ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយម្ចាស់ផ្ទះឆែកកាមេរ៉ាសុវត្ថិភាព និងប្តឹងបាត់សម្ភារៈ
- កណ្តាល
ខេត្តកណ្តាល៖ ជនង្ស័យដែលតែងតែធ្វើសកម្មភាពលួចរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំសហការជាមួយនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ ពាក់ព័ន្ធករណីលួចយ៉ាងសកម្ម(អាគុយ ខ្សែភ្លើង និងប្រេងម៉ាស៊ូត)មិនរាងចាល ខណៈបក្ខពួក២នាក់ទៀតកំពុងរត់គេចខ្លួន។កើតហេតុកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១ និង១៥នាទី រំលងអាធ្រាត្រ នៅផ្ទះជនរងគ្រោះឈ្មោះ គួច សេងប៊ុង អាយុ៥៥ឆ្នាំ ស្ថិតក្នុងភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ១-ឈ្មោះ អាន រទ្ធា ហៅប៉េ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទៅលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ
-ធ្លាប់ជាប់ពន្ធនាគារ ០២លើក ពីបទ៖ អំពើលួច និងប្រើប្រាស់គ្រឿងញៀន
-និងធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល១ឆ្នាំ
-តេស្តរកសារធាតុញៀន វិជ្ជមាន(+)។
២-ឈ្មោះឈុន ចំរើន ហៅជ្រូក ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។
-ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល១០ឆ្នាំ
-តេសរកសារធាតុញៀន វិជ្ជមាន(+)។ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀតដែលកំពុងរត់គេចខ្លួនរួមមាន÷
១-ឈ្មោះ ថន ពេជ្ជរ៉ា ហៅចូច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ។
-ឈ្មោះ ត្រេះ ហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។
សម្ភារៈបាត់បង់:
១-អាគុយ០១ ពណ៌ខ្មៅ កំលាំង១០០V
២-ខ្សែភ្លើង០១ដុំ ប្រវែង៧០ម៉ែត្រ
៣-ប្រេងម៉ាស៊ូត ២០លីត្រ
វត្ថុតាងចាប់យក៖(គ្មាន)
មុនពេលកើតហេតុ នៅថ្ងៃទី១៥.៨.២០២៦ វេលាម៉ោង០៧:៣០នាទីព្រឹក ជនរងគ្រោះបានភ្ញាក់ពីដំណេក រួចដើរមកមើលសម្ភារៈដែលទុកនៅក្នុងរោងឈើខាងមុខផ្ទះ ឃើញមានការបាត់បង់ ទើបបើកកាមេរ៉ាសុវត្តិភាពមើលក៏ឃើញជនសង្ស័យ០៤នាក់ខាងលើបានផ្លោះរបងចូលមកក្នុងផ្ទះជនរងគ្រោះរួចធ្វើសកម្មភាពលួចយកអាគុយ ខ្សែភ្លើង និងប្រេងម៉ាស៊ូតតាំងពីយប់វេលាម៉ោង០១:១៥នាទី រំលងអាធ្រាត្រ ដែលលួចបានហើយជនសង្ស័យឈ្មោះថន ពេជ្ជរ៉ា(ចូច) ជាអ្នកយកទៅលក់ ពេលបានប្រាក់យកទៅទិញថ្នាំញៀនប្រើប្រាស់រួមគ្នា ។
លុះមកដល់ថ្ងៃទី១៦ សីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទីព្រឹក ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍សហការ ជាមួយផ្នែកជំនាញស្រុកចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ យកមកសាកសួរនៅប៉ុស្តិ៍គគីរធំ នៅចំពោះមុខនគរបាលជនសង្ស័យទាំង២នាក់ បានសារភាពថា៖ ពួកខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចយកអាគុយ ខ្សែភ្លើង និងប្រេងម៉ាស៊ូតរបស់ជនរងគ្រោះពិតប្រាកដមែន មូលហេតុពួកខ្លួនត្រូវការប្រាក់ទិញគ្រឿងញៀនយកមកប្រើប្រាស់ទាំងអស់គ្នា ។
កន្លងមកជនសង្ស័យទាំង០៤នាក់ ធ្លាប់ធ្វើសកម្មភាពលួចយកសម្ភារ:នៅក្នុងផ្សារគគីរធំ និងនៅតាមផ្ទះប្រជាពលរដ្ឋជាច្រើនលើកមកហើយ តែជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ។
កម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យ០២នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ។
ចំណែកជនសង្ស័យដែលរត់គេចខ្លួន០២នាក់ទៀត កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍គគីរធំ កំពុងស្រាវជ្រាវបន្តថែមទៀត ៕












ចែករំលែកព័តមាននេះ