ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាំកូនត្នោត ៣ពាន់​ដើម នៅលើខ្នងទំនប់ព្រៃទន្លេ ជាប់ព្រំដែន​វៀតណាម ដើម្បីលើកកម្ពស់បរិស្ថាន និងអត្តសញ្ញាណជាតិ

1 ខែ មុន
  • កំពត

ខេត្ត​កំពត ៖ អាជ្ញាធរ​ខេត្តកំពត​បាន​ដាំ​កូន​ត្នោត​ចំនួន​៣ពាន់​ដើម ​កាលពី​ព្រឹក​ថ្ងៃ​ទី​29​ ខែសីហា​ ឆ្នាំ​2026 ​នៅ​លើ​ខ្នង​ទំនប់​ព្រៃ​ទន្លេ​ ត្រង់​ចំណុច​ភូមិ​សំរោង​ចិន​ ស្រុក​បន្ទាយមាស​ ខេត្តកំពត ។

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ឃុំ​ព្រៃ​ទន្លេ​ គឺជា​ឃុំ​មួយ​ក្នុងស្រុក​បន្ទាយមាស​ តែ​មាន​ភូមិសាស្ត្រ​ជាប់​និង​ប្រទេស​វៀតណាម​ ។

​លោក​នូ​រ ​ច​ន្ទ័​ដា ​អភិបាលស្រុក​បន្ទាយមាស​ បាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយមាស​90​ភាគរយ​បាន​ពឹង​​ផ្អែក​លើ​វិ​ស័យ​ផ្នែក​កសិកម្ម​ ។

លោក​អភិបាលស្រុក ​បាន​មាន​ប្រសាសន៍​បន្ត​ថា​ ស្រុក​បន្ទាយមាស​មាន​ឃុំ​ចំនូ​ន​15 ​តែ​មាន​ឃុំ​ចំនួន​2​ និង​មាន​ភូមិសាស្ត្រ​ជាប់​ប្រទេស​វៀតណាម​គឺ​ឃុំ​ត្នោត​ចុង​ស្រង់​និង​ឃុំ​ព្រៃ​ទន្លេ​ ។ លោក​បាន​បញ្ជាក់​ថា​ កូន​ត្នោត​ដែល​យើង​ចូលរួម​ដាំ​ទាំងអស់​គ្នា​នៅ​ទំនប់​ព្រៃ​ទន្លេ​នេះ​ មាន​ចំនួន​3​ពាន់​ដើម​ ​ប៉ុន្តែ​ចាត់​ទុក​ថា​ អាជ្ញាធរ​ខេត្តកំពត​ដាំ​កូន​ត្នោត​ចំនួន​3​ពាន់​ដើម​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ស្រុក​បន្ទាយមាស​ ។

​ឯកឧត្តម​ម៉ៅ​​ ធនិន​ អភិបាល​ខេត្តកំពត​ មាន​ប្រសាសន៍​ថា ​ការ​ដាំ​ដើម​ត្នោត​ដើម្បី​បរិស្ថាន​បៃតង​ និង​មរតក​វប្បធម៌​ជាតិ​និង​អោយ​ស្គាល់​អត្តសញ្ញាណ​ដូនតា​របស់​យើង​ និង​អបអរ​សារ​ទរ​រុក្ខទិវា ​9 ​កក្កដា ​ឆ្នាំ​2026​ផង​ ។

​ឯកឧត្តម​ម៉ៅ​ ធនិន​ អភិបាល​ខេត្តកំពត​ បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ឃុំ​ បើ​មាន​ពលរដ្ឋ​សុំ​ច្បាប់​រៀប​អា​ពាហ៍​ពិពាហ៍​ បើ​អាច​ធ្វើ​បាន ​គួ​តែ​អោយ​សា​ម៉ី​​ខ្លួន​ទាំង​ពីរ​នាក់​មក​ចូលរួម​ដាំ​ដើម​ត្នោត​មួយ​ដើម​សិន ​ហើយ​យើង​ថត​ទុក​អនុស្សាវរីយ៍​ ។

ឯកឧត្តម​បាន​ណែនាំ​​ទៅ​កង​នគរបាល​ការពារ​ព្រំដែន​គោក​ អោយ​ជួយ​ការពារ​ស្រោច​ទឹក​ មើលថែទាំ​​រហូត​ដល់​កូន​ត្នោត​ធំ​ ។

ក្នុង​ពិធី​ដាំ​កូន​ត្នោត​នោះ​ដែរ​ ក៍​មានការ​ជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​របស់​​ប្រ​ជា​ពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ទន្លេ​ផង​ដែរ​ ៕​