ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បញ្ជូន​ជនជាតិ​ថៃ​ប្រព្រឹត្ត​​អនឡាញស្គេម​ចំនួន​៧៩​នាក់ ត្រឡប់ទៅ​ប្រទេស​​​វិញ

21 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័​យ ៖ ​ជនជាតិ​ថៃ​ប្រុស-ស្រី​ចំនួន៧៩​នាក់ ដែលមក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រព្រឹត​បទល្មើស​អនឡាញ ស្គេម ​ត្រូវចាប់​​បញ្ជូន​ទៅ​ប្រទេស​ខ្លួន​វិញ​ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦ ។ នេះបើយោង​​តាម​ច្រក​ទ្វារ​ព្រំដែន​អន្ត​រ​ជាតិ​ប៉ោយ​ប៉ែ​ត​ ។

​លោក​ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​​ត្រៀម​បណ្ដេញចេញ​ខេត្តសៀមរាប នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិ​ជី អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ យឿ​ម ម៉ា​ន់ អនុប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧត្ដម​សេនីយ៍ត្រី អេ​ង លី​ហួរ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ប្រគល់​ទទួល និង​បញ្ជូន​ចេញពី​ប្រទេស​​​ជនជាតិ​ថៃ ​(​ពាក់ព័ន្ធ​បទល្មើស Online Scams) ចំនួន៧៩​នាក់ ក្នុង​នោះ​ (ស្រី៣៤​នាក់) ​។

សមត្ថកិច្ច​ឱ្យដឹងថា បើ​ទោះ​ប្រទេស​ថៃ​បាន​បំពាន​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ មិន​ទាន់​ធូរស្បើយ​​​យ៉ាងណា ប៉ុន្តែ​ខាង​ភាគី​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ទៅ​លើ​ជនជាតិ​ថៃ ​ដែល​លួច​ឆ្លង​ដែន​ខុសច្បាប់​មក​ស្នាក់​នៅ​ប្រកប​រប​រកស៊ី​ខុសច្បាប់​ ឬ​ស្របច្បាប់​យ៉ាង​ណាក៏​ដោយ​ អា​ជ្ញា​ធរ​និង​សមត្ថកិច្ច​ព្យាយាម​ការពារ​យកចិត្តទុកដាក់​លើ​បញ្ហា​ខាងលើ​នេះ​ណាស់​ ដូច​ជា​ចែក​ស្បៀង​ឱ្យ​​ហូប​ និង​ផ្ដល់​ទឹក​សុទ្ធ​ជូន​ពួក​គាត់​ពិសារ​គ្រប់​ៗ​គ្នា រួម​ទាំង​ថែរក្សា​ដឹក​អ្នកជំងឺ​ទៅ​ព្យាបាល​ជាដើម មិន​ធ្វើ​ទុក​បុក​ម្នេញ​ចំពោះ​ជនជាតិថៃ​ខាងលើនេះ​ឡើយ ​៕​​