ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​រហស្សនាម​ ​KV ​ជិត​១០​នាក់​ ធ្វើ​សកម្មភាព​កា.ប់​ទៅ​លើ​​ជន​រង​គ្រោះ នៅ​ស្រុក​ច​ន្ទ្រា និងស្រុកកំពង់រោទិ៍

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន​៩​នាក់​ ដែល​តែងតែ​ធ្វើ​សកម្មភាព​ដេញ​កាប់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ទឹកដី​ស្រុក​ច​ន្ទ្រា​ និង​ស្រុក​កំពង់​រោ​ទ៌​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​។​

បើ​តាម​សមត្ថកិច្ច​ស្រុក​ច​ន្ទ្រា​បាន​ឲ្យ​ដឹង​ថា ដោយ​បាន​ទទួល​ព័ត៌មាន​ពី​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ច្រេស​ថា មាន​ក្រុម​ក្មេង​មួយ​ក្រុម បាន​នាំ​អ្នក​របួស​ក្បាល មក​​ព្យាបាល​របួស នៅ​មណ្ឌល​សុខភាព​ច្រេស​។

ក្រោយ​ពី​ទទួល​បាន​ព័​ត៍​មាន​ខាងលើ​ភ្លាម ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ច​ន្ទ្រា​ចុះ​ទៅ​ដល់​មណ្ឌល​សុខភាព​ច្រេស​ ធ្វើការ​សាកសួរ​ជន​រង​គ្រោះ រហូត​ឈាន​ដល់​ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ មាន​រហស្ស​នាម​ក្រុម KV ចំនួន​០៩​នាក់​។​

នៅចំពោះ​​មុខ​សមត្ថកិច្ច​ ពួកគេ​បាន​ឆ្លើយ​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន​។​

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការ​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕