ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានក្រឡុកស៊ីម៉ងត៍បុ.កចូលផ្ទះគេ ម្ចាស់ផ្ទះភ័.យនាំគ្នារត់ព្រាត រីឯអ្នកបើកបរចុះមកដេកលើអង្រឹងធ្វើមិនដឹង

1 ខែ មុន
  • កំពត

​ខេត្តកំពត ៖ ​មានករណី​រថយន្ត​ក្រឡុក​​ស៊ីម៉ង់​បើក​ធ្លាក់​ផ្លូវ​ ​បុកចូល​​ផ្ទះ​ប្រជា​ពលរដ្ឋ​ ​បណ្តាល​ឱ្យ​​ពាងទឹក​បែក​អស់​ចំនួន៧ ​និង​សម្ភារៈ​ជា​ច្រើន​ទៀត​ត្រូវ​បាន​ខូចខាត​ តែមិនបណ្តាល​ឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៧ ​ខែកក្កដា​ ឆ្នាំ​២០២៦ ​នៅ​ផ្លូវ​បេតុង​ចូល​ទៅ​រោងចក្រ​ផ​លឹ​ត​ស៊ីម៉ង់​​ ស្ថិត​ក្នុងភូមិ​ច្រក​ឃ្លៃ​ ឃុំ​ទូក​មាស​ខាងលិច ​ស្រុក​បន្ទាយមាស​ ខេត្តកំពត​។

​តាម​ការ​អោយ​ដឹង​ពីស្ត្រីជា​​ម្ចាស់ផ្ទះ​​កើតហេតុ​ខាងលើ​​ឈ្មោះ​តន ​សុខ​លី​ បាន​​អោយ​ដឹង​ថា ​រថយន្តក្រឡុក​ស៊ីម៉ង់​ត៍នោះ​បើក​បរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ស្រាប់តែ​បុក​ផ្ទះ​គាត់​ប្រាវ​តែ​ម្ដង​។

​ស្ត្រីជាម្ចាស់ផ្ទះបានបន្ត​​ថា ​ពេល​ដែល​កើត​ហេតុ​នោះ​ ពួក​គាត់​នៅ​ក្នុងផ្ទះ​ទាំងអស់​ និងមាន​តែ​ការភិត​ភ័យ ​នាំ​គ្នា​រត់​ចេញពីផ្ទះ​ទាំង​យប់​។ ​ចំណែក​​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ដែល​រថយន្ត​បាន​បុក​​ រួម​​មាន​ស្រូវ​និង​សម្ភា​រះ​ផ្ទះ​រៀប​ថ្ម​ ​ត្រូវ​បែក​ប្រេះ​ និង​ពាងទឹក​ចំនួន​7​ត្រូវ​បែក​អស់​ តែ​មិន​មាន​អ្នក​រង​គ្រោះនោះទេ​​។​

ម្ចាស់ផ្ទះ​បាន​និយាយ​ថា​អ្នកបើកបរ​គឺ​មាន​ស្ថានភាព​ស្រវឹង ​ពេល​ដែល​រថយន្ត​បុក​ផ្ទះ​គាត់​ហើយ​ស្រាប់តែ​អ្នក​បើករថយន្ត​ចុះ​ពីលើ​រថយន្ត​មក​អង្គុយ​លើ​អង្រឹង​ធ្វើ​ជា​មិនដឹង ​។ ​ទោះបីជា​បែប​ណា​ នគរបាល​​ស្រុក​​បន្ទាយមាស​ចុះ​មក​ធ្វើ​កំណត​ហេតុ​ ​សួរ​ម្ចាស់ផ្ទះ​ខូចខាត​ទ្រព្យសម្បត្តិ​និង​ឃាត់ខ្លួន​​អ្នកបើកបរ​​រថយន្ត​នាំ​ទៅ​អធិការ​នគរបាល​ស្រុក​តាំងពី​យប់​កើត​ហេតុ​មក​ម្លេះ​ ៕​