ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាថ្នាំ«​មេម៉ាយ​ធ្លាក់​គ្រែ​» ៖ រសជាតិ​ប្លែក និង​មន្ត​ស្នេហ៍​ឱសថ​បុរាណ​នៃ​សហគមន៍​កោះ​ស្នែង

1 អាទិត្យ មុន

ខេត្តស្ទឹងត្រែង ៖ ប្រសិនបើ​លោក​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍​សម្រស់​កោះ​ទាំង​៧ ក្នុង​ឃុំ​កោះ​ស្នែង ខេត្តស្ទឹងត្រែង លោក​អ្នក​ប្រាកដជា​បានឮ​ឈ្មោះ​ដ៏​ប្លែក​ភ្នែក​ប្លែក​ត្រចៀក​នៃ​ផលិតផល​ក្នុងស្រុក​មួយ គឺ​«​ស្រាថ្នាំ​មេម៉ាយ​ធ្លាក់​គ្រែ​» ។ នេះ​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ដែល​មានឈ្មោះ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា…

ខេត្តស្ទឹងត្រែង ៖ ប្រសិនបើ​លោក​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍​សម្រស់​កោះ​ទាំង​៧ ក្នុង​ឃុំ​កោះ​ស្នែង ខេត្តស្ទឹងត្រែង លោក​អ្នក​ប្រាកដជា​បានឮ​ឈ្មោះ​ដ៏​ប្លែក​ភ្នែក​ប្លែក​ត្រចៀក​នៃ​ផលិតផល​ក្នុងស្រុក​មួយ គឺ​«​ស្រាថ្នាំ​មេម៉ាយ​ធ្លាក់​គ្រែ​» ។ នេះ​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ដែល​មានឈ្មោះ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា គឺជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​សហគមន៍ និង​ការ​ថែរក្សា​ចំណេះដឹង​ឱសថ​បុរាណ​ខ្មែរ​ផង​ដែរ ។

ឈ្មោះ «​មេម៉ាយ​ធ្លាក់​គ្រែ​» ត្រូវ​បាន​អ្នក​ភូមិ​ដាក់​ឱ្យ​ក្នុង​ន័យ​បង្កប់​នូវ​ភាព​ក្រេ​ក​អរ និង​ភាពរឹងមាំ​នៃ​សុខភាព ។ ស្រាថ្នាំ​នេះ​ត្រូវ​បាន​ផ្សំ​ឡើង​ដោយ​យកចិត្តទុកដាក់​បំផុត​ពី​ស្រា​អង្ក​រស ដែល​បិទ​ដោយ​បច្ចេកទេស​ធម្មជាតិ​ផ្ទាល់​ដៃ​របស់​អ្នក​ភូមិ ។ ឫស​ឈើ និង​មើម​ឈើ​ព្រៃ ត្រូវ​បាន​ប្រើប្រាស់​រុក្ខជាតិ​ឱសថ​ជាង​១០​មុខ ដែល​ដុះ​តាម​ធម្មជាតិ​ក្នុង​ព្រៃ​សហគមន៍ ។ ចំពោះ​បច្ចេកទេស​ត្រាំ ត្រូវ​រក្សា​ទុក​ក្នុង​រយៈពេល​កំណត់​មួយ ដើម្បី​ឱ្យ​ជាតិ​ថ្នាំ​ចេញ​មក​សព្វ និង​មាន​ក្លិនប្រហើរ ។

បច្ចុប្បន្ន ស្រាថ្នាំ​មេម៉ាយ​ធ្លាក់​គ្រែ បាន​ក្លាយជា​កាដូ​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ខេត្តស្ទឹងត្រែង ។ ការ​គាំទ្រ​ផលិតផល​នេះ គឺជា​ការ​ជួយ​ដោយ​ផ្ទាល់​ដល់​ស្ត្រី និង​ចាស់ព្រឹទ្ធាចារ្យ​នៅ​ក្នុង​សហគមន៍​កោះ​ស្នែង ឱ្យ​មាន​ចំណូល​បន្ថែម​ក្រៅពី​របរ​នេសាទ និង​កសិកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ