ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងសុំបែកមិនព្រម! ផ្ទុះជម្លោះ ​ខាងប្រុស​ចា.ក់សម្លាប់សង្សារ រួចចាក់ខ្លួនឯងតាមក្រោយ ស្លា.ប់ទាំង២នាក់ ផ្អើលក្នុងផ្សារលើ ខេត្តព្រះសីហនុ

2 ខែ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​ ៖ ស្ត្រី​ម្នាក់​បាន​ស្លា​.​ប់ ភ្លាម​ៗ ក្នុង​ថ្លុក​ឈា​.​ម ក្រោយ​សុំ​បែក​គ្នា​ពី​បុរស​ជាស​ង្សា ហើយ​ក៏​បាន​ឈ្លោះ​គ្នា រួច​ខាង​ប្រុស​យក​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ស្ត្រី​មុន រួច​ចាក់​ស​ម្លា​.​ប់ ខ្លួនឯង​តាម​ក្រោយ ។

ករណី​នេះ​បាន​កើតហេតុ​នៅ​វេលា​ម៉ោង ០៧ និង ៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៦ នេះ នៅ​ក្នុង​ផ្សា​រលើ ស្ថិត​ក្នុងភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ព័ត៌មាន​បឋមបាន​ឱ្យដឹងថា​ មុន​ពេល​កើតហេតុ​ ពួក​គេ​បាន​ឈ្មោះ​គ្នា ដោយអ្នកនៅកន្លែងកើតហេតុឮថា ខាង​ស្រី​សុំ​បែក តែ​ខាង​ប្រុស មិន​ព្រម​ ក៏​កើត​ជា​ជម្លោះ​ឈ្លោះ​គ្នា​ឡើង ហើយ​ខាង​ប្រុស​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​លើ​ខាង​ស្រី ចំ​ដៃ មុខ ក្បាល ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លា​.​ប់ ផ្កាប់មុខ​ភ្លាម​ៗ ក្នុង​ថ្លុក​ឈា​.​ម រួចខាងប្រុស​​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ដែរ ​បណ្តាលឱ្យ​រង​របួស​ធ្ងន់ធ្ងរ ក្រោយមក​បាន​ស្លា​.​ប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

ស្ត្រី​រងគ្រោះ​ខាងលើ ជា​ជនជាតិ​ខ្មែរ និង ជា​បុគ្គលិក នំ​បញ្ចុក​ស្រុះ​វៀតណាម ក្នុង​ផ្សា​រលើ និង មានស្រុក​កំណើត នៅ​ខេត្តក្រចេះ ចំណែក​ខាង​ប្រុស​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

បច្ចុប្បន្ន សពជនរងគ្រោះ​​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​រួម​ហើយ និង កំពុង​តម្កល់​ទុក នៅ​សាល​សព នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រង​ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕