ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​លើ​ផ្ទៃសមុទ្រ ចា.ប់​ឈ្មួញ​អាវុ.ធ និង​គ្រឿងញៀ.ន​ជិត​១​តោន

2 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង​០០​និង​១០​នាទី​រំលង​អធ្រាត្រ លោក​ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ដឹកនាំ​អនុប្រធាន​នាយកដ្ឋាន កម្លាំង​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំ​ដែនទឹក លេខ​២៤០ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក ដែល​បាន​ដាក់​បណ្ដាញសម្ងាត់​ជា​ច្រើន​ថ្ងៃ រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា និង​កំណត់​គោលដៅ​ជាក់លាក់ ធ្វើការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន និង​ជួញដូរ​អាវុធ​ខុសច្បាប់ នៅ​ម្ដុំ​កោះ​ឫស្សី ក្នុងភូមិ​សាស្ត្រ​ដែនសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ណែនាំ​ពី​នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ​ទទួល​ទិស​ភូមិភាគ​ទី​៣ ទី​៤ និង​ទី​៥ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​សម្ងាត់ កម្លាំង​នគរបាល​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន ដោយ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្ទាក់ និង​ចាប់​ឃាត់​អូ​ប័​រ​១​គ្រឿង មាន​ជនជាតិ​ចិន​២​នាក់ ។

បន្ទាប់​ពី​បង្ក្រាប​បាន កម្លាំង​នគរបាល​បាន​បន្ត​ប្រតិបត្តិការ ហើយ​ឈាន​ដល់​ការ​ឃាត់​រថយន្ត​ចំនួន​២​គ្រឿង និង​ចាប់​ជនជាតិ​ចិន​៥​នាក់​ទៀត ព្រមទាំង​ដកហូត​ម្សៅ​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន សរុប​ចំនួន​៤២​បាវ (​ទម្ងន់​ប្រមាណ ៨៤០​គីឡូក្រាម​) ។
ក្រៅពី​ថ្នាំ​ញៀន​ដ៏​ច្រើន​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ដកហូត​ម៉ូតូ ចំនួន​៣​គ្រឿង អាវុធ​វែង​ចំនួន​១០​ដើម អាវុធ​ខ្លី​ចំនួន​៣៩​ដើម (​បង់​ចំនួន​១០៨ គ្រាប់​ចំនួន​៧ ៩៣៧​គ្រាប់ ប្រដាប់​ខ្ទប់​សំឡេង​ចំនួន​៨) ។

បច្ចុប្បន្ន មនុស្ស និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ៕