ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម ! ចា.ក់កូនស្រីស្លា.ប់ ម្តាយរបួ.សធ្ងន់ រួចឪពុកចុងចា.ក់ខ្លួនឯងស្លា.ប់

20 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដឹងថា មានករណី​ឪពុកចុងយកកាំបិតចុងស្រួចចាក់កូនស្រីម្នាក់ បណ្តាលឱ្យស្លាប់ ​រីឯស្ត្រីជា​ម្តាយ ​បាន​រងរបួសធ្ងន់ ​ចំណែក​បុរសជាឪពុកចុងរូបនោះក៏បានចាក់ខ្លួន​ បណ្តាល​ឱ្យស្លាប់តាមក្រោយ ពេលសមត្ថកិច្ចចុះបង្ក្រាប…

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដឹងថា មានករណី​ឪពុកចុងយកកាំបិតចុងស្រួចចាក់កូនស្រីម្នាក់ បណ្តាលឱ្យស្លាប់ ​រីឯស្ត្រីជា​ម្តាយ ​បាន​រងរបួសធ្ងន់ ​ចំណែក​បុរសជាឪពុកចុងរូបនោះក៏បានចាក់ខ្លួន​ បណ្តាល​ឱ្យស្លាប់តាមក្រោយ ពេលសមត្ថកិច្ចចុះបង្ក្រាប ។​ ហេតុការណ៍​​ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើង​​ថ្ងៃ​ទី​ ១៧ ខែមេសា ឆ្នាំ​ ២០២៦ ស្ថិត​នៅ​ក្រុម​២៩ ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ។

តាម​ព័ត៌មាន​បឋម​​បានឱ្យដឹងបន្ត​​ថា មុនពេលកើតហេតុ នារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​លេង​ម្ដាយបង្កើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ប៉ុន្តែ​មិនដឹងថាមកពីមូលហេតុអ្វីនោះទេ ​ត្រូវ​ឪពុកចុង​ប្រើ​​កាំបិត​​មុត​ស្រួច​ចាក់​បណ្តាល​ឲ្យនាង​​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ​។

ភ្លាម​ៗ​នោះ​ម្តាយ​របស់​​នារី​​រង​គ្រោះ​បាន​រង​របួស ​ហើយរត់​ចេញ​មក​ខាងក្រៅ​ផ្ទះ​ដើម្បី​ស្រែក​ឱ្យ​ញាតិ​ជិតខាង​ជួយ​ទាំង​ទឹកមុខ​ភ័យ​ស្លេកស្លាំង និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ខណៈ​ជន​បង្ក​ជាឪពុកចុង​បាន​ព្យាយាម​កាន់​កាំបិត​ពី​ដើម​ឈរ​នៅ​មាត់ទ្វារ​ ទំនង​ក្នុង​គោលបំណង​តតាំង​ពេល​ប្រឈម​មុខជា​មួយ​សមត្ថកិច្ច​ក្នុង​ពេល​ចុះ​អន្តរាគមន៍បង្ក្រាប​ មុន​រង​របួសធ្ងន់ និង​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ព្យាបាល​ ។

ករណីខាងលើ ត្រូវបាន​ប្រភព​ជុំវិញ​នៅ​កន្លែង​កើតហេតុ ដាក់ការ​សង្ស័យ​ថា អាចមកពីជម្លោះ​​ពាក់ព័ន្ធ​បញ្ហា​គ្រួសារ ឬ​​ភ្លើង​ប្រចណ្ឌ ប៉ុន្តែ​មូលហេតុ​ពិតប្រាកដ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច ​។ សោកនាដកម្មខាងលើ​​នេះ បាន​ធ្វើ​ឲ្យ​មហាជន​សោកស្តាយ​យ៉ាង​ខ្លាំង ព្រោះ​ថ្ងៃ​ដែល​គួរតែ​ជា​ពេល​ជួបជុំ និង​រីករាយ​មាន​សេចក្តីសុខ​ក្នុង​គ្រួសារ បែរជា​ក្លាយជា​ថ្ងៃ​​កើតរឿងអកុសលបែបនេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ