ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​កាហ្វេ​ខ្មៅ ​៖ ផឹក​ឱ្យ​ត្រូវ​ពេល ដុ.ត​បំផ្លា.ញ​ខ្លាញ់​ទ្វេ​ដង

35 វិនាទី មុន

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស កាហ្វេ​ខ្មៅ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ភេសជ្ជៈ​ដ៏​ពូកែ​ក្នុង​ការ​ជំរុញ​ការ​រំលាយ​អាហារ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ប្រសិទ្ធភាព​របស់​វា​នឹង​កើនឡើង​ទ្វេ​ដង ប្រសិនបើ​អ្នកចេះ​ជ្រើសរើស​ពេលវេលា​ផឹក​ឱ្យ​បាន​ត្រឹមត្រូវ​។ ដើម្បី​ឱ្យ​ការ​សម្រក​ទម្ងន់​ទទួល​បាន​លទ្ធផល​ឆាប់រហ័ស និង​មាន​សុវត្ថិភាព អ្នក​គួរ​អនុវត្ត​តាម​គន្លឹះ​សំខាន់​ៗ​ខាងក្រោម​នេះ​។ ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ការ​ផឹក​កាហ្វេ​ខ្មៅ​គឺ ចន្លោះ​ពេលបាយ​។ នៅ​ពេល​អ្នកមាន​អារម្មណ៍​ស្រេកទឹក…

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស កាហ្វេ​ខ្មៅ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ភេសជ្ជៈ​ដ៏​ពូកែ​ក្នុង​ការ​ជំរុញ​ការ​រំលាយ​អាហារ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ប្រសិទ្ធភាព​របស់​វា​នឹង​កើនឡើង​ទ្វេ​ដង ប្រសិនបើ​អ្នកចេះ​ជ្រើសរើស​ពេលវេលា​ផឹក​ឱ្យ​បាន​ត្រឹមត្រូវ​។ ដើម្បី​ឱ្យ​ការ​សម្រក​ទម្ងន់​ទទួល​បាន​លទ្ធផល​ឆាប់រហ័ស និង​មាន​សុវត្ថិភាព អ្នក​គួរ​អនុវត្ត​តាម​គន្លឹះ​សំខាន់​ៗ​ខាងក្រោម​នេះ​។

ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ការ​ផឹក​កាហ្វេ​ខ្មៅ​គឺ ចន្លោះ​ពេលបាយ​។ នៅ​ពេល​អ្នកមាន​អារម្មណ៍​ស្រេកទឹក ឬ​ឃ្លាន​អាហារ​សម្រន់ ការ​ផឹក​កាហ្វេ​ខ្មៅ​មួយ​កែវ (​ជំនួស​ឱ្យ​ភេសជ្ជៈ​ផ្អែម​) នឹង​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ បន្ថយ​កម្រិត​កាឡូរី និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។ ជាតិ​កាហ្វេ​អ៊ី​ន​នឹង​ទៅ​ជំរុញ​ប្រព័ន្ធ​មេតា​ប៉ូ​លី​ស​ឱ្យ​ធ្វើការ​កាន់តែ​សកម្ម ដែល​ជួយ​ឱ្យ​រាង​កាយ​ដុត​បំផ្លាញ​កាឡូរី​បាន​កាន់តែ​ច្រើន​ពេញ​មួយ​ថ្ងៃ​។

ទោះជា​យ៉ាងណា ដើម្បី​ទទួល​បាន​រាង​ស្លី​ម​ប្រកបដោយ​ចីរភាព អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សំខាន់​ៗ​មួយ​ចំនួន​។ ជាដំបូង ដាច់ខាត​កុំ​បន្ថែម​ជាតិ​ស្ករ ឬ​ទឹកដោះគោ ព្រោះ​វា​អាច​បង្កើន​ចំនួន​កាឡូរី​ភ្លាម​ៗ ដែល​ធ្វើ​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​សាបសូន្យ​។ បន្ទាប់​មក អ្នក​គួរ ជៀសវាង​ការ​ផឹក​កាហ្វេ​បន្ទាប់​ពី​ថ្ងៃត្រង់ ដើម្បី​ការពារ​កុំឱ្យ​ជាតិ​កាហ្វេ​អ៊ី​ន​រំខាន​ដល់​ដំណេក ព្រោះ​ការ​គេង​មិន​លក់​គឺជា​សត្រូវ​ធំ​នៃ​ការ​សម្រក​ទម្ងន់​។

ជា​ចុង​ក្រោយ សូម​ចង​ចាំ​ថា កាហ្វេ​ខ្មៅ​គ្រាន់តែ​ជា​ជំនួយការ​ប៉ុណ្ណោះ វា​មិនមែន​ជា​ថ្នាំ​ទិព្វ​ឡើយ​។ អ្នក​មិន​ត្រូវ​ផឹក​កាហ្វេ​ជំនួស​បាយ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ញ៉ាំ​អាហារ​ឱ្យ​មាន​តុល្យភាព​គ្រប់​ក្រុម​ជីវជាតិ និង​រួម​ផ្សំ​ជាមួយ​ការ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​។

ការ​គ្រប់គ្រង​បរិមាណ​កាហ្វេ​អ៊ី​ន​ឱ្យ​បាន​ត្រឹមត្រូវ មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នកមាន​រាង​ស្លី​ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ឱ្យ​អ្នកមាន​ស្មារតី​ស្រស់ស្រាយ និង​មាន​សុខភាព​ល្អ​មាំមួន​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ