ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ ​សា.ក.ស.ព​កុ.មា​រា​០២​នាក់​បងប្អូន​ដែល​ល.ង់ទឹក​នៅ​ស្រុក​ថ្ម​គោល

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  នៅវេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ តុលា នេះ សមត្ថកិច្ច​បាន​ប្រកាស​ថា គេ​បាន​រក​ឃើញ​សាកសព​កុមា​រា០២​នាក់​បងប្អូន ដែល​ត្រូវ​ជំនន់​ទឹក​ហូរកួច​ បាត់​ខ្លួន​​ស្ទើរ​ពេញ​មួយ​ថ្ងៃមួយ​យប់ នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​ស្នូល​កោង  ឃុំ​បឹង​ព្រឹ​ង  ស្រុក​ថ្មគោល  ច​ម្ងា​​យ​ពី​ទី​ទាំង​កើតហេតុ​ប្រហែល​១៥០​ម៉ែត្រ​ ។       កុមារ​រង​គ្រោះ​ទាំង​០២​នាក់​បងប្អូន ម្នាក់​ឈ្មោះ ដែន ផា​ន់​ណា ភេទ​ប្រុស ​អាយុ​១៣ឆ្នាំ (​បង​) និង​ឈ្មោះ ដែន វ៉ា​ន់​ដា ភេទ​ប្រុស ​អាយុ​០៥​ឆ្នាំ (​ប្អូន​)  រស់នៅ​ភូមិ​ព្រះ​ពន្លា  ឃុំ​រ៉ូង​ជ្រៃ  ស្រុក​ថ្មគោល​ ។

កុមា​រា​រង​គ្រោះ​០២​នាក់​បងប្អូន​នេះ ត្រូវ​ទឹកជំនន់​ហូរកួច​បាត់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​០២ តុលា នៅ​ចំណុច​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ  ពេល​កំពុង​នាំ​គ្នា​ដើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ដែល​លិចលង់​ទៅ​ដោយ​ជំនន់​ទឹក​ល្ហល្ងាច  ខណៈ​ឪពុក​កំពុង​ដើរ​អូស​ម៉ូតូ​ដែល​រលត់​ម៉ាស៊ីន​ឆ្លង​កាត់ទឹក​នៅ​ខាង​មុខ​ ។

​គួរ​រលឹក​ថា  កាលពី​រសៀល​ថ្ងៃ​ទី​០២ តុលា ឪពុក​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​កូនប្រុស​០២​នាក់​ខាងលើ ឆ្លងកាត់​តាម​ដងផ្លូវ​ដែល​ទឹកជំនន់​កំពុង​ជន់​លិច និង​ហូរកួច​​យ៉ាង​ខ្លាំង​។  ពេល​គាត់​ឌុ​ប​កូនប្រុស​ដល់​កន្លែង​ទឹក​ជ្រៅ ដែល​កំពុង​ហូរ​កួច​​ខ្លាំង​ផង ក៏​រលត់​ម៉ាស៊ីន​ម៉ូតូ​កណ្ដាល​ទឹក​ ។  ពេល​ដែល​ម៉ូតូ​រលត់ ឪពុក​ក៏​ដាក់​កូន​ឲ្យ​ចុះ​ដើរ​កាត់ទឹក​តាម​ពីក្រោយ  ហើយ​គាត់​ដើរ​អូស​ម៉ូតូ​នៅ​ខាង​មុខ​ ។

​ប៉ុន្តែ​ពេល​គាត់​ដើរ​អូស​ម៉ូតូ​បាន​បន្តិច គាត់​ក៏​ងាក​មករ​កកូន​នៅ​ខាងក្រោយ ដោយ​ក្ដី​តក់ស្លុត​យ៉ាង​ខ្លាំង  ព្រោះ​បាត់​កូនប្រុស​ទាំង​០២​នាក់ ឃើញ​តែ​ទឹកជំនន់​កំពុង​ហូរ​ឆ្លងកាត់​ផ្លូវ​ល្ហល្ហាច ​។​ រន្ធត់​ចិត្ត​ពេក​ណាស់ នៅ​ពេល​ឪពុក​ងាក​មករ​កកូន មិនឃើញ​កូន ឃើញ​តែ​ស្បែកជើង​កូនប្រុស​អណ្ដែត​ទឹក​រប៉ាត់រប៉ាយ​លើ​ផ្ទៃ​ទឹក ដែល​កំពុង​ហូរកួច​​ចូល​ប្រព័ន្ធ​លូ​នៅ​ក្បែរ​នោះ​ ។ 

គាត់​គ្មាន​សង្ឃឹមថា កូនប្រុស​នៅ​រស់រាន​មានជីវិត​ទេ នៅ​ពេល​ឃើញ​ស្បែកជើង​កូន​ៗ​កំពុង​ត្រូវ​ទឹក​ហូរ​កួច តែ​មិនឃើញ​ស្រមោល​កូនប្រុស​ជាទី​ស្រលាញ់  បើ​ទោះជា​ឪពុក​រូប​នេះ បាន​ប្រឹងប្រែង​ចុះ​រាវរ​រកទាំង​ចិត្ត​រន្ធត់ ជាមួយនឹង​សម្រែក​សុំ​ជំ​នួយ​ពី​អ្នក​ភូមិ និង​អ្នកដំណើរ ​។

​អ្នក​ភូមិ សាច់ញាតិ និង​កម្លាំង​សមត្ថកិច្ច បាន​នាំ​គ្នា​ចុះ​រាវរក​ក្មេង​ប្រុស​០២​នាក់​បងប្អូន ស្ទើរ​គ្រប់​ទីកន្លែង កណ្ដាល​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹង​ល្វើយ ដែល​កំពុង​ហូរ​ឆ្ពោះទៅ​កាន់​ផ្នែក​ខាងក្រោម​ ។  សមត្ថកិច្ច​និង​អ្នក​ភូមិ  រួម​ទាំង​សាច់ញាតិ​ជន​រង​​គ្រោះ​ផង បាន​បែងចែក​ជា​ក្រុម​ៗ ត្រួត​ពិនិត្យ​តាម​គោលដៅ​នានា ដើម្បី​តាម​ស្វែងរក​កុមា​រា​ដ៏​កំសត់ ​។ 

ចាប់តាំងពី​ម៉ោង​កើតហេតុ  រហូត​ដល់​ព្រលប់​នៅ​តែ​គ្មាន​តម្រុយ​ពី​កុមារ​រង​គ្រោះ រហូត​អាណាព្យាបាល និង​បងប្អូន សម្រេច​និមន្ត​ព្រះសង្ឃ​រៀបចំ​ពិធី​បួង​សួង​នៅ​កន្លែង​កើតហេតុ   ដើម្បី​ឆាប់​បាន​រក​ឃើញ​សាកសព​កុមារ​ទាំង​០២​នាក់  ប៉ុន្តែ​នៅ​តែ​ពុំ​អាច​រុករក​ឃើញ​ដដែល  ទីបំផុត ​នៅ​ព្រឹក​ថ្ងៃ​ទី ០៣ តុលា នេះ ទើប​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ប្រទះ​ឃើញ​សាកសព​កុមា​រា​ទាំង​០២​នាក់​បងប្អូន​នេះ នៅ​ប៉ែក​ខាងក្រោម​ទីតាំង​កើតហេតុ ប្រហែល​១៥០​ម៉ែត្រ  បន្ទាប់​ពី​សាច់ញាតិ​បន្ត​តាម​ស្វែងរក​ស្ទើរ​ពេញ​មួយ​ថ្ងៃ​មួយ​យប់​ ៕