អាជ្ញាធរខណ្ឌសែនសុខប្រើវិធានការក្តៅចុះកាត់ស្លាករំលោ.ភចិញ្ចើមផ្លូវបង្កឱ្យកកស្ទះចរាចរណ៍
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខបានប្រើវិធានការក្តៅដោយចុះរៀបចំសណ្តាប់ធ្នាប់រុះរើសសម្ភារៈផ្សេងៗនិងកាត់ស្លាកដែលរំលោភលើចិញ្ចើមផ្លូវបង្កឲ្យបាត់បង់សោភណភាពរាជធានីភ្នំពេញ និងស្ទះចរាចរណ៍នៅតាមដងផ្លូវ។
ការប្រើវិធានការរដ្ឋបាលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២៦នៅបណ្តោយ ផ្លូវលេខ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញបន្ទាប់ពីអាជ្ញាធរបានជូនដំណឹងឲ្យរុះរើហើយប្រជាពលរដ្ឋមួយចំនួនមិនស្ដាប់តាមការណែនាំ។
តាមរដ្ឋបាលខណ្ឌសែនសុខបានឲ្យដឹងថាបន្ទាប់ពីបានចេញសេចក្តីជូនដំណឹង និងចែកជូនដល់បងប្អូនដែលរស់នៅ និងប្រកបរបរតាមបណ្តោយផ្លូវលេខ២៧១ ផ្នែកខាងលិច ឃើញថា បងប្អូនមួយចំនួនបានចូលរួមសហការរុះរើស្លាក និងសម្ភារផ្សេងៗចេញតាមគំនូសដែលបានវាស់វែងកំណត់អ័ក្សផ្លូវ។
ដោយឡែកនៅសេសសល់ស្លាកមួយចំនួន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ សហការជាមួយសង្កាត់ ចុះធ្វើការកាត់ស្លាកចេញ រៀបចំសណ្តាប់ធ្នាប់ផ្លូវលេខ២៧១ ក្នុងសង្កាត់អូរបែកក្អម ដើម្បីសោភណ្ឌភាព បញ្ចៀសការកកស្ទះ និងសុវត្ថិភាពអ្នកថ្មើជើង៕







ចែករំលែកព័តមាននេះ