ខេត្តកំពង់ស្ពឺ ៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បង្ក្រាបបទល្មើសធនធានធម្មជាតិ (ដឹកជញ្ជូនឈើអារ) ដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចិន សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានដកហូតវត្ថុតាងល្មើសរួមមាន៖ រថយន្តម៉ាកសាំងយ៉ុន ពណ៌ស ចំនួន ១គ្រឿង, ឈើអារប្រភេទម្រេញ ចំនួន ៣៦សន្លឹក និងទូរសព្ទដៃ ចំនួន ១គ្រឿង ។
ក្រុមការងារបានរក្សាទុកវត្ថុតាងនៅស្នាក់ការឧទ្យានុរក្ស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយឡែកជនល្មើស ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនទៅតុលាការ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ៕


ចែករំលែកព័តមាននេះ