គ្រោះថ្នាក់អកុសលលើភ្នំល្អាង៖ ថ្មបា.ក់សង្កត់ស្លា.ប់កម្មករ២នាក់
- កំពត
កំពត៖ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ កម្មករស៊ីឈ្នួលបំបែកថ្មចំនួន២នាក់ បានរងគ្រោះថ្នាក់អកុសលដោយសារផ្ទាំងថ្មបាក់រលំសង្កត់បាត់បង់ជីវិតនៅលើភ្នំល្អាង ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

យោងតាមប្រភពព័ត៌មានបឋមថា ជនរងគ្រោះទាំងពីរនាក់ដែលស្លាប់ក្នុងហេតុការណ៍នោះ រួមមាន៖ទី១– ឈ្មោះ ស៊ុម ណុប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត និងទី២– ឈ្មោះ សំ សុខលី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ទាក់ទងនឹងករណីខាងលើ អ្នកយកព័ត៌មានបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅកាន់ លោក សេង សុគន្ធ អធិការនគរបាលស្រុកដងទង់ ដើម្បីសុំការពន្យល់លម្អិតជុំវិញករណីអកុសលនេះ ប៉ុន្តែត្រូវបានលោកអធិការបញ្ជាក់ថា កំពុងជាប់រវល់ធ្វើការ និងបានផ្តាច់ការទាក់ទងភ្លាមៗ ។

គួររំលឹកផងដែរថា កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានករណីគ្រោះថ្នាក់ស្រដៀងគ្នានេះម្តងរួចមកហើយ ដោយមានកម្មករចំនួន២នាក់បានបាត់បង់ជីវិត ដោយសារផ្ទាំងថ្មភ្នំល្អាងបាក់រលំសង្កត់ដូចគ្នា ដែលធ្វើឱ្យករណីគ្រោះថ្នាក់ទាំងពីរលើកនេះ (ទាំងមុនទាំងក្រោយ) បណ្តាលឱ្យមានមនុស្សស្លាប់សរុបចំនួន៤នាក់ហើយ ។



ចែករំលែកព័តមាននេះ