ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិស្នើឱ្យចាត់ការផ្លូវច្បាប់ចំពោះអ្នកផ្សាយរឿងមិនពិតទាក់ទងវិស័យធនាគារ

1 អាទិត្យ មុន

ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​បង្កើត ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​អាច​បង្ក​ការ​ភាន់ច្រឡំ​ដល់​សាធារណជន និង​ប៉ះពាល់​ដល់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ ។

ក្នុង​សេចក្តីជូនដំណឹង​មួយ ចុះ​ថ្ងៃ​ទី​២ ខែតុលា ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា នា​ពេល​កន្លង​មក​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ដោយ​លើក​ឡើង​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មួយ​ចំនួន កំពុង​ប្រឈម​បញ្ហា ឬ​អាច​ជួប​ប្រទះ​បញ្ហា​នា​ពេល​ខាង​មុខ ។

ធនាគារជាតិ​បាន​បញ្ជាក់​ថា ព័ត៌មាន​ដែល​មិន​មាន​មូលដ្ឋាន​ពិតប្រាកដ​បែប​នេះ​អាច​ធ្វើ​ឱ្យ​សាធារណជន​មានការ​យល់​ច្រឡំ និង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​សេវា​ធនាគារ ក៏​ដូច​ជា ទំនុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ទាំងមូល ។

ជាមួយ​គ្នា​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្កោលទោស​ចំពោះ​ការ​បង្កើត និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​ចេតនា ហើយ​បាន​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ ។

ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ប្រុង​ប្រយ័ត្ន ហើយ​កុំ​បន្ត​ចែករំលែក​ព័ត៌មាន​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ និង​គួរ​តាមដាន​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ ជា​ពិសេស​ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ៕