ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ទាំងព្រឹកព្រលឹម! ​បុគ្គលិកធនាគារ​១រូប ស្លា.ប់ ​ក្នុងគ្រោះថ្នា.ក់ចរាចរណ៍រវាងរថយន្តបុ.កជាមួយម៉ូតូ

3 អាទិត្យ មុន
  • កំពត

ខេត្តកំពត​ ៖ តាមប្រភពព័ត៌មានបឋមបាន​ឱ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត និង​ម៉ូតូ បណ្ដាល​ឱ្យ​​បុគ្គលិក​​បម្រើ​ការងារ​នៅ​ធនាគារ​អេ​ស៊ី​លី​ដា​ម្នាក់ បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង ៦និង២០ នាទី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ស្ថិត​ក្នុងភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះជា​បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា (​ពី​ត្បូង​ទៅ​ជើង​) បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​​បុគ្គលិក​ធនាគារ​រូប​នោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ​និង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ពិនិត្យ​វាស់វែង និង​សម្រួល​ចរាចរណ៍​។ ចំពោះ​​មធ្យោបាយធ្វើដំណើរទាំង២គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ ៕