ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​សា ស្ថិត​ក្នុង​ការ​ពិចារណា​បញ្ចប់​អាជីព​សិល្បៈ​ឬ​ក៏​អត់ ក្រោយ​បាត់​មុខ​ជាង​១​ឆ្នាំ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង សួ​ស វី​សា បាន​ចេញ​មុខ​ប្រកាស​ក្តែ​ង​ៗ​ជា​សាធារណៈ​ថា នាង​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ថា តើ​ត្រូវ​បន្ត​អាជីព​សិល្បៈ​ចម្រៀង​ទៀត​ឬ​ក៏​អត់ បន្ទាប់​ពី​នាង​បាន​អវត្តមាន​ពី​វិស័យ​មួយ​នេះ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង សួ​ស វី​សា បាន​ចេញ​មុខ​ប្រកាស​ក្តែ​ង​ៗ​ជា​សាធារណៈ​ថា នាង​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ថា តើ​ត្រូវ​បន្ត​អាជីព​សិល្បៈ​ចម្រៀង​ទៀត​ឬ​ក៏​អត់ បន្ទាប់​ពី​នាង​បាន​អវត្តមាន​ពី​វិស័យ​មួយ​នេះ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ ។

តារាចម្រៀង​រូប​នេះ​បាន​លើកយក​មូលហេតុ​សំខាន់​ចំនួន​៣ ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ចប់​អាជីព​សិល្បៈ​របស់​នាង ដោយនៅ​ក្នុង​នោះ មាន​ចំណុច​មួយ​ដែល​សំខាន់ គឺ​មិន​មាន​កម្លាំងចិត្ត​ចំពោះ​អាជីព​មួយ​នេះ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម តារាចម្រៀង​អ្នក​នាង សួ​ស វី​សា បាន​លើក​ឡើង​ថា ខាន​ប្រឡូក​វិ​ស​យ័​ចំរៀង​ជាង​1​ឆ្នាំ​ហើយ គឺ​ព្រោះតែ​រវល់​🤰​រួច​ហើយ​រវល់​មើលថែ​កូន តែ​ពេល​នេះ​កំពុង​គិត​ថា គួរ​វិល​ត្រឡប់​ទៅ​វិញ ឬ​ក៏​គួរតែ​បញ្ចប់​តែ​ម្តង?😶🌫 ។

នាង​បញ្ជាក់​ថា មូលហេតុ​ដែល​នាង​អាច​នឹង​បញ្ចប់​អាជីព​សិល្បៈ​នោះ គឺ​១-​លែង​ស្អាត ២-​ចាស់ ៣-​អត់​កំលាំងចិត្ត ។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​បានឃើញ សួ​ស វី​សា បាន​បង្ហោះ​សំ​ណេ​រ​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​រូប បាន​នាំ​គ្នា​ចូល​ទៅ​ខម​មិន ដោយ​ម្នាក់​ៗ​មិន​ចង់​ឲ្យ​រូប​នាង​បញ្ចប់​អាជីព​ចម្រៀង​នា​ពេល​នេះ​ឡើយ ដោយសារ​តែ​នាង​មាន​ទឹកដម​សំឡេង​ពីរោះ ខណៈ​ពេល​ដែល​បទ​ចម្រៀង​របស់​នាង ក៏​មានការ​និយម​គាំទ្រ​ច្រើន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តារាចម្រៀង​អ្នក​នាង សួ​ស វី​សា បាន​ខក​ខានមិនបាន​ឡើង​ឆាក​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មី​បន្ថែម​ទៀត បន្ទាប់​ពី​នាង​មាន​បញ្ហា​បំពង់ក ក្នុង​ពេល​ដែល​នាង​មានគ្រួសារ និង​ងាក​មក​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ។

Evoto

អ្នក​នាង សួ​ស វី​សា ធ្លាប់​បាន​បាន​លើក​ឡើង​ថា ខ្លួន​ពិតជា​អន់ចិត្ត និង​បាក់ទឹកចិត្ត​ខ្លាំង ក្រោយ​មាន​បញ្ហា​ខូច​បំពង់​សំឡេង ដែល​ស្ទើរ​ធ្វើ​ឲ្យ​អ្នក​នាង​សឹងតែ​ក្លាយជា​មនុស្ស​ខូច​សតិអារម្មណ៍ ព្រោះ​ត្រូវ​បាត់បង់​សំឡេង​ដែល​អាច​ច្រៀង​ពីរោះ និង​តុង​ខ្ពស់​ថែម​ទៀត​។

ដោយសារ​តែ​បញ្ហា​មួយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​នាង​បាត់បង់​ការងារ​ជា​ច្រើន ទាំង​ការងារ​ច្រៀង ការងារ​លក់​ផលិតផល ។ តារាចម្រៀង​ស្រី​រូប​នេះ​បាន​បន្ថែម​ថា បញ្ហា​ខូច​បំពង់​សំឡេង​នេះ កើតឡើង​នៅ​ពេល​អ្នក​នាង​ឆ្លង​ជំងឺ​កូ​វី​ដ និង​ប្រឹងប្រែង​និយាយ​ស្រែក​ខ្លាំង​ៗ​នៅ​ពេល Live លក់​ផលិតផល​។
អ្នក​នាង​ថា ខ្លួន​នាង​ផ្ទាល់​ក៏​បាន​មិន​បាន​យកចិត្ត​ទុក​ចំពោះ​បញ្ហា​សួត​ដែល​មាន​ស្លេស​ច្រើន លុះ​នៅ​ពេល Live ដោយសារ​តែ​ប្រឹង​និយាយ​ខ្លាំង​ពេក ទើប​បណ្ដាល​ឱ្យ​ស្លេស​ធ្លាក់​ចូល​បំពង់​សំឡេង ហើយ​បង្ក​រោគ​រលាក និង​បណ្ដាល​ឱ្យ​ធ្ងន់ធ្ងរ​បែប​នេះ​។

យ៉ាងណា អ្នក​នាង​បាន​សម្រេចចិត្ត​ទៅ​ព្យាបាល​ជំងឺ (​ខូច​បំពង់​សំឡេង​) នៅ​ប្រទេស​ក្រៅ​ដោយ​អ្នក​នាង​រំពឹង ការ​ជ្រើសរើស​ព្យាបាល​ជាមួយ​វិ​ជ្ជ​បណ្ឌិត​ជំនាញ​នៅ​ទីនោះ គឺ​អាច​ធ្វើ​ឱ្យ​បំពង់​សំឡេង​អ្នក​នាង​បាន​ធូរ​សះស្បើយ​ដូច​ធម្មតា និង​វិល​មក​រក​សំឡេង​ពីរោះ​ឡើងវិញ​។

ទោះជា​យ៉ាងណា ក្នុង​ពេល​ដែល​ជំងឺ​បាន​ធូរស្បើយ​នោះ រហូត​មក​ទល់​នា​ពេល​នេះ សួ​ស វី​សា នៅ​មិន​ទាន់​វិល​ឆាក​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​ទៀត​នៅឡើយ​ទេ ក្នុង​ពេល​ដែល​អ្នកគាំទ្រ​របស់​នាង​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ