ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យម្នាក់​លួ.ច​កាត់ខ្សែភ្លើង ត្រូវសមត្ថកិច្ចស្រុកលើកដែកឃាត់ខ្លួន រួមជាមួយវត្ថុតាង

1 អាទិត្យ មុន
  • កណ្តាល

​ខេត្តកណ្តាល​ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជាពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុខចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង​លោក អាំ ធូ អធិការ​នគរបាល​ស្រុក​លើក​ដែក ក្នុង​ការ​រក្សា​ការពារ​សន្តិ​សណ្តាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៦​ វេលា​ម៉ោង​១១ និង​២០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក ពាក់ព័ន្ធ ករណី​÷​អំពើ​លួច​សកម្ម​(​កាត់​ខ្សែភ្លើង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ថ្នាំ​ញៀន នៅ​ត្រង់​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃី​កំពង់​ភ្នំ ស្រុក​លើក​ដែក​។​ 

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ឈ្មោះ សឿ​ន សំណាង ហៅ​(​អា​ផ្ល​យ​)​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​។

​វត្ថុ​តាង​ចាប់​យក​រួម​មាន​÷
-​បង្គោល​បំពង់​ទីប​ដែក​១​ដើម ប្រវែង​៦​ម៉ែត្រ
-​ខ្សែភ្លើង​ញូ​ម ប្រវែង​២៥​ម៉ែត្រ
-​កណ្តៀវ​ផ្លែ​ដែក ដង​ជ័រ ចំនួន​០១
-​និង​មធ្យោបាយ​កង់​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​០១​គ្រឿង

បច្ចុប្បន្ន​ វត្ថុ​តាង​នឹង​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នៅ​ផ្នែក​ជំនាញ​ដើម្បី​បន្ត​និ​តិ​វិធិ​ ៕