ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលត់​អធិករណ៍​រវាង​ព្រះ​ចៅអធិការ ​និង​គណៈកម្មការ​វត្ត

2 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អធិករណ៍​មួយ​ដែល​បានកើតឡើង​នៅ​វត្ត​អូរ​ធែ​ល​តេ​ជោ​មាន​ជ័យ ត្រូវ​បាន​បញ្ចប់​ដោយ​ព្រះ​អនុគណ​ស្រុក​ពេ​ជ្រា​ដា តំណាង​ព្រះ​មេគណ​ខេត្ត បញ្ចប់​ជម្លោះ​រវាង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​ចៅអធិការ ព្រមទាំង​គណៈកម្មការ​វត្ត និង​បាន​រំសាយ​រម្ងាប់​អ​ធិករ​ណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ ។

ការ​រំលត់​អធិករណ៍​នេះ ដោយសារ​មានការ​គាំទ្រ​ពី​បរិស័ទ និង​គណៈកម្មការ​វត្ត​ផង ដោយ​មន្ត្រី​សង្ឃ​បាន​សម្រេច​ឱ្យ​ចៅអធិការ​ចាស់ នៅ​គ្រប់គ្រង​គង់នៅ​ក្នុង​វត្ត​បន្ត ។

តាម​ប្រភព​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បានឱ្យដឹង​ថា ព្រះ​ចៅអធិការ​នាម ហេង ចាន់​រិ​ទ្ធ បាន​មាន​ជម្លោះ​ជាមួយ​គណៈកម្មការ​វត្ត ហើយ​ក៏​ឈាន​ដល់​ការ​រំសាយ​ចេញ ។ គណៈកម្មការ​វត្តដែល​រំសាយ​ចេញ​នោះ​មាន ឈ្មោះ គួ​ន ធី ឈ្មោះ រស់ សា​វុ​ធ និង​ឈ្មោះ ស៊ឹម ស៊ា​ន ដែល​បាន​ចោទ​ថា ព្រះ​ចៅអធិការ​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​លើ​ព្រះសង្ឃ ព្រមទាំង​បង្ក​អធិករណ៍​ក្នុង​វត្ត​ទាំងមូល ឱ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ។

ម្យ៉ាងទៀត ប្រសិនបើ​ទុក​បុគ្គល​ទាំង​៣​រូប​នេះ​ទៀត វត្ត​អារាម​មិន​មានការ​អភិវឌ្ឍ និង​អាប់ឱន​តម្លៃ​ព្រះពុទ្ធ​សាសនា​ទាំងមូល​ផង​ដែរ ។

ទោះបីជា​បែប​ណា ការ​រំលត់​អធិការ​ណ៍​នេះ ត្រូវ​បាន​ព្រះ​អនុគណ សុំ​ឱ្យ​រក្សា​ទុក​គណៈកម្មការ​បន្ត​ធ្វើបុណ្យ​ទាន រង់ចាំ​បោះ​ឆ្នោត​តាម​ក្រោយ ។

នៅ​ចំពោះ​ព្រះ​ភក្ត្រ​មន្ត្រី​សង្ឃ ដោយ​មានការ​គាំទ្រ​ពី​ពុទ្ធបរិស័ទ​ជិត​១០០​នាក់ បាន​លើកដៃ​គាំទ្រ និង​បូក​រួម​ទាំង​គណៈកម្មការ តាជី យាយជី​ផង​នោះ សុំ​ឱ្យ​រក្សា​ព្រះ​ចៅអធិការ​គ្រប់គ្រង​បន្ត ដោយ​មិន​មានការ​ដោះ​ដូរ និង​បង្រួបបង្រួម​សហការ​គោរព​បូជា និង​ធ្វើការ​កសាង​វត្ត​បន្ត ។

ជា​ចុង​ក្រោយ មន្ត្រី​ស​ង្ស​តំណាង​ព្រះ​មេគណ​ខេត្ត បាន​ផ្ដាំផ្ញើ ធ្វើ​យ៉ាងណា​ព្រះ​ចៅអធិការ​រក្សា​ភាព​ស្ងប់ស្ងាត់ សន្តិភាព ដើម្បី​ថែរក្សា​ព្រះពុទ្ធ​សាសនា ហើយ​ត្រៀម​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​១​រោច ខែភទ្របទ​ ខាង​មុខ​ឱ្យ​បាន​ល្អ​ផូរផង់ តាម​មាគ៌ា​ព្រះពុទ្ធសាសនា ៕