ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ ដាក់​រនាំង​ទប់ស្កាត់​ការ​ហូរ​ប្រេង និង​ហាម​ប្រជាពលរដ្ឋ​ចូល​ដួស​ប្រេង ក្រោយ​គ្រោះថ្នាក់​ក្រឡាប់​ទូរថភ្លើង

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៦ ក្រុមការងារ​បាន​សហការ​ឱ្យ​ក្រុមហ៊ុន​បាន​ស្ទូច​ស៊ីទែន​ប្រេង​ទាំង ៥ ដែល​ធ្លាក់​ចេញពី​ផ្លូវ​រថភ្លើង ចេញពី​ទីតាំង​ឧបទ្ទវហេតុ​។ ក្រុមការងារ​បាន​បន្ត​ធ្វើ​ការងារ​ជាមួយ ក្រុមហ៊ុន ធ្វើការ​សម្អាត​សំណល់​ប្រេង នៅ​លើ​ដី​ទីតាំង​ចំណី​ផ្លូវ​រថភ្លើង​ប្រវែង ២២០​ម៉ែត្រ ដោយ​កាយ​យក​រុក្ខជាតិ​តូច​ៗ កាយ​ដី​ប្រឡាក់​សំណល់​ប្រេង និង​ដាក់​ពង្រាយ​ចំបើង ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ការពារ​ការ​សាយភាយ​តំណក់​ប្រេង​ជ្រាប​ចេញ ពី​កន្លែង​កើតហេតុ​។ ក្រុមការងារ​ងារ​បាន ចាត់​ធាន​ការ​ជាមួយ​ក្រុមហ៊ុន ធ្វើការ​ដាក់​ខណ្ឌ​ជា​រនាំង​ឈើ​មួយ​ចំនួន​បន្ត​ទៀត នៅ​តាម​មុខ​លូ​ប្រឡាយ​ទាំងអស់ ដើម្បី​ការពារ​ការ​ហូរ​ទៅ​ទីតាំង​ផ្សេង​ទៀត ។

ក្រុមការងារ​បន្ត​ដាក់​ចេញ​វិធានការ​ចំពោះ​មុខ ៖

  • សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បន្ត​ទប់ស្កាត់ និង​ហាមឃាត់​ប្រជាពលរដ្ឋ​ចូល​មក​ដួស​យក​ប្រេង​។
  • ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ធ្វើការ​សម្អាត​សំណល់​ប្រេង​នៅ​លើ​ដី​ចំណី​រថភ្លើង ចំនួន​បី​តំបន់​។ ក្រុមការងារ​បច្ចេកទេស បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ជីករណ្តៅ​ចំនួន​បី​កន្លែង ដើម្បី​បង្ហូរ​សំណល់​ប្រេង​ចូល ងាយស្រួល​ក្នុង​ការ​បូម​និង​សម្អាត​។
  • ក្រុមការងារ​បាន​បន្ត​សហការ​រៀបចំ​ដាក់​រនាំង​ទប់ស្កាត់​នៅ​តាម​ប្រឡាយ និង​បាន​ព​ន្លឿ​ន​ដំណើរការ​សម្អាត​ប្រេង បន្ថែម​កម្លាំង​កម្មករ និង​គ្រឿ​ហ​ចក្រ សំដៅ​កាត់​បន្ថយ​ហ​និ​ភ័យ នៃ​ការ​ហូរ​សំណល់​ប្រេង​ទៅ​ទីតាំង​ផ្សេង ជា​ពិសេស​នៅ​ពេល​ភ្លៀង​៕