ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​រលាក​ស្រោម​ខួរ​ប្រភេទ​ថ្មី​កំពុង​រាត​ត្បាត​នៅ​អង់​គ្លេស និង​ស.ម្លា.ប់​មនុស្ស​២នាក់

1 អាទិត្យ មុន

ទី​ក្រុង​ឡុង៖ ជំងឺ​រលាក​ស្រោម​ខួរ​ដ៏​ស្រួច​ស្រាល់​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​នៅ​អង់​គ្លេស​បន្ទាប់​ពី​មនុស្ស​២នាក់​ (ម្នាក់​ជា​និស្សិត​សាកល​វិទ្យាល័យ និង​ម្នាក់​ទៀត​ជា​សិស្ស​ថ្នាក់​វិទ្យា​ល័យ) ទើប​តែ​ទទួល​អនិច្ច​កម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បន្ទាប់ពី​ជំងឺ​នេះ​​ចាប់​ផ្ដើម​រាត​ត្បាត​នៅ​តំបន់​ខឹន (Kent)។ ទី​ភ្នាក់​ងារ​សុខា​ភិបាល​អង់​គ្លេស​​ UKHSA ថ្លែង​ថា​ខ្លួន​ទទួល​បាន​របាយ​​ការណ៍​ថា​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​១៣​នាក់​នៅ​ទី​ក្រុង​ខេន​ថឺប៊ូរី (Canterbury)​…

ទី​ក្រុង​ឡុង៖ ជំងឺ​រលាក​ស្រោម​ខួរ​ដ៏​ស្រួច​ស្រាល់​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​នៅ​អង់​គ្លេស​បន្ទាប់​ពី​មនុស្ស​២នាក់​ (ម្នាក់​ជា​និស្សិត​សាកល​វិទ្យាល័យ និង​ម្នាក់​ទៀត​ជា​សិស្ស​ថ្នាក់​វិទ្យា​ល័យ) ទើប​តែ​ទទួល​អនិច្ច​កម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បន្ទាប់ពី​ជំងឺ​នេះ​​ចាប់​ផ្ដើម​រាត​ត្បាត​នៅ​តំបន់​ខឹន (Kent)។ ទី​ភ្នាក់​ងារ​សុខា​ភិបាល​អង់​គ្លេស​​ UKHSA ថ្លែង​ថា​ខ្លួន​ទទួល​បាន​របាយ​​ការណ៍​ថា​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​១៣​នាក់​នៅ​ទី​ក្រុង​ខេន​ថឺប៊ូរី (Canterbury)​ ចាប់​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។ ក្នុង​នោះ ២​នាក់​បាន​ស្លាប់​ដូច​រៀប​រាប់​ខាង​លើ​។​

សាកល​វិទ្យា​ល័យ​ខេន​ទទួល​ស្គាល់​ថា​អ្នក​ស្លាប់​ម្នាក់​ជា​និស្សិត​សាកល​វិទ្យាល័យ។ ចំណែក​លោក​ស្រី​ហេ​ឡិន វេត​លី (Helen Whately) ជា​អ្នក​តំណាង​រាស្ត្រ​អះ​អាង​ថា​ម្នាក់​ទៀត​ជា​សិស្ស​វិទ្យា​ល័យ​ Faversham​។ លោកស្រី​បាន​បង្ហោះ​សារ​​នៅ​លើ​ហ្វេស​​ប៊ុក​ថា​ «ការ​រាត​ត្បាត​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​កំពុង​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​សហ​គមន៍​របស់​យើង​។​ ​លោក​ស្រី​មាន​អារម្មណ៍​សោក​ស្ដាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ ហើយ​​លោក​ស្រី​សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​»។​

សិស្ស និង​និស្សិត​នៅ​តំបន់​ខេន​ថឺប៊ូរី (Canterbury) កំពុង​សម្រុក​ទៅ​ចាក់​វ៉ាក់​សាំង​។ ក្រុម​អ្នក​ជំនាញ​ព្រមាន​ថា​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​​​នេះ​អាច​​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​រលាក​ស្រោម​ខួរ​ប្រ​ភេទ​ថ្មី​។ គេ​គិត​ថា​ក្លឹប​កម្សាន្ត​មួយ​កន្លែង​ដែល​អាច​ផ្ទុក​មនុស្ស​បាន​១៦០០​នាក់​ និង​ដែល​ក្រុម​សិស្ស​-​និស្សិត​ឧស្សាហ៍​ចេញ​-​ចូល ​អាច​ជា​កន្លែង​ចាប់​ផ្ដើម​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​។ ឥឡូវ​នេះ អាជ្ញា​ធរ​សុខាភិបាល​បាន​ទាក់​ទង​ទៅ​មនុស្ស​ជាង​បី​ម៉ឺន​នាក់​ដើម្បី​ពិនិត្យ​មើល​សុខ​ភាព​។ សូម​ជម្រា​ប​ថា​ជំងឺ​រលាក​ស្រោម​ខួរ​ប្រភេទ​ថ្មី​នេះ​គឺ​ផ្គួប​គ្នា​ទាំង​រលាក​ស្រោម​ខួរ​ផង និង​ជំងឺ​ពុល​ឈាម​ម៉្យាង​ផង​ដែរ​​ (Septicemia)។

រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​ឡើង​កម្ដៅ​ក្នុង​ខ្លួន​ខ្លាំង, ឈឺ​ក្បាល​ធ្ងន់​ធ្ងរ​, រឹង​ក​, ក្អួត​វ៉កៗ​ និង​ចាញ់​ពន្លឺ​។ និស្សិត​ម្នាក់​ឈ្មោះ​ស្ទីវ​វឹន​ (Steven) អាយុ​១៨​ឆ្នាំ​រៀន​នៅ​សាកល​វិទ្យាល័យ​ Canterbury Christchurch University​ ប្រាប់​ថា​អាជ្ញា​ធរ​បាន​សួរ​នាំ​និស្សិត​ថា​តើ​ពួក​គេ​ប្រា​ស្រ័យ​ទាក់​ទង​គ្នានៅ​កៀក​ៗ​គ្នា​ដែរ​ឬ​ទេ​។ និស្សិត​ច្បាប់​រូប​នេះ​ប្រាប់​ថា​គាត់​ទើប​តែ​ចូល​ក្លិប​ខាង​លើ​នេះ​ចំនួន​២​ដង​ត្រឹម​តែ​រយៈ​ពេល​២​សប្ដាហ៍​ប៉ុណ្ណោះ​។​

ស្ទីវ​វឹន​ប្រាប់​ថា​នារី​ម្នាក់​ដែល​ទៅ​ជា​មួយ​គាត់​ដើម្បី​ចាក់​ថ្នាំ​អង់​ទី​ប៊ីយ៉ូទិច​កាល​ពី​មុន​នោះ​បាន​ធ្វើ​ធ្វើ​តេស្ត​ឃើញ​ថា​នាង​បាន​ឆ្លង​ជំងឺ​នេះ​ចូល​ទៅ​ក្នុង​ខ្លួន​រួច​ហើយ​។ ដូច​នេះ គាត់​ប្រាប់​ថា​គាត់​ត្រូវ​ការ​ចាក់​​​ថ្នាំ​អង់​ទី​ប៊ីយ៉ូទិច​ជា​ប្រញាប់​​។ ប៉ុន្តែ​ដំណើរ​ការ​ផ្ដល់​ថ្នាំ​នេះ​មាន​ភាព​យឺត​យ៉ាវ​។ រហូត​មក​ដល់​ពេល​នេះ គាត់​មិនទាន់​បាន​ចាក់​ថ្នាំ​នៅ​ឡើយ​ទេ​។ លោ​កអេន​ឌ្រូ ប្រេះ​ស្តុន (Andrew Preston) ជា​គ្រូ​បង្រៀន​មីក្រុប​វិទ្យា​នៅ​សាកល​វិទ្យាល័យ​បាស (University of Bath)​ យល់​ថា​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​ប្រភេទ​ថ្មី​នេះ​ហាក់​មាន​សភាព​ខុស​ពី​ធម្មតា​៕ ប្រភព៖ ​The Independent, The Sun

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ