រាជធានីភ្នំពេញ ៖ ក្រុមការងារបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សរុប ៣១ករណី ក្នុងនោះ ៖
១-បោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១២.៨៣ហិកតា ចំនួន ២២ករណី
២-កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ ២.៥០ហិកតា ចំនួន ៤ករណី
៣-ចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី
៤-កាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម ចំនួន ២ករណី
៥-ការរុករាន ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ចំនួន ២ករណី ។
ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សកំពុងបន្តនីតិវិធីស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអត្តសញ្ញាណជនល្មើស ឬអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ។
សូមបញ្ជាក់ថា សកម្មភាពចុះបង្ក្រាបបទល្មើស របស់មន្ត្រីឧទ្យានុរក្សនៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» គឺជាផ្នែកមួយនៃការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានដាក់ចេញជំហានទី២ ការអនុវត្តច្បាប់ ២.១ ដែលជាវិធានការគន្លឹះដ៏ម៉ឺងម៉ាត់មួយ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា ឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ ៕







ចែករំលែកព័តមាននេះ