សង្ស័យដឹកត្រីចូលគ្មានច្បាប់ ឬបង់ពន្ធមិនគ្រប់ ទើបហាមឃាត់មិនឱ្យថតករណីគ្រោះថ្នា.ក់ចរាចរណ៍តាមដងផ្លូវសាធារណៈ
- ព្រៃវែង
ខេត្តព្រៃវែង ៖ ពិតជាខ្លាំងមែន ស្ត្រីជនជាតិវៀតណាមម្នាក់ដែលជាមេឈ្មួញនាំត្រីចូលពីប្រទេសវៀតណាម ហ៊ានបញ្ចេញកាយវិការច្រង៉េងច្រង៉ាងហាមអ្នកសារព៌័ត៌មានមិនអោយថតផ្តិតយករូបភាព ករណីគ្រោះថ្នាក់ចរាចរណ៍ (ឡានដឹកត្រីរបស់ខ្លួនក្រឡាប់តាមដងផ្លូវសាធារណៈកាលពីវេលាម៉ោងប្រហែល ៨ និង ២៧នាទីយប់ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ ១១ ត្រង់ចំណុចកែងផ្សារពាមរក៍ ភូមិពាមរក៍ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
គួរបញ្ជាក់ថា ឡានដែលក្រឡាប់នេះម៉ាកនីសាន់ ទម្ងន់តោនពណ៌ត្រួយចេក ពាក់ស្លាកលេខចង្កូតស្តាំ KCH-0059 ដឹកត្រីប្រភេទ ត្រីរ៉ស់ ត្រីអណ្តែង និងត្រីមាត់ចាប នាំចូលពីប្រទេសវៀតណាម ។
មហាជនជាច្រើនរិះគន់ថា គ្រាន់តែឡានក្រឡាប់តាមដងផ្លូវសាធារណ:សោះ ហេតុអ្វីបានជាឈ្មួញជនជាតិវៀតណាមរូបនេះមកបិទសិទ្ធសេរីភាពអ្នកសារព័ត៌មានមិនអោយថត សង្ស័យត្រីដែលនាំចូលមកនេះត្រូវច្បាប់គេហាមឃាត់ ឬក៍អត់បង់ពន្ធ និងបង់ពន្ធមិនគ្រប់ទេដឹង ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕










ចែករំលែកព័តមាននេះ