ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​តាម​លូកលាន់​ប្រពន្ធ​គេ​ ត្រូវ​ប្តី​គេ​ទា.ញ​កាំ.បិ.តផ្គាក់​កា.ប់​.រ.បួ.ស​ធ្ងន់

20 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ បុរស​ម្នាក់​​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​តាម​លូកលាន់​ប្រពន្ធ​គេ​ជា​ច្រើន​លើក​ច្រើន​សារ ​ក៏ត្រូវនាង​​ប្រាប់​ប្តី​ ហើយ​កើត​ភ្លើង​ប្រចណ្ឌ​ទាញ​កាំបិត​ផ្គាក់កាប់​ចំ​ជា​ច្រើន​កន្លែង ។ ​រំលង​បាន​មួយ​ថ្ងៃ ​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​ជន​ដៃដល់​.​ដល់​នៅផ្ទះ​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពីវេលា​ម៉ោង​១១នាទី​យប់​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០២៦​​ ត្រង់​ចំណុច​ខ្ទម​ចំការ​ក្បែរ​អូរ​តេ​រ​ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ប្រភព​ពី​សមត្ថកិច្ច​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ចុង​ផ្លាស់​បានឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​របួសធ្ងន់​​ឈ្មោះ ស្រ៊ា​ង រស់នៅ​ភូមិ​ឃុំ​ខាងលើ​។រីឯជន​បង្ក​ឈ្មោះ សុខ ង៉េ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ហើយ​ត្រូវ​បាន​ឃាតខ្លួន​បញ្ជូន​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចុង​ផ្លាស់ ។

ក្រោយ​ឃាត់ខ្លួន​ជន​បង្ក​​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ ក្រោយ​ពី​ខ្លួន​មក​ពី​ដាក់​បង្កៃ​នៅ​អូរ​តេ​រ វេលា​ម៉ោង​ប្រហែលជា​ម៉ោង​១១​ទៅ​១២​យប់ ខ្ញុំ​ក៏​ឃើញ​ឈ្មោះ ស្រ៊ា​ង ឈរ​នៅ​ជិត​ខ្ទម ដោយ​ខ្ញុំ​មិន​បាន​ហៅ​វា​មក​ទេ បន្ទាប់​មក​ប្រពន្ធ​ខ្ញុំ​មក​ប្រាប់​ខ្ញុំ​ថា ​អា​ស្រ៊ា​ង វា​លូកលាន់​ខ្ញុំ​ជា​ច្រើន​ដង​ហើយ ខ្ញុំ​ក៏​ខឹង​ភ្លាម ក៏​ទៅ​យក​កាំបិតផ្គាក់​​ដែល​ផ្អែក​ជិត​គ្រែ កាប់​ទៅ​លើ​ឈ្មោះ​ស្រ៊ា​ង ចំនួន​៥​កាំ​បិត។ ​​គោលបំណង​របស់ខ្ញុំ​ គឺ​កាប់​ឱ្យ​វា​រាង ​កុំឱ្យ​វា​មក​រកប្រពន្ធ​ខ្ញុំ​ទៀត​។

ចំណែក​ប្រពន្ធ​របស់ខ្ញុំ​ក៏​ឃាត់​ខ្ញុំ​ឱ្យ​​ឈប់​កាប់​ទៀត​អី ខ្ញុំ​ក៏​នាំ​ប្រពន្ធ​កូន​មក​ផ្ទះ​វិញ​ដោយ​ទុក​ឈ្មោះ​ស្រ៊ា​ង ដែល​ខ្ញុំ​កាប់​នោះ​ចោល នៅ​លើ​គ្រែ លុះដល់​ថ្ងៃ​ទី​១០ ​ក​ក្ដ​ដា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​១០ និង៣៥​នាទី ក៏​មាន​សមត្ថកិច្ច​មក​ចាប់ខ្លួន​ខ្ញុំ​យក​មក​ប៉ុស្តិ៍​តែ​ម្តង ​។ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចាត់ការ​បន្ត​ ៕ ​