ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាស រាលដាលផ្ទះ៤ខ្នងទៀត នៅទី​ប្រជុំជនអ្នកលឿង​

3 អាទិត្យ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់ទាំង​ស្រុង ខណៈ​ផ្ទះ​ពលរដ្ឋ​៤​ខ្នង​ទៀត​រង​ការ​ប៉ះពាល់​ពី​ករណី​អគ្គី​ភ័យ​នៅ​តំបន់​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែ​សំ​ហា ឆ្នាំ​២០២៦ ស្ថិត​ក្នុងភូមិ​លេខ​២ ឃី​ព្រែក​ខ្សាយ​”​ខ​” ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​                             

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា ដោយ​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​លោក​វរសេនីយ៍ឯក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍ នៅ​វេលា​ម៉ោង ថ្ងៃ​កើតហេតុ​ខាងលើ​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរ​ដ្ខ​នៅ​តំបន់​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ភ្លាម​នោះ ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​ដឹកនាំ​បញ្ជា​កម្លាំង​ដោយ​ផ្ទាល់ ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​ករណី​អគ្គិភ័យ​ដ៏​ធំ​មួយ​នេះ ដោយ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​សរុប​ចំនួន ៥ ខ្នង ឆេះ​ខូចខាត​អស់ទាំង​ស្រុង ១ ខ្នង និង​ផ្ទះ​ចំនួន​៤​ខ្នង​ទៀត​រង​ការ​ខូចខាត​ប្រហែល​៧០% . ៨០%. ៣០% និង ២០% រោល​ខ្លោច​ដោយសារ​ផ្សែង​អណ្ដាតភ្លើង ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ស្នងការ ក៏​បាន​ដាក់​បទបញ្ជា​ដល់​លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក​ទាំង​១៣ អោយ​បញ្ជូន​កម្លាំង​មក​ជួយ​អន្តរាគមន៍​ពន្លត់​ជា​បន្ទាន់ ជា​ពិសេស​រថយន្ត​ពន្លត់​អគ្គិភ័យ​តាម​បណ្ដា​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​-​ស្រុក​ទាំង​១៣​ក្នុង​ខេត្តព្រៃវែង បូក​រួម​ជាមួយ​ឡានទឹក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​នឹង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល សរុប​ឡានទឹក​ប្រហែល​៧-៨​គ្រឿង​ចេញ​មក​អន្តរាគមន៍ ជួយ​ព្រម​ៗ​គ្នា និង​រួម​សហការ​ជាមួយ​ប្រជា​ការពារ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​បាញ់​ពន្លត់​ប្រើ​រយ​:​ពេល​ប្រហែល​ចូល​៤​ម៉ោង​ទើប​គ្រប់​ស្ថាន​ការ​បាន​ទាំងស្រុង​។

គូសបញ្ជាក់​ថា ករណី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ គឺ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ដោយ​ម្ចាស់ផ្ទះ​មានមុខរ​បរជា​អ្នកលក់ និង​បញ្ចូល​ធុង​ហ្គា​ស ជា​លទ្ធផល​សមត្ថកិច្ច​យើង ក៏​បាន​ជួយ​ពន្លត់​គ្រប់គ្រង​ករណី​អគ្គិភ័យ​នេះ​បាន ១០០% ដោយ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​រង​របួស​នោះ​ឡើយ ដោយ​គ្រាន់តែ​មាន​មន្ត្រី​នគរបាល​ខ្លះ​គាត់​រង​របួស​ដោយសារ​ពុល​ផ្សែងភ្លើង​ប៉ុណ្ណោះ​។

ទន្ទឹម​នោះ​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន​ស្នងការ​នគរបាល​ខេត្តព្រៃវែង សូម​គោរព​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការ​លះបង់​កម្លាំងកាយ​ចិត្ត មនសិកា ឆន្ទៈ ដ៏​មោះមុត​របស់​កងកម្លាំង​នគរបាល​ខេត្តព្រៃវែង ព្រមទាំង​ប្រជា​ការពារ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ខ្នះខ្នែង​ជួយ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​នេះ​បាន​ទាន់​ពេលវេលា​៕​