ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មុខ​​សញ្ញា​ឆ្លងខេត្ត​យក​គ្រឿងញៀ.ន​មក​ធ្វើ​ចរាចរណ៍​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប​ង្គ្រា​.ប​បាន

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ អនុវត្ត​តាម​បទ​យ៉ាង​ម៉ឺង​ម៉ាត់​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ត្រី សឿ​ម សា​រិ​ទ្ធ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ដោយ​មានការ​រាយការណ៍​ពី​ភ្ញាក់​ងារ​សម្ងាត់ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍ត្រី ធិ​ន ស៊ិន​ដេ​ត ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​បង្ក្រាប​បទ​ល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​បន្ទប់​ជួល ដែល​ស្ថិត​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី បាន​ចំនួន​៧​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ិ​ន​ដេ​ត បាន​ឲ្យ​ដឹង​ថា​ ៖
ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅ​ដល់​គោលដៅ​បាន​ឃេ​ី​ញ នឹង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​កំពុង​នៅ​មុខ​បន្ទប់​ចំនួន​០៤​នាក់​/​ស្រី​០១​នាក់ មានឈ្មោះ​៖
១.​ឈ្មោះ យុ​ត សូ​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ
២.​ឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ
៣.​ឈ្មោះ ទេព សូ​នី​ម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ
៤.​ឈ្មោះ សៀវ សុ​ឃី​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ

លោកស្នងការ​រង​បាន​បញ្ជាក់​ថា​÷​បន្ទាប់​មក​សមត្ថកិច្ច​ចូល​ត្រួតពិនិត្យ ដល់​ខាងក្នុង​បន្ទប់ ឃេ​ី​ញ​មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​បន្ថែម​ទៀត​កំពុង​ធ្វេ​ី​សកម្មភាព​រៀបចំ ច្រក នឹង​វេច​ខ្ចប់​ថ្នាំ​ញៀន បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ទាំង​០៣​នាក់​បន្ថែម​ទៀត​៖
១. ឈ្មោះ ឃួ​ន បូ​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ
២. ឈ្មោះ ម៉​ន ឌី​រ៉ុ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ
៣. ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ិ​ន​ដេ​ត បាន​ឲ្យ​ដឹង​ទៀត​ថា វត្ថុ​តាង​មាន​ដែល​ដកហូត​បាន​មាន ÷១/-​ម្សៅ​ក្រាម ស ថ្លា​ចំនួន​០១​ថង់ ។​២/-​ថ្នាំ​គ្រាប់​ចំរុះ​ពណ៌​(​អ៊ិ​ច​ស្តា​ស៊ី​) ចំនួន​០៣​ថង់ (​ក្នុង​នោះ​មាន​ពណ៌​បៃតង​០២​ថង់​, ក្រហម​០១​ថង់​) ។ ៣/-​ម្សៅ​ម៉ត់ ចំនួន​០៧​ថង់​(​ពណ៌​ស ០២​ថង់​, ពណ៌​លឿង​៥​ថង់ ។ ៤/-​បារី​អេ​ឡិច​ត្រូ​និ​ច​ចំនួន​០៦​ដើម​, ក្បាល ផត​ខេ ចំនួន​១០​គ្រាប់ ។ ៥/- ថ្នាំ​កញ្ចប់ ចំរុះ​ពណ៌ (​ថ្នាំ​សប្បាយ​) ៦៩​កញ្ចប់ ។​៦/-​កាំភ្លើងខ្លី ចំនួន​០២​ដើម​, មាន​បង់​២​ដើម​, គ្រាប់​១៥​ប្រអប់​។ ៧/-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន , សំបក​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន ៨/-​ម៉ាស៊ីន អ៊ុត​មាត់​ថង់ នឹង​វៃ​លេខ​កូដ ចំនួន​០១, ជញ្ជីង​ចំនួន​០១ ។​៩/-​ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង ។ ១០/-​រថយន្ត​ចំនួន​០១​គ្រឿង ។​ក្រោយ​ឃាត់ខ្លួន​កម្លាំង​យើង​បាន​នាំ​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើការ​សាកសួរ រក​អ្នក​ពាក់ព័ន្ធ និង​បាន​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន លទ្ធផល​វិជ្ជមាន​(+) ចំនួន​០២​នាក់ ៖

១.​ឈ្មោះ​ម៉​ន ឌី​រ៉ុ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ
២. ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕