ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​​តែ​ថ្ងៃ​សី​លសត្វ​ស្វា​ទាំង​ហ្វូង ​មាន​ទាំងឱប​កូន​តូច​ធំ​ ចុះមករង់ចាំ​ចំណី​សេសសល់​

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ សត្វ​ស្វា​ជា​ច្រើន​ក្បាល​អោយ​តែ​ថ្ងៃ​សីល ឬ​​ថ្ងៃខែដាច់​ ពួក​វា​បាន​នាំ​កូន​តូច​កូន​ធំ​ចុះ​មក​ពីលើ​ភ្នំ​ទទុង​ រង់ចាំ​រហង់​ដោយខ្លះ​លោត​ចុះឡើង​នៅ​លើ​ផ្ទាំង​ថ្ម​ ក្បែ​រ​វត្ត​គុហា​រលួង ​ឬ​ហៅ​វត្ត​ស្រះស្រង់​ ស្ថិត​ក្នុងភូមិ​ច្រក​ឃ្លៃ​ឃុំ ​ទូក​មាស​ខាងលិច​ ស្រុក​បន្ទាយមាស​ និង​សត្វ​ស្វា​មួយ​ហ្វូង​ទៀត​ក៏​នាំ​គ្នា​ចុះ​ពីលើ​ភ្នំ​តូច​ មក​រង់ចាំ​ចំណី​នៅ​វត្ត​ភ្នំ​តូច ​ក្នុងស្រុក​ដងទង់​ ខេត្តកំពត​ ផង​ដែរ ​។​​​សូម​​បញ្ជាក់​ថា​ វត្ត​ទាំង​ពី​ខាងលើ​នេះ​ ​សុទ្ធ​តែ​នៅ​ក្បែ​រ​ជើងភ្នំ​ដូច​គ្នា​ ។​

បើ​តាម​ការ​រៀបរាប់​ពី​​ដូន​ជី​ម្នាក់​នៅ​វត្ត​ភ្នំ​តូច​ បាន​​អោយ​ដឹង​ថា ​ពី​មុន​វត្ត​នេះ​មិនសូវ​មាន​សត្វ​ស្វា​ទេ​ តែ​ដោយសារ​គេ​បំផ្ទុះ​ថ្មភ្នំ​ខ្ទរខ្ទា​ខ្លាំង​ពេក ​ពួកវា​​បាន​រត់​មក​នៅ​ភ្នំ​តូច​នេះ​ជា​បន្តបន្ទាប់​ ។ ​ដូនជីបាន​​ឱ្យដឹងបន្តថា ​រៀងរាល់ថ្ងៃ​សីល​ សត្វ​ស្វា​ទាំង​ហ្វូង​បាន​ចុះ​មក​រក​ចំណី​សេសសល់​ពី​ចង្ហាន់​លោក ។ ​ចំណែកឯ​នៅ​វត្ត​គុហារ​ព្រះ​ ឬ​វត្ត​ស្រះស្រង់​ឯ​ណ្ណោះ​វិញ​ ក៏​ដូច​គ្នា​ដែរ​ សុទ្ធតែ​ចុះ​មក​ចំណី​នៅ​វត្ត​ដូច​គ្នា ​។​

តាម​ប្រ​ភ​ព័​ព​ត៌​មាន​មួយ​បានអោយ​ដឹង​ថា​ កាលពី​រដូវប្រាំង​កន្លង​ផុត​មក​ហើយ​មាន​ជន​ខិល​ខួច​បាន​យក​លប​មក​ដាក់​សត្វ​ស្វា​នៅ​ភ្នំ​តូច​នោះ​យក​ទៅ​លក់​មាន​រហូត​ទៅ​ពីរ​កន្លែង​ឯណោះ តែ​ក្រោយមក​ក៏បាន​ស្ងាត់​ទៅ​វិញ​ ៕​