្តី​សុខ​ផ្ទាល់ខ្លួន សុខភាព សាច់​ស្រស់ ឈាម​ស្រស់ និង​ជីវិត​លើ​សមរភូមិ ។

ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឯកឧត្ដម​អភិបាលខេត្ត រួម​ទាំ​ប្រតិភូ ក៏​បាន​ជូនពរ​ដល់​បងប្អូន​វី​រៈ​កងទ័ព​ទាំងអស់ សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការពារ​ជាតិ និង​ប្រជាជន ជា​ពិសេស​ស ត្រូវ​ឈ្លានពាន​ប្រទេស​ជិតខាង​៕