ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយពិការភ្នែករែកពុន​ជីវភាព ! មើលថែប្ដី និងកូនប្រុស ២នាក់ ដែលវង្វេ.ងស្មារតី

2 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ តើ​ពួក​គាត់​ជួប​ការ​លំបាក​បែប​ណា​ទៅ សម្រាប់​ការ​រស់នៅ ក្នុង​គ្រួសារ​មួយ ដែល​មាន​អ្នក​សតិ​មិនល្អ​ ៣​នាក់ ហើយ​ម្ដាយ​ដែល​ពិការ​ភ្នែក​បែរជា​ត្រូវ​ទទួល​មើលថែ ។ ពិតជា​សោកសៅ​ពេក​ណាស់ ។ គ្រួសារ​មួយ​នេះ មានកូន​ប្រុស ​២​នាក់​សុទ្ធតែ​ធ្លាក់ខ្លួន​ឈឺ ហើយ​ប្រែ​ក្លាយទៅជា​មនុស្ស​សតិមិនល្អ ឯ​ឪពុក​ក៏​ធ្លាក់ខ្លួន​ឈឺ​ហើយសតិ​មិនល្អដូច​កូន​ដែរ ។ ចំណែក​ស្ត្រី​ជា​ម្ដាយ និង​ជា​ប្រពន្ធ​ពិការ​ភ្នែក​ខាងស្ដាំ​ទៀត ដោយសារ​តែ​គ្រាប់ស្រូវ​ខ្ទាត​ចូល ។

គ្រួសារ​មួយ​ដែល​មាន​សមាជិក ​៤​នាក់ សុទ្ធតែមាន​ជំងឺសតិមិនល្អ និង​ពិការ​ភ្នែក​នេះ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ។ ស្ត្រី​ឈ្មោះ អ៊ៅ យ៉​ន អាយុ ​៦៣​ឆ្នាំ បាន​និយាយ​រៀបរាប់​ថា គ្រួសារ​គាត់​ទុក្ខ​ត្រួត​លើ​ទុក្ខ កូនប្រុស​ ២​នាក់ ម្នាក់​ឈ្មោះ សុខ អុច អាយុ​ ៣៦​ឆ្នាំ ធ្លាប់​បួស​ជា​សង្ឃ បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ក្លាយ​ជា​មនុស្ស​វង្វេងសតិ និង​កូនប្រុស​ម្នាក់​ទៀត​ឈ្មោះ សុខ ធា អាយុ​ ៣៤​ឆ្នាំ ក៏​សតិមិនល្អ​ដែរ ។

កូន​ៗ​ទាំង ​២​នាក់ សុទ្ធតែ​ត្រូវ​បង្ខំចិត្ត​ដាក់​ច្រវាក់​ជើង​ទាំង ​២​នាក់ ។ ម្នាក់​ៗ​មិន​ក្រោម​ ១៥​ឆ្នាំទៅ ​២០​ឆ្នាំ​នោះ​ទេ ។ ប៉ុន្តែ​ថ្មី​ៗ​នេះ ប្ដី​របស់​គាត់​ឈ្មោះ សុខ ភូ អាយុ​ ៦០​ឆ្នាំ ទៅ​ហើយក៏​ឈឺ​ដូច​កូន​ៗ​ដែរ ។ ស្ត្រី​ជា​ប្រពន្ធ​និយាយ​ទៀត​ថា កូនប្រុស​ទាំង ​២​នាក់ និង​ប្ដី​សុទ្ធតែ​ត្រូវ​ដាក់​ច្រវាក់​ជើង​ដូច​ៗ​គ្នា ឱ្យ​នៅ​តែ​ក្នុងផ្ទះ ។ រីឯ​ខ្លួន​គាត់​ក៏​ពិការ​ភ្នែក​ទៀត ពឹងផ្អែក​លើ​បងប្អូន​អ្នក​ភូមិ​ជួយ​ជា​អង្ករ ព្រោះ​លក់​ដី​យក​លុយ​មើល​កូន​ៗ និង​ប្ដី​អស់ហើយ គ្មាន​អ្វី​សល់​ក្រៅពី​សំបកខ្លួន​ឈឺរីងរៃ​នេះ​ឡើយ ។

ស្ត្រី​កម្សត់​ពិការ​ភ្នែក​រូប​នេះ បាន​និយាយ​គួរ​ឲ្យ​អាណិត​ទៀត​ថា គាត់​ទីទ័ល​ពេក​ណាស់ យប់​ឡើង​ដើរ​ឆ្លុះ​រក​ខ្យង និង​ក្ដាម​លក់ ដើម្បី​ទិញ​អង្ករ​ចិញ្ចឹម​កួន​ៗ និង​ប្ដី និង​សងការ​ប្រាក់​ដែល​ជំពាក់​គេ ​៤​លាន​រៀល ។ គ្រួសារ​គាត់​បាន​ទទួល​ប័ណ្ណ​ក្រីក្រ​ដែរ ដែល​ក្នុង​ ១​ខែ​បើក​បាន​ជាង​ ១០​ម៉ឺ​ន​រៀល បានរ​ស់ទាំង​មហា​វេទនា​រហូត​មក ៕