ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទទួល​ពលរដ្ឋ​ខ្មែរ​ប្រុស-ស្រី​សរុប​ចំនួន៧១​នាក់​ដែលថៃ​បញ្ជូន​មក​កម្ពុជា​​វិញ

4 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​សមត្ថកិច្ច​ច្រក​ទ្វារ​អ​ន្រជាតិ​ប៉ោយ​ប៉ែ​ត បាន​ទទួល​ពលរដ្ឋ​ខ្មែរ​ប្រុស-​ស្រី​ចំនួន​៧១​នាក់​ ដែល​អាជ្ញាធរ​ថៃ​ប​ញ្ជូ​នមក​កម្ពុជា ​នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៦​ នេះ ។

សមត្ថកិច្ច​បន្តថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​វរសេនីយ៍ឯក ហង្ស រតនា អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុស្តិ៍​បាន​ទទួល​ពលរដ្ឋ​ខ្មែរ​ ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​មក​វិញ ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ
​ប៉ែ​ត ខេត្ត​សរុប​ចំនួន​៧១​នាក់ ក្នុង​នោះ​ ស្រី​២៣​នាក់ និង​កុមារ​០២​នាក់ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប៉ុស្តិ៍​បាន​ចែក​អាហារ​សម្រន់​ដល់​ពួក​គាត់​មាន​បាយ​សាច់​ជ្រូក ពង​ទា​​ខ ០១​ប្រអប់ និង​ទឹក​សុទ្ធ​តាម​តម្រូវ​ការ​របស់​គាត់​គ្រប់​ៗ​គ្នា បន្ទាប់​មក​ ជួយ​ដឹក​ជញ្ជូន​ពួក​គាត់​យក​ទៅ​ប្រគល់​ជូន​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ៕