បង្ក្រាបករណីគ្រឿងញៀ.ន២ថ្ងៃជាប់គ្នា ឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់៣នាក់ និងរឹបអូសបានវត្ថុតាងជាច្រើន
- កណ្តាល
ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ធបាលគគីរធំសហការជាមួយនគរបាលជំនាញធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈអ្នកពាក់ព័ន្ធប្រុស-ស្រីចំនួន៣នាក់ទៀតបានរត់គេចខ្លួនបាត់ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក្ខប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនរយ:ពេល២ថ្ងៃជាប់គ្នា កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិរាំងដេល២ និងភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយរឹបអូសបានវត្ថុតាងជាច្រើន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង៥នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រមូលដ្ឋានរបស់ខ្លួន លុះពេលមកដល់ភូមិគគីរធំ២ ឃើញមនុស្ស៤នាក់ជិះម៉ូតូឌុបគ្នាបើកបរក្នុងល្បឿនយ៉ាងលឿនតាមផ្លូវលំក្នុងភូមិ ដោយមានការសង្ស័យកម្លាំងនគរបាលក៍បានហៅអោយឈប់ ពេលនោះជនសង្ស័យ២នាក់ដែលគេស្គាល់ ទី1.ឈ្មោះ ធឿន លីហួត ហៅ(ហួច) និងទី២.ឈ្មោះ ពូន សុភ័ន្ត បានលោតចុះពីលើម៉ូតូរត់គេចខ្លួនបាត់។ចុះណែកបក្ខពួក២នាក់រួមមាន ទី1.ឈ្មោះ មាស ភក្ត្រា ហៅ (ប៉ាលី) និងទី2.ឈ្មោះ ឈួន រ៉ាឈីត ហៅ(ម៉ៅ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញមានម្សៅក្រាមព៌ណសថ្លាសង្ស័យជាសារធាតុញៀន(ប្រភេទម៉ាទឹកកក)ចំនួន៥កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ មាស ភក្ត្រា កម្លាំងក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាករួមជាមួយវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ មាស ភក្ត្រា បានសារភាពថា ថ្នាំញៀន៥កញ្ចប់តូចនេះ ជារបស់ឈ្មោះ ចិន ហុីង ផ្ញើរទុកនៅខ្លួន។រីឯឈ្មោះ ឈួន រ៉ាឈីត ហៅ(ម៉ៅ)ក៍បានសារភាពថា កន្លងមកខ្លួនធ្លាប់ប្រើប្រាស់ថ្មាំញៀនជាមួយឈ្មោះ មាស ភក្ត្រានេះបានចំនួន២ដង។ ករណីទី២. បន្ទាប់ពីទទួលបានព៌តមានតាមរយ:កម្មវិធីទូរស័ព្ទ App Nodrug អ.ជ.ប.គ.ញ លេខ១៣៨៣២(ថ្ងៃទី៣០ ខែ៧ ២០២៦)ថាមានករណីជួញដូរចែកចាយគ្រឿងញៀន ក្មេងស្ទាវមនុស្សប្លែកមុខចេញចូល ស្ថិតនៅចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កម្លាំងសមត្ថកិច្ចរបស់អនុគណ:កម្មការប្រចាំបញ្ជា២៤ម៉ោង បានទំនាក់ទំនង និងបញ្ជូនព៌តមានភ្លាមទៅកាន់សមត្ថកិច្ចជំនាញមូលដ្ឋាន។លុះដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២ និង១០នាទី កម្លងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យម្នាក់ ឈ្មោះ សួន ស៊ីន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ដែលជាមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀនដ៍សកម្មក្នុងមូលដ្ឋាន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សួន សុីន បានឆ្លើយប្រាប់សមត្ថកិច្ចថា ថ្នាំញៀនប្រភេទម៉ាទឹកកកទាំងចំនួន១៥កញ្ចប់ តូច១២ កញ្ចប់ មធ្យម២កញ្ចប់ ធំ១កញ្ចប់នេះជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះ សេង គន់ថា ភេទស្រីអាយុ៣២ឆ្នាំ ក្នុងតម្លៃ៦០មុឺនរៀលដើម្បីទុកលក់បន្ត។
ក្រោយបានចម្លើយសារភាពពីឈ្មោះ សួន សុីន កម្លាំងសមត្ថកិច្ចក៍បានចុះទៅដល់ផ្ទះឈ្មោះ សេង គន់ថានៅភូមិរាំងដេក២ ឃុំគគីរធំ តែជនសង្ស័យឈ្មោះ សេង គន់ថា មិននៅផ្ទះ។បន្ទាប់ពីសួរនាំរួច ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនខាងលើនិងវត្ថុតាងចាប់យករួមមាន ៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ប្រភេទ(ម៉ាទឹកកក) សរុបចំនួន២០កញ្ចប់(តូច១៧ មធ្យម២ ធំ១)។
២-សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ក៍បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕







ចែករំលែកព័តមាននេះ