ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ម្ចាស់​ហាង​ម្ហូប​ចិន ​វ័យ​ចំណាស់​ម្នាក់ ​ឡើងលើដំបូល​ពិនិត្យបំពង់បឺត​ផ្សែង​ និងជួសជុលកន្លែងជ្រាបទឹក ស្រាប់​តែ​ជួបគ្រោះអកុស.ល ត្រឹមមួយប៉ប្រិចភ្នែក​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ ជា​ម្ចាស់​ហាង​ម្ហូប​ចិន ឡើង​ទៅ​ជួសជុល​បំពង់​បឺត​ផ្សែង ក៏ជាន់​ចំ​​ដំបូលពុក​ផុយ បណ្តាល​ឱ្យ​ធ្លាក់​ចុះ​មក​ក្រោម បោក​ក្បាល​ស្លាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្សារ​ចិន «​ច្រកចូល​កោះ​ពេជ្រ​» ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​គឺជា​ម្ចាស់​ហាង​ម្ហូប​ចិន​នៅ​ទីតាំង​ខាងលើ​។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើដំបូល​ ក្នុង​គោលបំណង​ពិនិត្យ​បំពង់​បឺត​​ផ្សែង​ដែល​មិន​ដំណើរការ និង​ជួសជុល​កន្លែង​ជ្រាប​ទឹក​។ ជា​អកុសល ​ជនរងគ្រោះ​បាន​ជាន់​ចំ​ដំបូល​ដែល​ពុក​ផុយ បណ្តាល​ឱ្យ​ធ្លុះ​ធ្លាក់​មកចុះ​​ក្រោម បាក់​កដៃ និង​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​​តែ​ម្តង ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​កោសល្យ​វិ​ច្ច័​យ និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​សាកសព និង​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕