ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន ៦០គីឡូក្រាម​ ត្រូវបានប្រជានេសាទម្នាក់ប្រទះឃើញ និងស្រង់ពីផ្ទៃ​សមុទ្រ ប្រគល់ជូនសមត្ថកិច្ច​

5 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ទទួល​គ្រឿងញៀន ចំនួន ៦០​កញ្ចប់ ស្មើនឹង ៦០​គីឡូក្រាម ពី​ប្រជា​នេសាទ​ម្នាក់ ឈ្មោះ ស៊ី សឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ អ្នកនេសាទ ស្នាក់​នៅ​ភូមិ​គីឡូ​១២ សង្កាត់​កោះ​តូច ក្រុង​បូកគោ ខេត្តកំពត​។

តាម​ការ​បញ្ជាក់​ជូន​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ ប្រជា​នេសាទ​ខាងលើ បាន​ប្រទះ​ឃើញ និង​ស្រង់​គ្រឿងញៀន​លើ​ផ្ទៃសមុទ្រ ចំនួន ០៣​បាវ ស្មើនឹង ៦០​កញ្ចប់ នៅ​ចំណុច​ម្ដុំ​កោះសេះ ស្ថិត​ក្នុង​ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ​។

ដោយ​ទទួល​បានការ​អនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​។

នៅ​វេលា​ម៉ោង​១៥​នឹង​០០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ លោក​វរសេនីយ៍ត្រី ឡុ​ង គឹ​ម​ហួរ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ធ្វើការ​ប្រគល់​គ្រឿងញៀន ចំនួន​៦០​កញ្ចប់ ទៅ​ឱ្យ​លោក​វរសេនីយ៍ឯក អិន សំ​អុល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ចែង​អនុវត្ត​តាម​នី​តី​វិធី​បន្ត​៕