ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​​២​នាក់​ បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និងង​ប្រើប្រាស់​នូវ​សារធាតុ​ញៀ.ន

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អនុវត្ត​តាម​បទបញ្ជា​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី​សឿ​ម សា​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​ចំនួន​២​នាក់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី ៤ ខែសីហា​ឆ្នាំ ២០២៦​វេលា​ម៉ោង​៧ ព្រឹក នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​វី​រៈ​សេនីយ៍​ឯក​ប៉ិក គឹ​ម​ហ៊ា​ក អ​និ​ធិ​ការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា​÷​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​មក​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​ថា ឈ្មោះ អៀង សុ​ផាត ហៅ ហ្គា​ស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ព្រោះ​ពេល​យប់​តែងតែ​ជិះ​ម៉ូតូ​ចេញចូល​(​យប់​ជ្រៅ​)  ​រំខាន​ដល់​ដំណេក​អ្នក​ជិតខាង​  ​។​ 

លោក​អធិការ​បន្ត​ថា​÷ ​ក្រោយ​ទទួល​បាន​ព​ត៌​មាន​ភ្លាម នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង ៧​ព្រឹក លោក​ក៏​បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន និង​កម្លាំង​ប៉ុស្តិ៍​ណាំ​តៅ  ​ធ្វើការ​ស្រាវជ្រាវ ចុះ​ដល់​ផ្ទះ​ឈ្មោះ​អៀង សុ​ផាត​(​ហៅ​ហ្គា​ស​) និង​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន លទ្ធផល​វិជ្ជមាន​(+) ​។​បន្ទាប់​មក​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ថ្នាំ​ញៀន​ដែល​ខ្លួន​ប្រើប្រាស់ គឺ​ទិញ​ពី​ឈ្មោះ​  ​ម៉ៃ ម៉េ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​តា​គង់ ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ប៉ិក គឹ​ម​ហ៊ា​ក បាន​បញ្ជាក់​បន្ថែ​ន​ថា​÷ លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ដដែល​សមត្ថកិច្ច​យើង​បាន​បន្ត​នាំ​ខ្លួន​ឈ្មោះ ម៉ៃ ម៉េ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​នៅ​នឹង​ផ្ទះ​)​ភូមិ​តា​គង់ ឃុំ​ណាំ​តៅ និង​បាន​ត្រួតពិនិត្យ​ក្នុង​កាបូបស្ពាយ រក​ឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៧(​ប្រាំពីរ​)​ថង់​តូច និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង បន្ទាប់​មក​យើង​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន លទ្ធផល​វិជ្ជមាន​(+) និង​វត្ថុ​តាង​ចាប់​យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៧(​ប្រាំពីរ​)​ថង់​តូច ទូរស័ព្ទ​ដៃ​ចំនួន​២(​ពីរ​)​គ្រឿង ។​ជនសង្ស័យ​និង​វត្ថុ​តាង​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​និ​តិ​វិធី ៕​